Trending now

ការចាប់ផ្តើមនៃការប្រលងរូបថតសិល្បៈដែលមានប្រធានបទ“ ស្វែងយល់ពីប្រទេសវៀតណាម”

16:16 | 09/01/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ៖ការប្រឡងរូបថតសិល្បៈទេសចរណ៍ទូទាំងប្រទេសជាតិលើកទី ៩ ដែលមានប្រធានបទ“Explore Vietnam - ស្វែងយល់ពីប្រទេសវៀតណាម” បានចាប់ផ្តើមជាផ្លូវការ តាំងពីព្រឹកថ្ងៃទី ៨ ខែមករា នឹងបញ្ចប់ការទទួលរូបថត នៅថ្ងៃទី ៥ ខែមិថុនា។ / ២០២០ ។

រូបភាពរបស់ភ្ញៀវទេសចរបានស្វែងយល់ និងប្រើប្រាស់សេវាកម្មទេសចរណ៍នៅវៀតណាម ការចូលរួមក្នុងមហោស្រព សកម្មភាពវប្បធម៌ដ៏ប្រជាប្រិយនិងមកទស្សនាភូមិសិប្បកម្មប្រពៃណី; កន្លែង"check-in" ប្លែកៗ នៅរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ឬម្ហូបឆ្ងាញ់ របៀបធ្វើម្ហូបនៅគ្រប់ទិសទីនៃប្រទេសក៏មានឱកាសប្រកួតប្រជែងក្នុងការប្រឡងនេះ។

គណៈកម្មការរៀបចំកម្មវិធីបាននិយាយថា បេក្ខជនចូលរួមក្នុងប្រឡង​រូបថតនេះជាពលរដ្ឋវៀតណាម ទាំងក្នុងនិងក្រៅប្រទេស ជនបរទេសដែលកំពុងធ្វើការ ឬរស់នៅក្នុងប្រទេសវៀតណាម។ គ្មានកំណត់អាយុ។

រូបថតទទួលពានរង្វាន់លេខពីរក្នុងការប្រឡងរូបថតលិល្បៈទេសចរទូទាំងប្រទេសជាតិលើកទី ៨ (រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ការប្រឡងរូបថតសិល្បៈទេសចរណ៍ទូទាំងប្រទេសជាតិនេះបានរៀបចំ តាំងពីឆ្នាំ ១៩៩០។ មកដល់ឆ្នាំ ២០២០ នេះគឺការប្រឡងលើកទី ៩ ដែលមានប្រធានបទ“Explore Vietnam - ស្វែងយល់ពីប្រទេសវៀតណាម” គឺជាសកម្មភាពមួយដែលមានអត្ថន័យឆ្ពោះទៅអបអរសាទរខួបលើកទី ៦០ ឆ្នាំនៃទិវាបង្កើតវិស័យទេសចរណ៍វៀតណាម (ថ្ងៃទី៩ កក្កដា ១៩៦០- ថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០២០) ។

ការប្រឡងនេះក៏ជាសកម្មភាពដែលរួមចំណែកយ៉ាងសំខាន់ៗ ក្នុងការឃោសនានិងផ្សព្វផ្សាយវប្បធម៌និងរូបភាពប្រទេស ប្រជាជន វៀតណាមដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ បង្កើនបរិមាណឯកសារនិងថតរូបដើម្បីបំរើឲ្យការឃោសនានិងជំរុញវិស័យទេសចរ នៅប្រទេសវៀតណាម លើកទឹកចិត្តដល់សិល្បករនិងសាធារណជនឱ្យចូលរួមក្នុងការនិពន្ធនិងផ្សព្វផ្សាយរូបថតអំពីសកម្មភាពទេសចរណ៍។

ទន្ទឹមនឹងនេះ ការប្រឡងបានរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីតួនាទីទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាវៀតណាមនិងជំរុញទេសចរណ៍ក្នុងស្រុក ។/ ។

អ្នកនិពន្ធអាច​ចូលរួមក្នុងការប្រឡងរូបថត តាមគេហទំព័រ៖ http://www.anhnghethuatdulich.com

ពេលវេលាទទួលរូបថត​ចាប់ពីថ្ងៃទី ៨ ខែមករា រហូតដល់ម៉ោង ២៣និង ៥៩ នាទីនៃថ្ងៃទី ០៥ ខែមីថុនា ឆ្នាំ២០២០

ព័ត៌មានលម្អិតអំពីការប្រឡងនេះនិងព័ត៌មានផ្សេងៗទៀត ក៏ត្រូវបានផ្សពផ្សាយ​ជាបន្តបន្ទាប់ នៅលើគេហទំព័រ http://tapchidulich.net.vn ។

(ប្រែសម្រួលដោយឌីណា)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់