Trending now

ក្រឡេកមើលឡើងវិញនូវរយៈពេល ៥ ឆ្នាំ នៃ​ការបង្កើត​ទំនាក់​ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​រវាង​វៀតណាម និងឥណ្ឌូនេស៊ី

06:22 | 04/02/2019 (ប្រភព៖ vovworld.vn)

ក្រោយរយៈពេល ៦៣ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥៥ -២០១៨) និង ៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនង ភាពជាដៃគូយុទ្ធសា (២០១៣ -២០១៨) នោះ ទំនាក់ទំនងរវាងវៀតណាម និងឥណ្ឌូនេ ស៊ីកំពុងឈានចូលដំណាក់កាលថ្មីដ៏ទូលំទូលាយ និងលើគ្រប់វិស័យ ជាពិសេសគឺលើវិស័យសក្តានុពលដូចជា៖ ពាណិជ្ជកម្ម វិនិយោគ និងសង្គមកិច្ច ក្នុងក្របខ័ណ្ឌអាស៊ាន ឬវេទិកាតំបន់ និងអន្តរជាតិនានា។ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកលនោះ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមបានសម្ភាសន៍ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយ អំពីសមិទ្ធិផល ដែលទទួលបាននៃទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងរយៈពេល ៥ ឆ្នាំ កន្លងទៅ ជាពិសេសគឺក្នុងឆ្នាំ២០១៨។

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយ (internet)

ជាបថម យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានចំណាយពេលវេលាឆ្លើយសម្ភាសន៍វិទ្យុសម្លេង វៀតណាម។ ក្នុងឆ្នាំ២០១៨វៀតណាម និងឥណ្ឌូនេស៊ីបានគូសសញ្ញារយៈពេល ៥ ឆ្នាំ នៃការលើកទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រ។ សូមលោកវាយតម្លៃជាទូទៅអំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងឥណ្ឌូនេស៊ីក្នុង រយៈពេល ៥ ឆ្នាំ កន្លងទៅ។

ក្នុងឆ្នាំ ២០១៨ យើងគប្បីក្រឡេកមើលឡើងវិញនូវសរសរទ្រូងទាំង ៣ គឺនយោបាយសន្តិសុខ សេដ្ឋកិច្ច និងសង្គមអប់រំ។ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយនៃប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ ស្ដីពីវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនោះ យើងទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ ២០១៧ គឺ ៦,៨ ពាន់លានដុល្លារអាមេរិក ហើយឆ្នាំ ២០១៨ គឺប្រមាណ ៧,៨ ពាន់លានដុល្លារអាមេរិក។ អាស្រ័យហេតុនេះ យើងមានសុទិដ្ឋិនិយមថា នឹងទទួលបាន ១០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។

នា ឆ្នាំ ២០១៨ ប្រទេសទាំងពីរបានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ជាពិសេសគឺដំណើរទស្សនកិច្ចជាន់ខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ សូមលោករំលឹកឡើងវិញនូវព្រឹត្តិការណ៍ទាំងនេះ ក៏ដូចជាអត្ថន័យផងដែរ។ប្រទេសទាំងពីរបានបង្កើត ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកាលពី ៥ ឆ្នាំកន្លងទៅ បានគូសសញ្ញានូវសកម្មភាពជាន់ខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងទ្វេភាគី។ នោះ គឺដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong ទៅកាន់ឥណ្ឌូនេស៊ី (ខែសីហា ឆ្នាំ២០១៧)។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងការទូតទ្វេភាគី។ ដំណើរទស្សនកិច្ចនេះបានបើកចេញឱកាសជាច្រើន លើគ្រប់វិស័យជាពិសេសគឺវិស័យ សេដ្ឋកិច្ច និងសង្គម។ បន្ទាប់មកគឺដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីនៅវៀតណាម ក្នុងក្របខ័ណ្ឌ APEC (ខែវិច្ឆិកា ឆ្នាំ២០១៧) និង WEF (ខែធ្នូ ឆ្នាំ២០១៨)។ ដូច្នេះហើយ ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

តើនារយៈពេលខាងមុខ ប្រទេសទាំងពីរគប្បីធ្វើយ៉ាងម៉េច ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាម និងឥណ្ឌូនេស៊ី។

ភាគីឥណ្ឌូនេស៊ីនឹងបន្តរៀបចំសកម្មភាពជាច្រើនថែមទៀត ដើម្បីជំរុញទំនាក់ទំនងទ្វេភាគិ។ ជាពិសេសគឺលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ នាចុងឆ្នាំ២០១៨ កន្លងទៅ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅវៀតណាមបានរៀបចំសប្ដាហ៍ផ្លាស់ប្ដូរអំពីកាហ្វេ។ តាមរយៈព្រឹត្តិការណ៍នេះ យើងខ្ញុំមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះ។ ទន្ទឹមនឹងនេះ យើងខ្ញុំបានផ្ដោតសំខាន់លើសកម្មភាពការទូតប្រជាជន។ ក្នុងនោះ យើងខ្ញុំនឹងបន្តរៀបចំសកម្មភាពដូចជាបង្រៀនភាសារឥណ្ឌូនេស៊ី បង្កើតឱកាសការងារសម្រាប់និស្សិតវៀតណាមក្នុងការសិក្សារៀនសូត្រភាសារឥណ្ឌូនេស៊ី ជំរុញខ្លាំងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយមហាវិទ្យាល័យនានា។ នាខែធ្នូកន្លងទៅ យើងខ្ញុំបានរៀបចំការប្រគុំតន្ត្រី ដោយទាក់ទាញបានការចូលរួមរបស់មនុស្សជាំង ១ ០០០ នាក់។ តាមរយៈកម្មវិធីនេះ យើងខ្ញុំមានបំណងចង់លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ក៏ដូចជាចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។

សូមអរគុណ លោកឯកអគ្គរដ្ឋទូត។ សង្ឃឹមថាឆ្នាំថ្មី នឹងនាំមកនូវប្រការថ្មីថ្មោងសម្រាប់ទំនាក់ទំនងរវាងវៀតណាម និងឥណ្ឌូនេស៊ី ដើម្បីជំរុញទំនាក់ទំនងនេះ ឲ្យសមស្របនឹងក្ដីរំពឹងរបស់ភាគីទាំងពីរ។ ក្នុងឱកាសនេះ យើងខ្ញុំសូមជូនពរលោក និងភរិយាមានសុខាភាពល្អបរិបូរ និងសុភមង្គលគ្រប់ប្រការ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ