Trending now

ការអភិរក្សផ្ទះ Ruong នៅភូមិបុរាណ Phuoc Tich

05:48 | 05/09/2019

ចាប់តាំងពីយូរលង់ណាស់មកហើយ ប្រព័ន្ធផ្ទះ Ruong បុរាណ ជានិច្ចកាល ជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លា ដែលរួមចំណែកបង្កើតឡើងភាពស្រស់ស្អាតដ៏ពិសេស ដោយឡែកនៃស្ថាបត្យកម្មនិងវប្បធម៌ខេត្ត Thua Thien Hue។ ប៉ុន្តែ ឆ្លងកាត់រយៈ ពេលរាប់រយឆ្នាំរងផលប៉ះពាល់ដោយអាកាសធាតុនិងគ្រោះមហន្តរាយមក ប្រព័ន្ធផ្ទះ Ruong នេះត្រូវខូចរេចរឹលយ៉ាងធ្ងន់ធ្ងរ។ ហេតុនេះហើយ នាពេលថ្មីៗនេះ ខេត្ត Thua Thien – Hue បានចេញផ្សាយគោលនយោបាយគ្រប់គ្រងនិងជួយ ឧបត្ថម្ភដល់ការអភិរក្សផ្ទះ Ruong Hue រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ Hue ក៏ដូចជារួមចំណែកពង្រីកតម្លៃបេតិកភណ្ឌនៅក្នុងតំបន់ផងដែរ

ផ្ទះ Ruong បុរាណ នៅភូមិ Phuoc Tich (រូបថត៖ baovanhoa.vn)

ប្រភេទឈើដែលត្រូវបានគេនិយមចូល ចិត្តបំផុតដើម្បីធ្វើផ្ទះ Ruong គឺឈើខ្នុរ។ និយាយអំពីអត្ថន័យនៃផ្ទះ Ruong លោក Nguyen Hong Thang នាយកគណៈគ្រប់គ្រងកេរដំណែលស្ថាបត្យកម្មសិល្បៈ នៃភូមិបុរាណ Phuoc Tich បានអោយដឹងថា៖ “ប្រភេទផ្ទះ Ruong នីមួយៗមានលក្ខណៈពិសេសដោយឡែកពីគ្នា។ ឧទាហរណ៍ថា ចំពោះផ្ទះ Ruong ដែលមានល្វែងធំ២និងបន្ទប់តូច៣ គឺល្វែងធំ នៅកណ្ដាលជាទីធ្វើសក្ការៈបូជាដូនតា។ ហើយលំហផ្សេងៗទៀតគឺសម្រាប់ សកម្មភាពប្រចាំថ្ងៃក្នុងគ្រួសារ”។

ភូមិបុរាណ Phuoc Tich ឃុំ Phong Hoa ស្រុក Phong Dien ខេត្ត Thua Thien – Hue ត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលថ្នាក់ជាតិកាលពីឆ្នាំ២០០៩ ដោយមានប្រព័ន្ធផ្ទះ Ruong ដែលមានអាយុកាលរាប់រយឆ្នាំមក។ នាបច្ចុប្បន្នក្នុង ភូមិមានផ្ទះ Ruong បុរាណចំនួន៣០ខ្នង។ នាឆ្នាំ២០១៦ បន្ទាប់ពីគណៈកម្មាធិការ ប្រជាជនខេត្ត Thua Thien-Hue អនុម័តលើគម្រោងស្ដីពីគោលនយោ បាយការ ពារនិងពង្រីកតម្លៃនៃផ្ទះសួន Hue មានម្ចាស់ផ្ទះ Ruong បុរាណចំនួន២៥នាក់នៅ ភូមិ Phuoc Tich បានចុះបញ្ជីចូលរួមគម្រោងនេះតែម្ដង។ នាឆ្នាំ២០១៧ គណៈ កម្មាធិការប្រជាជនខេត្តបានយល់ស្របជួសជុលនិងកែលម្អផ្ទះ Ruong ដែលត្រូវ ខូចរេចរឹលយ៉ាងធ្ងន់ធ្ងរចំនួន៣ខ្នង ដោយថវិកាចំនួន១,៩ពាន់លានដុង។ លោកស្រី Le Thi Hoa អាយុ៧២ឆ្នាំ ជាម្ចាស់ផ្ទះ Ruong បុរាណម្នាក់បានអោយដឹងថា ផ្ទះ Ruong ដោយអាយុកាល១២០ឆ្នាំរបស់គ្រួសារលោកស្រីត្រូវបានរក្សាតាម៤ ជំនាន់ហើយ។ លោកស្រីបានថ្លែងថា៖ “កាលពីមុននេះ ផ្ទះខ្ញុំត្រូវលេចធ្លាយទឹក ហើយខូចជាច្រើន ប៉ុន្តែនាពេលថ្មីៗ នេះត្រូវបានរដ្ឋជួយឧបត្ថម្ភជួសជុលកែលម្អឡើងវិញ។ ហើយនាពេលខាងមុខនឹង បើកសេវាកម្មទេសចរណ៍ដើម្បីមានប្រាក់ចំណូលថែមទៀត”។

នាពេលមកដល់ភូមិបុរាណ Phuoc Tich ភ្ញៀវទេសចរនិងស្ថាបត្យករជា ច្រើនសុទ្ធតែបង្ហាញនូវការភ្ញាក់ផ្អើលនិងការចាប់អារម្មណ៍យ៉ាងខ្លាំងដោយឃើញសភាពដើមនៃប្រព័ន្ធផ្ទះ Ruong នៅទីនេះនៅតែត្រូវបានរក្សាដដែល ទោះបីជា បានឆ្លងកាត់រយៈពេលរាប់រយឆ្នាំមកក៏ដោយ។ លោក Doan Quyet Thang អនុ ប្រធានគណៈគ្រប់គ្រងភូមិបុរាណ Phuoc Tich បានអោយដឹងថា នាឆ្នាំ២០១៨ គណៈកម្មាធិការប្រជាជនខេត្ត Thua Thien – Hue បានអនុញ្ញាតអោយជួសជុល ផ្ទះ Ruong ចំនួន៨ខ្នងថែមទៀត ដោយថវិកាចំនួន៧ពាន់លានដុង។ គោលដៅ គឺដល់ឆ្នាំ២០២០ ផ្ទះបុរាណទាំង២៥ខ្នង់នៅភូមិ Phuoc Tich នឹងត្រូវបានជួស ជុលឡើងវិញ។

ការជួសជុលកែលម្អផ្ទះ Ruong ឡើងវិញ មិនត្រឹមតែជាការអភិរក្សតម្លៃ វប្បធម៌និងស្ថាបត្យ កម្មនៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបង្កើតឡើងតម្លៃលេច ធ្លោផ្សេងៗទៀតដើម្បីអភិវឌ្ឍទេសចរណ៍។ លោក Doan Quyet Thang បាន អោយដឹងថែមទៀតថា គណៈគ្រប់គ្រងភូមិបុរាណ Phuoc Tich បានសហការជា មួយម្ចាស់ផ្ទះ Ruong ដើម្បីកសាងផែនការកែលម្អបរិវេណផ្ទះ Ruong បោស សម្អាតបរិស្ថានដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកទស្សនា ព្រមទាំងអភិវឌ្ឍ សេវាកម្មទេសចរណ៍សហគមន៍និងហូមស្ទេនៅក្នុងភូមិ ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់