Trending now

គោលដៅទេសចរណ៍ដ៏ល្បីៗប្រាកដជាត្រូវទៅលេងកំសាន្តនៅពេលមកដល់ទីក្រុងឆ្នេរសមុទ្រ Nha Trang

19:32 | 16/02/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ទីក្រុងញ៉ាត្រាង ( Nha Trang ) គឺជាមជ្ឈមណ្ឌលនៃខេត្ត Khanh Hoa ដែលត្រូវបានប្រទានពរដោយធម្មជាតិនូវអំណោយផលទេសចរណ៍សម្រាប់តំបន់ឆ្នេរសមុទ្រមួយ ដូចជា ឆ្នេរស្អាត ខ្សាច់សក្បុស ដែលលាតសន្ធឹងដល់កោះនៅឈូងសមុទ្រដ៏ស្រស់ស្អាតផងដែរ។

គោលដៅទេសចរណ៍ដ៏ល្បីៗប្រាកដជាត្រូវទៅលេងកំសាន្តនៅពេលមកដល់ទីក្រុងឆ្នេរសមុទ្រ Nha Trang

1. Vinpearl Land

ឋានសួគ៌ត្រូពិក Vinpearland ស្ថិតនៅលើកោះ Hon Tre ដែលល្បីល្បាញដោយសារឆ្នេរ សមុទ្រពណ៌បៃតងរាល់ឆ្នាំ។ សណ្ឋាគារដ៏ប្រណីត សួនច្បារស្រស់ស្អាត អាងហែលទឹកធំ តំបន់លេងហ្គេមដ៏រំភើប និងមានរោងកុន 4D ដ៏ទាក់ទាញនឹងផ្តល់ឱ្យភ្ញៀវទេសចរនូវថ្ងៃឈប់សម្រាកប្រកបដោយផាសុកភាព។

Vinpearl Land

២. កោះ Hon Mun

កោះ Hon Mun មានភាពល្បីល្បាញដោយសារទឹកថ្លាឈ្វង់និងមានអេកូឡូស៊ីផ្កាថ្មដ៏អស្ចារ្យ។ មកដល់កោះដ៏ស្រស់ស្អាតនេះ អ្នកនឹងមានឱកាសចូលរួមសកម្មភាពគួរឱ្យរំភើបចិត្តជាច្រើនដូចជាការមុជទឹកដើម្បីរុករកផ្កាថ្ម ទូកក្រោមកញ្ចក់ដែលអង្គុយនៅក្នុងបារ៍អណ្តែតលើផ្ទៃសមុទ្រជាដើម។

កោះ Hon Mun

៣. ឈូងសមុទ្រ Ninh Van

ដោយមានចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រពីទីក្រុងញ៉ាត្រាង អ្នកគ្រាន់តែចំណាយពេលតែ ២០ នាទីដើម្បីធ្វើដំណើរតាមឆ្នេរសមុទ្រដើម្បីទៅដល់ឈូងសមុទ្រ Ninh Van។ នៅទីនេះនៅតែរក្សាភាពស្រស់ស្អាតនិងភាពសុខសាន្តរបស់ខ្លួន។ ប្រសិនបើ អ្នកជាមនុស្សស្រឡាញ់សម្រស់ស្រស់ស្អាតនិងភាពស្ងប់ស្ងាត់ កោះនេះគឺជាកន្លែងដ៏ល្អបំផុតដើម្បីនាំមកនូវការសំរាកលំហែកាយដល់ព្រលឹងអ្នក។ លើសពីនេះទៀតនៅមានសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលអ្នកអាចចូលរួមដូចជាការមុជទឹក មើលផ្កាថ្ម ចែវទូកកាយ៉ាក់ជាដើម។

ឈូងសមុទ្រ Ninh Van

៤. តំបន់កេរ្តិ៍ដំណែល Ponagar

តំបន់កេរ្តិ៍ដំណែល Ponagar មានទីតាំងស្ថិតនៅប្រហែល ២ គីឡូម៉ែត្រខាងជើងទីក្រុងទេសចរណ៍ញ៉ាត្រាងខាងជើង។នេះគឺជាស្ថាបត្យកម្មបុរាណមួយដែលបង្កើតឡើងដោយដៃប្រកបដោយទេពកោសល្យនិងភាពប៉ិនប្រសប់ស្ទាត់ជំនាញរបស់ជនជាតិ Cham។

តំបន់កេរ្តិ៍ដំណែល Ponagar

៥. ទឹកជ្រោះយ៉ាងបេយ (YangBay)

YangBay គឺមានទីតាំងស្ថិតនៅភាគខាងលិចទីក្រុង Nha Trang។ គ្រាន់តែចំណាយពេលតែប្រហែល១ម៉ោងតាមឡានក្រុង អ្នកអាចទស្សនាទឹកជ្រោះនេះបាន។ ទឹកជ្រោះYang Bay គឺជាប្រព័ន្ធទឹកជ្រោះដែលមានប្រភពមកពីទន្លេ Cau ដែលបានបង្កើតឡើងជាទឹកជ្រោះដ៏សំខាន់គឺ Yang Bay និងទឹកធ្លាក់តូចពីរផ្សេងទៀតគឺ Yang Khang និង Ho Cho ។ ទឹកជ្រោះ Yang Bay មានប្រវែងចំនួន ២០០០ ម៉ែត្រនិងកំពស់ ៨០ ម៉ែត្រ ដែលបង្កើតបានជាបឹងធម្មជាតិធំនិងតូចជាច្រើនផងដែរ៕

ទឹកជ្រោះយ៉ាងបេយ (YangBay)

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន