Trending now

ខេត្ត Quang Ninh ទទួលបានពានរង្វាន់ទេសចរណ៍ទីក្រុងប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ាន

16:55 | 21/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - ខេត្ត Quang Ninh បានរៀបចំពិធីទទួលពានរង្វាន់អំពីសំណង់ព័ត៌មានឃោសនានូវព្រំដែន Sa Vi (ទីក្រុង Mong Cai) ជា “ផលិតផល ទេសចរណ៍ទីក្រុងប្រកបដោយនិរន្តរភាពអាស៊ាន ២០២០” ។

សំណង់ព័ត៌មានឃោសនា​នូវ​ព្រំដែន Sa Vi (ទីក្រុង Mong Cai)

នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ ក្នុងក្របខ័ណ្ឌនៃវេទិកា​ទេសចរណ៍​អាស៊ីអាគ្នេយ៍ - កិច្ចព្រមព្រៀងណិជ្ជកម្មសេរី FTA ២០២០ ដែលបាន​ធ្វើឡើងដ៏មហោឡារិក​ នៅព្រះរាជាណាចក្រប្រ៊ុយណេ ​សំណង់​ព័ត៌មានឃោសនា​នូវ​ព្រំដែន Sa Vi ត្រូវបានផ្តល់​កិត្តិយស​ទទួល​ពានរង្វាន់ “ ផលិតផលទេសចរណ៍ទីក្រុងប្រកបដោយនិរន្តរភាព ​ក្នុង​តំបន់អាស៊ាន ២០២០ ” ។ នេះជារង្វាន់ថ្លៃថ្នូ​ដែល​រួមចំណែកលើក​កិត្តិយសនិងអភិវឌ្ឍន៍ផលិតផលនិងសេវាកម្មទេសចរណ៍ដែលមានគុណភាពខ្ពស់ លើកកំពស់ប្រសិទ្ធភាព​នៃការផ្សព្វផ្សាយទេសចរណ៍​នៅ​វៀតណាមនិងខេត្ត Quang Ninh និយាយរួម ហើយទីក្រុង Mong Cai ​ដែលជា​តំបន់​ជាប់ខ្សែរព្រំដែននិយាយដោយឡែក​និងម៉ាក់​យីហោ​គោលដៅជាតិ “Vietnam Timeless Charm” ។

សំណង់ព័ត៌មាន​ឃោសនានូវ​ព្រំដែន Sa Vi នៅទីក្រុង Mong Cai ​ត្រូវបាន សាងសង់ក្នុងបរិវេណមានទំហំ ១៦.០០០ ម ២ បានចាប់ផ្តើមកសាង​នៅឆ្នាំ ២០០៩ និងបញ្ចប់នៅខែតុលាឆ្នាំ ២០១៣ ។ សំណង់​នេះ​រួមមាន ទីលាន សំណង់សំខាន់ៗ និង​តំបន់សេវាកម្មមួយ​ដែល​ត្រូវបានសាងសង់​ដោយ​ដើមទុននៃកម្មវិធីគោលដៅជាតិ​ត្រូវបានអ​នុវត្តតាមទម្រង់រូបភាព ”ការវិនិយោគ សាធារណៈ - ការគ្រប់គ្រងឯកជន” ដែលគ្រប់គ្រងនិងដាក់ឲ្យដំណើរការ​ដោយក្រុមហ៊ុន Tri Luc./.​

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: baovanhoa.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស