Trending now

កេរ្តិ៍ដំណែលជាច្រើន នៅរដ្ឋធានី Ha Noi បាន បិទទ្វារជាបណ្តោះអាសន្ន និងសម្អាត ដើម្បីប្រឆាំងនឹងការរាលដាលជំងឺ Covid- 19

10:37 | 10/03/2020 (បកប្រែដោយឌីណា)

យុគសម័យ - យោងតាមព័ត៌មានពីគណៈកម្មការគ្រប់គ្រងកេរ្តិ៍ដំណែលHoa Lo បានឲ្យដឹងថា ទីកន្លែងនេះបានឈប់ទទួលភ្ញៀវ ចាប់ពីម៉ោង ៣ រសៀល ថ្ងៃទី ៩ ខែមីនា ដើម្បីសម្អាតនិងបាញ់ថ្នាំសម្លាប់មេរោក បន្ទាប់ពីបានកំណត់យ៉ាងច្បាស់លាស់អំពី ការដែលភ្ញៀវទេសចរបរទេសអង់គ្លេសពីរនាក់ដែលផ្ទុក Covid-19 ធ្លាប់បានមកទស្សនានៅទីនេះ។

កេរ្តិ៍ដំណែល ​Hoa Lo​។ (រូបថត៖ An ninh Thu do)

គណៈកម្មការគ្រប់គ្រងកេរ្តិ៍ដំណែល ​Hoa Lo​ បាន​និយាយ​ឲ្យ​ដឹង​ថា កេរ្តិ៍ដំណែល​នេះ​នឹង​ផ្អាក​ការទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ ចាប់ពីរសៀលថ្ងៃទី ៩ ខែមីនា​។ ពីព្រោះ​​គណៈ កម្មការ​គ្រប់គ្រងកេរ្តិ៍ដំណែល​ Hoa Lo​ បាន​ទទួល​ដំណឹង​អំពី​ការដែល​ភ្ញៀវទេសចរ​ជនជាតិ​អង់គ្លេស​ពីរនាក់​​ធ្លាប់​បានមក​ទស្សនា​កេរ្តិ៍ដំណែល ​Hoa Lo​។ ឥឡូវនេះ​ ភ្ញៀវ​ពីរនាក់នោះ​កំពុង​​ដាក់​ឲ្យ​ដាច់​ដោយឡែក​ ដោយ​ទាក់ទង​នឹង​ជំងឺ ​ Covid-19 ។

​នាសព្វថ្ងៃនេះ មន្ត្រីបីនាក់​នៃ​កេរ្តិ៍ដំណែល​ Hoa Lo​ (​អ្នក​លក់​សំបុត្រម្នាក់ អ្នក​ត្រួតពិនិត្យសំបុត្រពីរនាក់) មិន​ទាក់ទង​យ៉ាង​ជិតស្និទ្ធនឹង​ភ្ញៀង​អង់គ្លេសពីរនាក់នោះទេ។ ប៉ុន្តែ គណៈកម្មការ​គ្រប់គ្រង​កេរ្តិ៍ដំណែល​​ Hoa Lo​ បានស្នើគេ ដាក់​ឲ្យ​ដាច់ដោយឡែក​នៅ​ផ្ទះ​។ លើសពីនេះ ​កេរ្តិ៍ដំណែល​​ Hoa Lo ​បាន​បិទទ្វារ​ជាបណ្តោះអាសន្និ​ និង​បាញ់​ថ្នាំសម្លាប់​មេរោគ។

ជួបពិភាក្សាការងារជាមួយ លោក Le Xuan Kieu នាយក​មជ្ឈមណ្ឌលវប្បធម៍និងវិទ្យាសាស្ត្រ Van Mieu Quoc Tu Giam បាននិយាយថា ចាប់ផ្តើមពីថ្ងៃទី ១០ ខែមីនា​កេរ្តិ៍ដំណែល​​ប្រវត្តិសាស្ត្រ Van Mieu Quoc Tu Giam នឹង បិទទ្វារជាបណ្តោះអាសន្និ​ សម្អាតនិងបាញ់​ថ្នាំ​សម្លាប់មេរោគ។

ដើម្បីធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ចាប់ពីថ្ងៃទី ១០ ខែ មីនា ប្រាសាទ Ngoc Son ក៏នឹងផ្អាកការទទួល​ស្វាគមន៍​ភ្ញៀវ​ធ្វើអនាម័យកន្លែងទាំងមូលនៃក្នុងប្រាសានេះ។ (រូបថត៖ An ninh Thu do)

យោងតាមលោក Nguyen Doan Van ប្រធាន គណៈកម្មាធិការ​គ្រប់គ្រងកេរ្តិ៍ដំណែល​ Ha Noi ​ទីក្រុងនឹង​បិទទ្វារ​ជា​បណ្តោះអាសន្ន សម្អាត​ បាញ់ថ្នាំសម្លាប់មេរោគ នៅ​​បណ្តាកេរ្តិ៍ដំណែល​ ដូចជា​ ៤៨ ផ្លូវ Hang Ngang ៥D ផ្លូវ Ham Long 90 ផ្លូវ Tho Nhuom ស្តូបស្តេច Ly Thai To ប្រាសាទ​លោកយាយ​ Kieu ផ្ទះអនុស្សាវរីយ៍លោកប្រធាន Ho Chi Minh នៅ ​Van Phuc Ha Dong។

ការផ្អាកទទួលភ្ញៀវ និងសម្អាត ដើម្បី​ប្រឆាំងនឹងការរីក​រាលដាល​​ជំងឺ​ Covid-19 ដែលត្រូវបានគេចាត់ទុកថា​ជាវិធានការណ៍មួយ ​ដែលធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ។ នៅក្នុងអំឡុង​ពេល​នេះ​ការបណ្តុះបណ្តាលអំពី​អនាម័យប្រឆាំង​នឹង​​ការឆ្លង​ជំងឺ Covid -19 ​សម្រាប់បុគ្គលិក បន្ត្រី​នៅកេរ្តិ៍ដំណែលទាំងឡាយ​ដែលពោល​ខាង​លើ ក៏បានអនុវត្ត ផងដែរ ​./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស