Trending now

ការស្វែងយល់ពី “ភ្នំកំណាព្យ” ដែលជាកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តថ្នាក់ជាតិពិសេសនៅខេត្ត Ninh Binh នៃភាគខាងជើងវៀតណាម

11:18 | 11/01/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ៖កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រភ្នំ Non Nuoc គឺជាភ្នំមួយស្ថិតនៅប្រសព្វនៃទន្លេ Day និងទន្លេ Van ។ ភ្នំ Non Nuoc ជាភ្នំមួយក្នុងចំណោមភ្នំតិចតួចបំផុតនៅប្រទេសវៀតណាមដែលត្រូវបានគេដាក់ឈ្មោះថា “ភ្នំកំណាព្យ” ដែលចាត់ទុកជាសៀវភៅថ្មមួយដែលផ្ទុកកំណាព្យរាប់រយកំណាត់របស់អ្នកត្បាញល្បីៗ ដូចជា Truong Han Sieu, Le Thanh Tong, Le Hien Tong, Thieu Tri, Tu Duc, Pham Su Manh, Tan Da ....

កេរ្តិ៍​ដំ​ណែល​ប្រវត្តិសាស្ត្រ​ភ្នំ Non Nuoc នៅទីក្រុង Ninh Binh (រូបថត៖ កាសែត dautuchungkhoan)

នៅលើកំពូលភ្នំមានរូបសំណាកវីរៈបុរសឈ្មោះ Luong Van Tuy ដែលជាយុវជនកុម្មុយនិស្ត​ដ៏អង់អាច​ក្លាហាន​ហ៊ានឆ្លង់កាត់​​រាល់ឧបសគ្គទាំង​គ្រាប់​បែក គ្រាប់​មីន​ដើម្បី​​ដាក់​ទង់​បក្ស​កុម្មុយនីស្ត​ដែលមាន​រូប​កណ្ដៀវនិង​ញ​ញួរ​​​នៅលើកំពូលភ្នំ។

នៅជើងភ្នំគឺវត្ត Non Nuoc - ជាវត្តបុរាណមួយដែលមានអាយុកាលរាប់រយឆ្នាំ វត្តនេះត្រូវបានកសាងឡើងក្នុងរាជវង្ស Ly ក្រោមរជ្ជកាលស្តេច Ly Nhan Tong និងទីធ្វើសក្ករៈបូជាវីរៈបុរស Truong Han Sieu។

កំណាព្យ​បាន​ឆ្លាក់លើ​ភ្នំ ដូច្នេះ​គេ​​ហៅថា "ភ្នំកំណាព្យពិសេស" នៅប្រទេសវៀតណាម

នៅឆ្នាំ១៩៦២ ក្រសួងវប្បធម៌ និងព័ត៌មាន (សព្វ​ថ្ងៃជា​ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បាន​ចំណាត់​ថ្នាក់ភ្នំ Non Nuoc ជារមណីយដ្ឋាន​ថ្នាក់​ជាតិ ។ ហើយសព្វ​ថ្ងៃជាកេរ្ត៍តំណែល​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ជាតិពិសេស៕

(ប្រែសម្រួលដោយឌីណា)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ