Trending now

កសាងអាស៊ានទៅជាទិសដៅទេសចរណ៍ដ៏សម្បូរបែបនិងវិសេសវិសាល

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានចែករំលែកនូវគោលដៅនៃការកសាងអាស៊ានទៅជាទិសដៅទេសចរណ៍ដ៏សម្បូរបែបនិងវិសេសវិសាលនៅក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ ២០១៩ នាថ្ងៃទី ១៦ ខែមករានៅទីក្រុង Ha Long ខេត្ត Quang Ninh។

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានថ្លែងនៅក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាន (រូបថត: VGP/Dinh Nam)

យោងតាមឧបនាយករដ្ឋមន្រ្តីថា ការបង្កើតអាស៊ាននិងការរីកចម្រើនជាបន្តបន្ទាប់របស់អាស៊ានគឺផ្អែកលើគោលការណ៍នៃការមូល មតិគ្នា ការឯកភាពក្នុងភាពសម្បូរបែប ដោយមានសសរស្តម្ភសហប្រតិបត្តិការចំនួន ៣ គឺ៖ សន្តិសុខ-នយោបាយ សេដ្ឋកិច្ច វប្បធម៌-សង្គម។ នៅក្នុងឧស្សាហកម្មជាច្រើននោះ វិស័យទេសចរណ៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតហើយក៏មានផលប៉ះពាល់ច្រើនផង ដែរលើសសរទាំងបីក្នុងពេលតែមួយ។

ប្រទេសជាសមាជិកអាស៊ានទាំងអស់ សុទ្ធតែផ្តោតលើការអភិវឌ្ឍវិស័យទេសចរណ៍ ដោយចាត់ទុកថា វិស័យនេះជាវិស័យសេដ្ឋកិច្ចសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ដែលរួមចំណែកដល់ការបង្កើតការងារនិងកាត់បន្ថយភាពក្រីក្រ។ ជាពិសេសក្នុងប្រទេសវៀតណាមនាប៉ុន្មានឆ្នាំថ្មីៗនេះ អត្រាកំណើនជាមធ្យមនៃវិស័យទេសចរណ៍បានឈានដល់ជិត ៣០% ក្នុងមួយឆ្នាំ ដែលស្មើនឹងជិត ៧០% នៃតម្លៃពាណិជ្ជកម្មសរុបនៃការនាំចេញសេវាកម្ម។ វិស័យទេសចរណ៍ត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចសំខាន់មួយរបស់ប្រទេសដែលមានការរួមចំណែកដោយផ្ទាល់ដល់ GDP ប្រហែល ៨% ។

ហេតុដូច្នេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam មានប្រសាសន៍ថា វេទិកាទេសចរណ៍អាស៊ានវៀតណាមឆ្នាំ ២០១៩ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ប្រទេសជាសមាជិកអាស៊ានទាំងអស់និងបណ្តាប្រទេសជាដៃគូរួមទាំងអង្គការអន្តរជាតិដើម្បីពិភាក្សាអំពីដំណោះស្រាយអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព ពង្រឹងការផ្លាស់ប្តូរវប្បធម៌កិ ច្ចសហប្រតិបត្តិការមិត្តភាពដើម្បីសន្តិភាព ក្នុងនោះមានទាំងភាពរុងរឿងនៅក្នុងតំបន់និងពិភពលោក។

រដ្ឋមន្ត្រី ប្រធានគណៈប្រតិភូដែលអញ្ជើញចូលរួមវេទិកាទេសចរណ៍អាស៊ាន ២០១៩ (រូបថតៈ VGP/Dinh Nam)

ក្រោមប្រធានបទ “អាស៊ាន៖អនុភាពតែមួយ” ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានស្នើឲ្យគណៈប្រតិភូចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០១៩នេះ ពិភាក្សានិងឯកភាពលើអាទិភាពមួយចំនួន។ ជាបឋម គឺបន្តអភិវឌ្ឍអាស៊ានទៅជាគោលដៅរួមមួយដែលមានគុណភាពខ្ពស់និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌។ នេះគឺជាកត្តាសំខាន់ដែលជាគន្លឹះក្នុងការធ្វើអោយប្រសើរឡើងនូវការប្រ កួតប្រជែង។

បណ្តាប្រទេសអាស៊ានគួរតែលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរយន្តការស្តីពីការអភិវឌ្ឍផលិតផល ការបណ្តុះបណ្តាលធនធានមនុស្សនិងការផ្លាស់ប្តូរកម្មករមានជំនាញក្នុងតំបន់។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូនិងអង្គការអភិវឌ្ឍន៍ បណ្ដាប្រទេសនៅជុំវិញពិភពលោកដើម្បីពង្រីកទីផ្សារ ធានាសន្តិសុខ សុវត្ថិភាពពិតប្រាកដសម្រាប់ភ្ញៀវ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស