Trending now

ក្រុមសិស្សវៀតពាមទទួលបានរង្វាន់ខ្ពស់នៅអូឡាំពិកបង្កើតនិងច្នៃប្រឌិតពិភពលោក

23:05 | 06/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - រាល់ការបង្កើតនិងការច្នៃប្រឌិតរបស់ក្រុមសិស្សវៀតណាមទទួលបានការវាយតម្លៃខ្ពស់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកស្តីពីការបង្កើតនិងការច្នៃប្រឌិតពិភពលោក។ លទ្ធផលនៃការប្រកួតប្រជែងនេះ ក្រុមបីរបស់វៀតណាមទទួលបានមេដាយមាសនិងក្រុមមួយទៀតទទួលបានមេដាយប្រាក់។

ក្រុមសិស្សានុសិស្សវៀតណាមត្រឡប់មកទីក្រុងហាណូយពី WICO ២០១៨ (រូបថត៖ (giaoducthoidai.vn)

ការប្រឡងប្រណាំងអូឡាំពិកអន្តរជាតិស្តីពីការបង្កើតនិងច្នៃប្រឌិត WICO (World Invention Creativity Olympic) ជាការប្រឡងដែលបានបង្កើតដោយសម្ព័ន្ធមសាគមបង្កើតនិងច្នៃប្រឌិតអន្តរជាតិ។ មហាវិទ្យាល័យ Seoul ទទួលរៀបចំក្រោមការជួយឧបត្ថម្ភរបស់រដ្ឋដភាកូរ៉េខាងត្បូង។

នេះគឺជាការប្រកួតប្រជែងមួយស្តីពីការបង្កើតនិងការច្នៃប្រឌិតដែលមានលក្ខណៈប្រាកដនិយម​​ ត្រូវបានស្នើឡើងនិងអនុវត្តន៍ដោយសិស្សវិទ្យាល័យ។ WICO ត្រូវបានរកពិន្ទុដោយគណៈកម្មការអន្តរជាតិដោយ យោងតាមលក្ខណៈវិនិច្ឆ័យដ៏តឹងរ៉ឹងដែលត្រូវបានកំណត់ដោយក្រុមអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញ។

គណៈប្រតិភូវៀតណាមចូលរួមនៅ WICO ឆ្នាំ ២០១៨ មានបេក្ខជនចំនួន១៦ នាក់ដែលកាន់មុខវិជ្ជាចំនួន៤ផ្សេងៗគ្នា ដឹកនាំដោយលោកស្រី Nguyen Thi Thuy Trang អនុប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវអប់រំច្នៃប្រឌិត បណ្ឌិត Nguyen Canh Hoang និងបណ្ឌិត Hoang Thu Ha ជាទីប្រឹក្សាវិទ្យាសាស្ត្រ រួមទាំងគ្រូបង្រៀនឯកទេសផងដែរ។

ប្រធានបទរបស់គណៈប្រតិភូវៀតណាមមានចរិតលក្ខណៈប្រើប្រាស់ខ្ពស់ ដោយផ្តោតលើវិទ្យាសាស្រ្តនិងបរិស្ថាន ហើយសុទ្ធតែជាបញ្ហាដែលសង្គមនិងមជ្ឈដ្ឋានអ្នកវិទ្យាសាស្រ្តយកចិត្តទុកដាក់យ៉ាងខ្លាំងនិងត្រូវបានគណកម្មាធិការអន្តរជាតិវាយតម្លៃខ្ពស់។

លទ្ធផលនៃការប្រគួតប្រជែង សិស្សវៀតណាម៣ក្រុមទទួលបានមេដាយមាស ក្រុមសិស្សមួយទៀត ដែលជាក្រុមតូចបំផុតទទួលបានមេដាយប្រាក់។ ជាលើកដំបូងបន្ទាប់ពីរយៈពេល ៧ ឆ្នាំនៃការចូលរួមជាមួយ WICO គណៈប្រតិភូវៀតណាមនិងគណៈប្រតិភូឥណ្ឌូនេស៊ីបានចូលរួមចែករំលែកពានរង្វាន់នៃការប្រកួតប្រជែងនេះ។ ហើយក៏ជាលើកដំបូងដែលគណៈប្រតិភូវៀតណាមទទួលបានពានរង្វាន់ច្នៃប្រឌិតឈានមុខគេល្អបំផុត។ នេះក៏ជាលើកដំបូងដែលក្រុមវៀតណាម ទទួលបានរង្វាន់ច្នៃប្រឌិតនាំមុខគេ (Best leading Innovation award)។

ទទួលបានលទ្ធផលទាំងនេះគឺដោយសារតែការខិតខំប្រឹងប្រែងរបស់សិស្សក៏ដូចជាការណែនាំយ៉ាងយកចិត្តទុកដាក់របស់គ្រូបង្រៀននិងថ្នាក់ដឹកនាំនៃគណៈប្រតិភូ WICO វៀតណាមឆ្នាំ ២០១៨ ដោយវិទ្យាស្ថានស្រាវជ្រាវអប់រំគឺជាអង្គភាពតំណាងឱ្យវៀតណាម បង្កើតក្រុមសិស្សចូលរួមក្នុងការប្រកួតប្រជែងនេះ។ ជាថ្មីម្តងទៀត បញ្ញាវៀតណាមបញ្ជេះពន្លឺយ៉ាងត្រចះត្រចងនៅលើឆាកអន្តរជាតិ។

ខាងក្រោមនេះជារូបភាពមួយចំនួនរបស់គណៈប្រតិភូវៀតណាមនៅប្រទេសកូរ៉េ៖

សិស្សវៀតណាមបង្ហាញបិងពន្យល់នូវប្រធានបទរបស់ខ្លួន (រូបថត៖ (giaoducthoidai.vn)


សមាជិកក្នុងក្រុម​ទទួលពានរង្វាន់ (រូបថត៖ (giaoducthoidai.vn)


ក្រុមវៀតណាមទទួលបានមេដាយមាសបីគ្រឿងនិងមេដាយប្រាក់១គ្រឿង (រូបថត៖ (giaoducthoidai.vn)

គណៈប្រតិភូវៀតណាមបានរួមជាមួយគណៈប្រតិភូឥណ្ឌូនេស៊ី ទទួលពានរង្វាន់ធំនៃការប្រឡងនេះ។ ហើយក៏ជាលើកដំបូងដែលគណៈប្រតិភូវៀតណាមទទួលបានពានរង្វាន់ច្នៃប្រឌិតឈានមុខគេល្អបំផុត។ (រូបថត៖ (giaoducthoidai.vn)

អនុប្រធានរដ្ឋសភារបស់កូរ៉េខាងត្បូងនិងជាប្រធានគណៈចាត់តាំង បានប្រគល់វិញ្ញាបនបត្រជូនចំពោះប្រធានគណៈប្រតិភូមានស្នា ដៃណែនាំល្អបំផុត (រូបថត៖ (giaoducthoidai.vn)៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ