Trending now

ខេត្ត Quang Ninh (វៀតណាម) ទទួលបានសញ្ញាវិជ្ជមានបន្ទាប់ពីការជំរុញទេសចរណ៍

08:56 | 09/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - វិស័យទេសចរណ៍ខេត្តក្វាងនិញ (Quang Ninh) កំពុងជាស្តារឡើងវិញបន្ទាប់ពីការរីករាល ដាលនៃជំងឺរាតត្បាតកូវីដ១៩ ត្រូវបានគ្រប់គ្រងនៅក្នុងប្រទេស។ ជាពិសេសចំនួនភ្ញៀវទេសចរក្នុងខែ មិថុនាឆ្នាំ២០២០ បានកើនឡើងយ៉ាងខ្លាំងម្តងទៀត។

ខេត្ត Quang Ninh (វៀតណាម) ទទួលបានសញ្ញាវិជ្ជមានបន្ទាប់ពីការជំរុញទេសចរណ៍

ដោយរក្សាតួនាទីរបស់ខ្លួនជាគោលដៅទេសចរណ៍ឈានមុខគេមួយនៅក្នុងប្រទេសខេត្តក្វាងនិញបាន ស្វាគមន៍ភ្ញៀវទេសចរប្រហែល ១,២ លាននាក់នៅក្នុងខែមិថុនាដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក។

ឆ្នេរសមុទ្រហាឡុង (Ha Long) នៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសច រដោយសារភាពអស្ចារ្យនៃកោះថ្មរាប់ពាន់ទឹកសមុទ្រពណ៌ខៀវស្រងាត់ប្រព័ន្ធល្អាងគួរឱ្យចាប់អារម្មណ៍ជាដើម។ នៅរដូវក្តៅជាមធ្យមឈូងសមុទ្រហាឡុងអាចទទួលភ្ញៀវទេសចរឡើងដល់ ៨០០០ នាក់/ ថ្ងៃ។

ភ្ញៀវទេសចរមកទស្សនាហៃឡុងមានការកើនឡើងយ៉ាងខ្លាំងនៅរៀងរាល់ចុងសប្តាហ៍ដែលនាំមកនូវភាពរំភើបឡើងវិញ

ភ្ញៀវទេសចរមកទស្សនាហៃឡុងមានការកើនឡើងយ៉ាងខ្លាំងនៅរៀងរាល់ចុងសប្តាហ៍ដែលនាំមកនូវភាពរំភើបឡើងវិញ។ ចាប់តាំងពីពាក់កណ្តាលខែឧសភាឆ្នាំ២០២០ បន្ទាប់ពីមួយរយៈអនុវត្តវិធានការរក្សា គម្លាតសុវត្ថិភាពដោយសារជំងឺកូវីឌ១៩មក ខេត្តក្វាងនីញ បានដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់ ដើម្បីជំរុញទេសចរណ៍ដោយមានថវិការ ២០០ ពាន់លានដុង។

សារមន្ទីរ - បណ្ណាល័យក្វាងនិញ តំបន់កំសាន្តក៏ អនុវត្តកម្មវិធីជាច្រើននៃការបញ្ចុះតម្លៃ បញ្ចូលបន្ថែម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើតការទាក់ទាញថ្មីសម្រាប់ភ្ញៀវទេសចរផងដែរ។

សារមន្ទីរ - បណ្ណាល័យក្វាងនិញ តំបន់កំសាន្តក៏ អនុវត្តកម្មវិធីជាច្រើននៃការបញ្ចុះតម្លៃ បញ្ចូលបន្ថែម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើតការទាក់ទាញថ្មីសម្រាប់ភ្ញៀវទេសចរ

ដើម្បីចាប់ផ្តើមរដូវទេសចរណ៍“ ក្រោយជំងឺកូវីដ១៩” ខេត្តក្វាងនីញបានរៀបចំកម្មវិធី “ស្វាគមន៍រដូវក្តៅ ហាឡុង - ក្វាងនីញឆ្នាំ ២០២០” ដើម្បីទទួលភ្ញៀវទេសចរជាមួយរូបភាពស្រស់ស្រាយនិង គួរឱ្យចាប់ អារម្មណ៍។

កម្មវិធី Gala សៀកមៃតំបន់ទាំងបីរបស់វៀតណាមកាលពីចុងខែឧសភាកន្លងមក បានទាក់ទាញភ្ញៀវ ទេសចរជាច្រើនឱ្យចូលរួមផងដែរ។ គេរំពឹងថាចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២០នេះ នឹង មានព្រឹត្តិការណ៍វប្បធម៌សិល្បៈនិងការកំសាន្តប្រមាណ ៧០ ដែលនឹងត្រូវបានរៀបចំឡើងនៅគ្រប់តំបន់ នៃខេត្តក្វាងនីញ។

កម្មវិធី Gala សៀកមៃតំបន់ទាំងបីរបស់វៀតណាមកាលពីចុងខែឧសភាកន្លងមក បានទាក់ទាញភ្ញៀវ ទេសចរជាច្រើនឱ្យចូលរួមផងដែរ

រីឯការធ្វើកំសាន្តទេសចរណ៍តាមផ្លូវសមុទ្រនិងកោះក៏កំពុងទាក់ទាញភ្ញៀវទេសចរម្តងទៀតផងដែរពីកោះ កូតូ (Coto) ទៅកោះ ឃ្វែនឡាន (Quan Lan) ដល់ Tra Co – Vinh Thuc ។ អង្គភាពផ្នែកធ្វើដំណើរ ទេសចរណ៍បានសំរបសំរួលផ្តល់ជូននូវកម្មវិធីប្រូម៉ូសិន ផលិតផលរមណីយដ្ឋានលំហែកាយ និងការផ្តល់បទពិសោធន៍ទេសចរណ៍សមស្រប។

នៅទីក្រុងម៉ុងកៃ (Mong Cai) ក្រៅពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការផ្សព្វផ្សាយទេសចរណ៍ក៏ ត្រូវបានលើកកម្ពស់ ដូចជាពិធីបុណ្យផ្លូវអាហារដ្ឋាន ទិវាបង្ហោះខ្លែងត្រាកូ (Tra Co) ដ៏ថ្មីថ្មោងនិងស្រស់ស្អាត។

នៅទីក្រុងម៉ុងកៃ (Mong Cai) ក្រៅពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការផ្សព្វផ្សាយទេសចរណ៍ក៏ ត្រូវបានលើកកម្ពស់ ដូចជាពិធីបុណ្យផ្លូវអាហារដ្ឋាន ទិវាបង្ហោះខ្លែង

រីឯកេរិ៍្តដំណែលនិងរមនីយដ្ឋាន Yen Tu កំពុងបង្កើតផលិតផលទេសចរណ៍ជាច្រើនបន្ថែមទៀតដើម្បីទទួលបានបទពិសោធន៍ខាងវប្បធម៌សិក្សា ប្រវត្តិធ្វើសមាធិជាដើមដផោយឆ្ពោះទៅរក អតិថិជនក្នុងស្រុក ព្រមទាំងបង្កើនគុណភាពសេវាកម្មនៅក្បែរ ផ្លូវធ្វើដំណើរទៅទីសក្ការៈបូជានានា។

រីឯកេរិ៍្តដំណែលនិងរមនីយដ្ឋាន Yen Tu កំពុងបង្កើតផលិតផលទេសចរណ៍ជាច្រើនបន្ថែមទៀតដើម្បីទទួលបានបទពិសោធន៍ខាងវប្បធម៌សិក្សា ប្រវត្តិធ្វើសមាធិជាដើមដផោយឆ្ពោះទៅរក អតិថិជនក្នុងស្រុក

ជាពិសេសទីក្រុងអ៊ឹងប៊ី (Uong Bi) និងខេត្តក្វាងនិញនិយាយរួម ក៏កំពុងបញ្ចប់ប្រព័ន្ធហេដ្ឋារចនា សម្ព័នគោលដៅទេសចរណ៍ដទៃនៅជំវិញដែលភ្ជាប់ជាខ្សែសង្វាក់គោលដៅអេកូទេសចរណ៍និង ទេសចរណ៍ងខាងវិញ្ញាណនៅ Yen Tu ផងដែរ។

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរសរុបទៅក្វាន់និញឈានដល់ ៤,១ លាននាក់

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរសរុបទៅក្វាន់និញឈានដល់ ៤,១ លាននាក់ ហើយប្រាក់ចំណូលសរុបពីវិស័យទេសចរណ៍សម្រេចបានជាង ៨,២ ពាន់ពាន់លានដុងផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ