Trending now

គយគន់ទេសភាពនៅភ្នំបាដែន (Ba Den) ខេត្ត Tay Ninh ប្រទេសវៀតណាម

17:17 | 04/11/2019 (ប្រភព៖ baocantho បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ភ្នំ Ba ភ្នំ Ba Den ស្ថិតនៅឃុំ Thach Tan ស្រុក Hoa Thanh ខេត្ត Tay Ninh មានចម្ងាយ ១១០ គីឡូម៉ែត្រពីកណ្តាលទីក្រុងហូជីមិញទៅភាគពាយព្យនិងជាភ្នំខ្ពស់បំផុតនៅភាគអាគ្នេយ៍នៃប្រទេសវៀតណាម។ ភ្នំបាដែនត្រូវបានគ្របដណ្តប់ដោយពពកស្រអាប់ពេញមួយឆ្នាំ ដែលទាក់ទាញភ្ញៀវទេសចរអ្នកធ្វើធម្មយាត្រានិងគយគន់ទេសភាពដ៏ស្រស់ស្អាតបំផុតជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីផងដែរ។

ភ្នំ Ba Den មានកំពស់ ៩៨៥ ម៉ែត្រ (vntrip.vn)

តាំងពីយូរលង់ណាស់មកហើយ ភ្នំ Ba Den ស្ថិតនៅឃុំ Thach Tan ស្រុក Hoa Thanh ខេត្ត Tay Ninh ដែលមានកំពស់ ៩៨៥ ម៉ែត្រ មិនត្រឹមតែជារមនីយដ្ឋានដ៏ល្បីឈ្មោះនៅតំបន់ Tay Ninh ភាគខាងកើតតំបន់ណាមបូប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍វិញ្ញាណមួយ ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនារៀងរាល់ឆ្នាំ ក្នុងនោះមានវត្ត Linh Son Tien Thach។

វើដំណើរឡើងកំពូលភ្នំដោយជិះកន្ត្រកខ្សែកាបយោង (bizline.vn)

ដើម្បីទៅដល់កំពូលភ្នំ Ba Den យើងអាចធ្វើដំណើរដោយថ្មើរជើងតាមបណ្តោយផ្លូវភ្នំដែលត្រូវចំណាយពេលប្រមាណ ២ - ៤ ម៉ោង ដើម្បីក្រេបយកខ្យល់អាកាសដ៏ស្រឡះបរិសុទ្ធនៅក្នុងព្រៃភ្នំភាគខាងត្បូងវៀតណាម រីឯវិធីមួយទៀតគឺយើងអាចធ្វើដំណើរឡើងកំពូលភ្នំដោយជិះកន្ត្រកខ្សែកាបយោង ដែលត្រូវចំណាយរយៈពេល ២០ នាទីតែប៉ុណ្ណោះក៏មានដែរ។

ភ្ញៀវទេសចរគយគន់ទេសភាពពីលើភ្នំ (mytour.vn)

លាតសន្ធឹងចាប់ពីជើងភ្នំ ដល់កំពូលភ្នំ Ba Den រួមមានសម្ព័ន្ធស្ថាបត្យកម្មដ៏វិសេសវិសាលមួយ ដូចជាវិមាន វត្ត ចេតីយជាដើម ហើយទាំងនេះសុទ្ធសឹងតែមានលក្ខណៈពិសេសនៃវប្បធម៌ព្រះពុទ្ធសាសនា និងជំនឿសាសនាប្រជាប្រិយវៀតណាមផងដែរ។ ភ្នំ Ba Den ត្រូវបានក្រសួងវប្បធម៌និងផ្សព្វផ្សាយវៀតណាម បានទទួលស្គាល់ជាកេរិ៍្តដំណែលប្រវត្តិសាស្ត្រជាតិនាឆ្នាំ១៩៨៩ ហើយបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតដែលទាក់ទាញភ្ញៀវទេសចរនៅគ្រប់ទិសទីមកទស្សនាជារៀងរាល់ឆ្នាំ។

វត្ត Nui Dien Ba (រូបថត៖ baocantho.com.vn)

ទេសភាពធម្មជាតិ និងបរិយាកាសបរិសុទ្ធនៅភ្នំ Ba Den ហាក់ដូចជាលាយឡំជាមួយគ្នា ព្រមទាំងនាំមកនូវបទពិសោធន៍មួយនៅតំបន់ពោរពេញទៅដោយវប្បធម៌ជាប្រពៃណី ប្រវត្តិសាស្ត្រ និងតំលៃខាងផ្លូវចិត្តដ៏វិសេសវិសាលសំរាប់ភ្ញៀវទេសចរទាំងអស់គ្នាទៀតផង៕

(ប្រភព៖ baocantho បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baocantho.com.vn)

(ប្រភព៖ baocantho បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ