Trending now

ការសម្តែងដ៏អស្ចារ្យរបស់ Quoc Co-Quoc Nghiep ថែងចាំងពន្លឺក្នុងវគ្គផ្តាច់ព្រ័ត្រ “'Britain’s Got Talent 2018”

15:39 | 04/06/2018

យុគសម័យ - នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ស្វែងរកអ្នកមានទេពកោសល្យអង់គ្លេស ដែលប្រព្រឹត្តឡើងនាព្រឹកព្រលឹមថ្ងៃទី៤មិថុនា (តាមម៉ោងវៀតណាម) បងប្អូនត្រកូល Giang គឺមានការសម្តែងដ៏អស្ចារ្យមួយដែលមិនធ្លាប់ពីមុនមក។

ការសម្តែងដ៏ប្រតុយប្រថានរបស់បងប្អូន Quoc Co-Quoc Nghiep ​ក្នុងវគ្គផ្តាច់ព្រ័ត្រ

បងប្អូន Quoc Co-Quoc Nghiep ទើបនឹងធ្វើឲ្យទស្ស​និកជនអង់គ្លេសរួមទាំងគណៈមេប្រយោគមានការថប់អារម្មណ៍ខ្លាំងនៅក្នុងការប្រឡងវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួន។ នៅក្នុងវគ្គចុងក្រោយនេះ Quoc Co-Quoc Nghiep ត្រូវអនុវត្តន៍កាយវិបាកជាងថ្វីដងប្រៀបនឹងការប្រឡងមុនៗនេះ។

ការសម្តែងលើកាំជណ្តើរ

ពោលគឺនៅសល់តែគាំជណ្តើរពីរទៀត សាលប្រឡងហាក់ដូចក្តៅឡើងតាមស្នាមជើងចុងក្រោយរបស់ Quoc Co-Quoc Nghiep។ ប៉ុន្តែ ពេលដែលលោកប៉ះដល់កាំខ្ពស់បំផុត គឺកាំនោះចាប់ផ្តើមបាកនិងដួលតែម្តង។ បន្ទាបមក កាំជណ្តើរទាំងអស់ (លើសលែងតែកាំជណ្តើរពីរដែល Quoc Co- Quoc Nghiep កំពុងឈរនោះ) ក៏ ត្រូវដួលតាមដែរ។​ ការភ័យខ្លាចបង្ហាញច្បាស់តាមរយៈទឹកមុខរបស់ទស្សនិកជន ហើយគេក៏ឃើញការបារម្ភលើទឹកមុខរបស់អ្នកកំពុងឈរលើឆាកផង ដែរ។

យ៉ាងប្រថុយប្រថាន

ប៉ុន្តែចុងក្រោយ បងប្អូនត្រកូល Giang បានទៅដល់គោលដៅប្រកបដោយសុវត្ថិភាពក្នុងការភា្ញក់ផ្អើលរបស់អ្នកទស្សនាគ្រប់រូប។ “នេះជាការសម្តែងអស្ចារ្យបំផុតដែលខ្ញុំមិនដែលឃើញ” នេះជាការវាយតម្លៃរបស់ Christian Herrmann ជនជាតិអាមេរិក។ Rosie Stott អ្នកទស្សនមកពីអង់គ្លេសក៏បានសរសើរយ៉ាងខ្លាំងចំពោះការសម្តែងរបស់បងប្អូនពីរនាក់បងប្អូន។អ្នកគាំទ្រវៀតណាមក៏បានផ្ញើសេចក្តីជូនពរដល់ការសម្តែងដ៏អស្ចារ្យរបស់ Quoc Co-Quoc Nghiep ផងដែរ។

និងបុកពោះ

ទោះបីជាមិនទទួលបានពានរង្វាន់ក្តី ប៉ុន្តែឈុតសម្តែងទូលក្បាលលើគ្នាដ៏ប្រថុយប្រថានររបស់ Quoc Co-Quoc Nghiep បានយកឈ្នះលើទស្សនិកជនអង់គ្លេសដែលមានស្តង់ដាខ្ពស់ក្នុងវិស័យសិល្បៈ។

ចុងក្រោយ...គឺអស្ចារ្យណាស់!

សូមអញ្ជើញទស្សនាតាមរយៈវីដេអូខាងក្រោម៖

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ