Trending now

ការប្រគល់ម៉ាស់វេជ្ជសាស្រ្តជូនសហគមន៍ជនជាតិវៀតណាមនៅប្រទេសរុស្ស៊ី

10:24 | 04/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Ekaterinburg ទទួលបានម៉ាស់ពីរដ្ឋាភិបាលវៀតណាមប្រគល់ ហើយម៉ាស់ទាំងនេះត្រូវបានដឹកជញ្ជូនតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដែលមកទទួលពលរដ្ឋ​វៀតណាម​ នៅសហព័ន្ធរុស្ស៊ីត្រឡប់ទៅស្រុកកំណើតវិញ កាលពីថ្ងៃទី ១២ ខែធ្នូ។

ពិធីប្រគល់ម៉ាស់​វេជ្ជសាស្រ្តរបស់រដ្ឋាភិបាលជូន​សហគ​ម​ន៍ជនជាតិវៀ​ត​ណាម​នៅ​ទី​ក្រុង Irkusk។

នៅទីស្នាក់ការ​ស្ថានអគ្គកុងស៊ុលលោក Ngo Phuong Nghi - អគ្គកុ​ងស៊ុលបា​នប្រគ​ល់អំណោយដ៏​មានអត្ថ​ន័យរ​បស់​រ​ដ្ឋាភិ​បា​ល​វៀ​ត​ណាមប្រគល់ជូន​សមាគ​មអតី​តយុទ្ធជនវៀតណាមខេត្ត Sverdlovsk សមាគមជនជាតិ​​​វៀត​​ណាមនិង​សមាគ​មនិស្សិតវៀត​ណាម ដើម្បី​​​​​យក​ទៅជូន​ដល់​ប្រជាជ​ន​​​វៀត​ណា​​មម្នាក់ៗ នៅក្នុងទីក្រុង Ekaterinburg ។

ម៉ាស់​ដែលនៅសេសសល់នឹង​ត្រូវ​បន្ត​ប្រគល់ជូ​នស​ហគម​ន៍វៀ​ត​ណាម​ដែល​កំ​ពុងរស់នៅនិងធ្វើការនៅទីក្រុងធំ ៗ ដូចជា​ Kazan, Irkutsk, Novosibirsk, Upha, Orenburg, Tuymen...ជាដើម។

ពិធីប្រគល់ម៉ាស់​វេជ្ជសាស្រ្តរបស់រដ្ឋាភិបាលជូន​សហគ​ម​ន៍ជនជាតិវៀ​ត​ណាម​ នៅ​ទី​ក្រុង Ekaterinburg ។

នៅលើបណ្តាញសង្គមរបស់សមាគមនិងបុគ្គលនានា​បាន​បង្ហោះ​រូបថតនិងការថ្លែង​អំណរគុណចំ​ពោះរដ្ឋា​ភិបាលវៀត​ណាមដោយ​បាន​​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​សុខភា​ពសហគមន៍វៀតណាមដែល​ រស់នៅ​ក្នុង​ប្រទេស​រុស្ស៊ី​និ​យាយជាដោយឡែក​និងនៅ​ឯបរទេសនិយាយជារួម​./.

ពិធីប្រគល់ម៉ាស់​វេជ្ជសាស្រ្តរបស់រដ្ឋាភិបាលជូន​ដល់សហគ​ម​ន៍ជនជាតិ​វៀ​ត​ណាម​នៅ​ទី​ក្រុង Novosibirsk ។



(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: VOV)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស