Trending now

ការផ្លាស់ប្ដូរថ្មីនៅជើងភ្នំ Lang Biang

21:45 | 05/09/2019 (ប្រភព៖ vovworld.vn)

Lac Duong ជាស្រុកព្រៃភ្នំមួយនៃខេត្ត Lam Dong ដែលស្ថិតនៅតាមជើងភ្នំ Lang Biang តំបន់ Tay Nguyen នៃប្រទេសវៀតណាម ដោយមានចំនួនប្រជាជន ភាគច្រើនគឺជនជាតិភាគតិចដូចជាជនជាតិ C’ho ជនជាតិ Chill ជនជាតិ ChRu និងជនជាតិ E De ជាដើម។ ដោយមានការផ្លាស់ប្ដូរថ្មីនូវមនសិការនិងវិធីសាស្ត្រ ធ្វើផលិតកម្មកសិកម្ម ជនរួមជាតិនៅទីនេះបានរួចផុតពីភាពក្រីក្រដោយរកស៊ីមាន បានប្រកបដោយចីរភាព។

ទិដ្ឋភាពនៅស្រុក Lac Duong (រូបថត៖ baolamdong.vn)

ដោយមម៉ាញឹកកាត់មែកផ្កាកុលាបក្នុងសួនចម្ការដើម្បីអោយទាន់ដឹកជញ្ជូនទៅអ្នក ប្រមូល ទិញនៅទីក្រុងហូជីមិញ លោក Kra Jan Blim នៅភូមិ Bon Dong 1 ស្រុក Lac Duong បានអោយដឹងថា ចាប់ពីការសិក្សារៀនសូត្ររបស់កូនៗ ការចំណាយ ប្រចាំថ្ងៃរបស់គ្រួសាររហូតដល់ផ្ទះសម្បែងធំទូលាយស្អាតឆើតឆាយដូចនាសព្វថ្ងៃនេះ គឺទទួលបានក៏អាស្រ័យដោយសួនចម្ការផ្កាកុលាបនេះតែប៉ុណ្ណោះ។ មុននេះ គ្រួសារលោកដាំស្រូវក្នុងរដូវកាលតែម្ដងក្នុងមួយឆ្នាំ ហេតុនេះហើយជីវភាពរស់ នៅជួបការលំបាកយ៉ាងខ្លាំងណាស់។ ប៉ុន្តែចាប់ពីពេលផ្លាស់ប្ដូរទៅការដាំផ្កា កុលាបក្នុងផ្ទះកញ្ចក់មក សេដ្ឋកិច្ចគ្រួសារមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយទទួលបានប្រាក់ចំណេញចំនួន៣០០ លានដុងក្នុងមួយឆ្នាំ។ លោក Kra បានសំណេះសំណាលថា៖ “មុននេះដាំស្រូវត្រឹមតែគ្រប់ហូបប៉ុណ្ណោះ ហើយដាំកាហ្វេ តម្លៃធ្លាក់ចុះទៀត ដាំមនក៏មិនមានស្ថិរភាពទេ។ ប៉ុន្តែបន្ទាប់មក ខ្ញុំខ្ចីទុនពីរដ្ឋដើម្បីដាំផ្កា កុលាប បានធ្វើអោយជីវភាពគ្រួសារកាន់តែប្រសើរឡើងនិងស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ”។

ក៏ដូចជាគ្រួសារលោក Kra Jan Blim ដែរ គ្រួសារលោកស្រី Cil K’Pam នៅ ភូមិ Da Ra Hoa ឃុំ Da Nhim ក៏បានខ្ចីទុនពីរដ្ឋ ដើម្បីផ្លាស់ប្ដូរទៅការដាំផ្សិត ចំបើងវិញ។ លោកស្រី K’Pam បានអោយដឹងថា រហូតដល់បច្ចុប្បន្ននេះ គ្រួសារគាត់ បានកសាងបន្ថែមមូលដ្ឋានផលិតកម្មផ្សិតចំនួន៣ កន្លែងទៀត ប៉ុន្តែនៅមិនទាន់គ្រប់ គ្រាន់ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារនៅឡើយ។ គ្រួសារលោកស្រីទទួលបានប្រាក់ ចំណូលជាង១០លានដុងក្នុងមួយខែ។ លោកស្រី Cil K’Pam បានអោយដឹងថា៖ “ចាប់ពីពេលផ្លាស់ប្ដូរទៅការដាំផ្សិតមក ជីវភាពគ្រួសារមានការរីកចម្រើនគួរ អោយកត់ សម្គាល់។ បើធៀបនឹងការធ្វើជាពលករ ឬការដាំកាហ្វេកាលពីមុននេះ គឺការដាំផ្សិតពិបាកតិចជាង ប៉ុន្តែមានប្រាក់ចំណូលខ្ពស់ជាង។ នាបច្ចុប្បន្ន គ្រួសារខ្ញុំមានជីវភាពគ្រាន់បើហើយ”។

ចាប់ពីតំបន់ដាំស្រូវនិងកាហ្វេសឹងតែទាំងស្រុង រហូតមកដល់ពេលនេះ ស្រុកព្រៃភ្នំ Lac Duong មានផ្ទៃដីកសិកម្មដោយបច្ចេកវិទ្យាខ្ពស់ចំនួន៧៨០ ហិកតា ដោយទទួលបានប្រាក់ចំណូលជាមធ្យម២២៥លានដុងក្នុងមួយហិកតា។ ក្នុងនោះ ការដាំបន្លែក្នុងផ្ទះកញ្ចក់នាំមកនូវប្រាក់ចំណូល ពី៥០០ដល់៨០០លាន ដុងក្នុងមួយហិកតាជារៀងរាល់ឆ្នាំផងដែរ ខណៈដែលការដាំផ្កាទទួលបានប្រាក់ចំណូល ពី៨០០លានដល់១ពាន់លានដុង។ ជាពិសេសគឺមានផ្ទៃដីដាំផ្កាលីលីដែលទទួល បានប្រាក់ចំណូលឡើងដល់ទៅ២ពាន់លានដុងក្នុងមួយហិកតាជារៀងរាល់ឆ្នាំ។

នាពេលថ្មីនេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានអនុម័តលើគម្រោងមណ្ឌល កសិកម្មដោយបច្ចេកវិទ្យាខ្ពស់នៅឃុំ Da Sar ក្នុងផ្ទៃដីសរុបជាង២២០ហិកតា។ អាស្រ័យដោយហេតុនេះ បានបង្កភាពងាយស្រួលដើម្បីអោយស្រុក Lac Duong អនុវត្តន៍គោលនយោបាយជួយឧបត្ថម្ភឥណទាន លើកលែងប្រាក់ជួលដី សំដៅ ទាក់ទាញការបណ្ដាក់ទុនលើវិស័យផលិតកម្មកសិកម្មបៃតងអនាម័យនៅក្នុងតំបន់។

លោក Le Quang Minh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Lac Duong បានអោយដឹងថា ក្នុងសន្ទុះអភិវឌ្ឍរួម ជនរួមជាតិជាជនជាតិភាគតិចក្នុង ស្រុកក៏មានការរីកចម្រើនអំពីកម្រិតផលិតកម្ម ដោយលុបបំបាត់ទំនៀមទំលាប់ធ្វើ ស្រែចម្ការហួសសម័យ ហើយបន្សាំនឹងការដាំដើមឧស្សាហកម្ម បន្លែ ផ្កានិងរុក្ខ ជាតិឱសថ។ លោក Le Quang Minh បានថ្លែងថា៖ “តំបន់នេះមានអាកាសធាតុអំណោយផលចំពោះការធ្វើផលិតកម្មកសិកម្មដោយបច្ចេកវិទ្យាខ្ពស់។ នាបច្ចុប្បន្ន ដើមកាហ្វេនៅតែជាដំណាំស្នូល ប៉ុន្តែស្រុក នឹងដាក់ចេញដំណោះស្រាយជាក់ស្ដែងថែមទៀតដើម្បីជួយប្រជាជនផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំតាមទិសកសិកម្មដោយបច្ចេកវិទ្យាខ្ពស់ សំដៅលើកស្ទួយជីវភាពរស់ នៅរបស់ប្រជាជន”។

ដោយមានឧត្តមភាពអំពីលក្ខណៈដីធ្លីនិងការពង្រីកវិទ្យាសាស្ត្របច្ចេកវិទ្យា ស្រុក Lac Duong កំពុងមានលក្ខណៈងាយស្រួលដើម្បីបន្តបោះជំហានទៅមុខ។ ការកាត់បន្ថយភាពក្រីក្រនៅតំបន់នេះមិនមែនជាការងារពិបាកទៀតឡើយ។ ជនរួមជាតិជាបណ្ដាជនជាតិភាគតិចនៅស្រុក Lac Duong កំពុងមានឱកាសជា ច្រើនដើម្បីរកស៊ីមានបានប្រកបដោយចីរភាព៕


(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់