Trending now

ខេត្ត Ha Giang ជំរុញតម្រូវការទេសចរណ៍ក្នុងស្រុកនៅក្នុងខេត្តភាគខាងត្បូងនិងតំបន់ Tay Nguyen

22:54 | 19/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - នារសៀលថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០២០ នៅទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជនខេត្ត Ha Giang បានសហការជាមួយអគ្គនាយកដ្ឋានទេសចរណ៍និងសមាគមទេសចរណ៍វៀតណាមដើម្បីរៀបចំសន្និសីទជំរុញតម្រូវការទេសចរណ៍ក្នុងស្រុកទៅកាន់ខេត្ត Ha Giang នៅខេត្តភាគខាងត្បូង តំបន់ Tay Nguyen និងអាកាសទេសចរណ៍វប្បធម៌និងពាណិជ្ជកម្មនៃខេត្ត Ha Giang នៅឆ្នាំ ២០២០ ។

ពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ក្នុងសន្និសីទ

តាមរយៈកម្មវិធីនេះ Ha Giang មានគោលបំណងចង់ណែនាំនិងផ្សព្វផ្សាយអំពីដីធ្លីនិងប្រជាជន Ha Giang ដែលជារូបភាពទេសចរណ៍ Ha Giang ជាពិសេសឧទ្យានភូគព្ភសាស្ត្រសកល UNESCO ខ្ពង់រាប Dong Van ដល់សាធារណៈជន។ ដោយហេតុនេះ រួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងស្រុក ដោយនាំយកទេសចរណ៍ Ha Giang ធ្វើដំណើរការឡើងវិញបន្ទាប់ពីជំងឺរាតត្បាត Covid-19; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តភ្ជាប់ទេសចរណ៍ Ha Giang ជាមួយបណ្តាមូលដ្ឋាននៅទូទាំងប្រទេស ហើយឆ្លើយតបនឹងចលនា “ប្រជាជនវៀតណាមធ្វើដំណើរទេសចរណ៍ទៅវៀតណាម” របស់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍; កម្មវិធីជំរុញតម្រូវការ ណែនាំនិងផ្សព្វផ្សាយទេសចរណ៍នៃខេត្ត ដោយមានសកម្មភាពទាក់ទាញជាច្រើន។

នៅក្នុងសន្និសីទនេះ ចែករំលែកអំពីទិសដៅអភិវឌ្ឍន៍វិស័យទេសចរណ៍នាពេលអនាគត លោក Nguyen Hong Hai ប្រធានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Ha Giang បានមានប្រសាសន៍ថា៖ នាពេលខាងមុខ ទេសចរណ៍តាមខេត្តនឹងបន្តអភិវឌ្ឍតំបន់ទេសចរណ៍ចំនួន ៣ គឺតំបន់ភ្នំទាប តំបន់ខ្ពង់រាប Dong Van និងតំបន់ភ្នំខ្ពស់ៗភាគខាងលិច។ ក្រៅពីនេះ ផ្តោតលើការអំពាវនាវឱ្យមានការវិនិយោគនៅក្នុងរមណីយដ្ឋានលំដាប់ខ្ពស់; អភិវឌ្ឍកសិកម្មបៃតង; យកភ្ញៀវទស្សនាធ្វើដំណើរទស្សនាកិច្ចនិងបទពិសោធន៍ផលិតផលដែលផលិតដោយមនុស្សគ្នីគ្នា; ធ្វើអាជីវកម្មរមណីយដ្ឋានជ្រោះខនិជក្តៅនៅភាគខាងលិច។ ទន្ទឹមនឹងនេះ លើកកម្ពស់ការរៀបចំសកម្មភាពកីឡានិងការសម្តែងដូចជា៖ ការប្រណាំងកង់ ការសម្តែងម៉ូតូ ការជិះស្គីជាដើម៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: qdnn,vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន