Trending now

កម្មវិធី “និទាឃរដូវនៅស្រុកកំណើត ឆ្នាំ ២០២០”៖ អាណិកជនវៀតណាម នៅបរទេសតែងតែយកចិត្តទុកដាក់លើមាតុភូមិនិងស្រុកកំណើត

13:36 | 19/01/2020 (បកប្រែដោយឌីណា)

យុគសម័យ៖ ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម អាណិកជនវៀតណាមជាច្រើននាក់ មកពីគ្រប់ទិសទីជុំវិញពិភពលោកបានមកស្រុកកំណើត ដើម្បីអបអរបុណ្យតេត ជួបជុំជាមួយក្រុមគ្រួសារ និងអញ្ជើញចូលរួមកម្មវិធី ”និទាឃរដូវនៅស្រុកកំណើត” ។

ក្នុងបរិយាកាសកក់ក្តៅនិងស្មោះត្រង់ បងប្អូនអាណិកជនវៀតណាម បានមានមោទនភាពនិងការរំភើបចិត្តចំពោះសមិទ្ធផលសេដ្ឋកិច្ច - សង្គម ការពារជាតិនិងសន្តិសុខ កិច្ចការបរទេស ការកសាងធ្លុងមហាសាមគ្គីភាពជាតិដ៏អស្ចារ្យ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ទន្ទឹមនឹងនេះបងប្អូនអាណិកជនវៀតណាម ក៏បានចែករំលែកនូវផែនការផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការកសាងមាតុភូមិ អះអាងនូវគោលនយោបាយមិនប្រែប្រួល និងបង្ហាញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ចំពោះសហគមន៍អាណិកជនវៀតណាម​ នៅបរទេស នាពេលបច្ចុប្បន្ន។

ពោរពេញទៅដោយការស្នេហាមាតុភូមិ

វិលត្រឡប់មកស្រុកកំណើតវិញ ក្នុងឱកាសបុណ្យតេត​ប្រពៃណីវៀតណាម ឆ្នាំ២០២០ លោក Nguyen Bang Lam អាណិកជន​វៀតណាម​ បានកើតនិងធំដឹងក្តី នៅប្រទេសថៃ មិនអាចលាក់លៀមនូវការរំជួលចិត្តរបស់លោកបានឡើយ។ ក្នុងការចងចាំរបស់លោក Bang រាល់ពេលដែលលោកបានស្តាប់ឪពុកម្តាយនិងសាច់ញាតិនិយាយអំពីបុណ្យតេត លោកនៅតែរង់ចាំយ៉ាងអន្ទះ​អន្ទែង​។​

“ សំណើចរបស់កុមារ ការសួរសុខទុក្ខគ្នារបស់មនុស្សពេញវ័យ ការរៀបរាប់រឿងរ៉ាវជាមួយគ្នា កាលពីមួយឆ្នាំកន្លងទៅ។ ក្រុមគ្រួសារបានជួបជុំគ្នានិងពិសារអាហារមួយពេល។ បរិយាកាសបុណ្យតេតប្រពៃណីវៀតណាមមានភាពកក់ក្តៅណាស់ ដែលមិនមែនទីកន្លែងណាលើពិភពលោកក៏មានទេ។ យើងរស់នៅឆ្ងាយពីស្រុកកំណើត យើងបានឃ្លាតចេញពីស្រុកកំណើត។ ប៉ុន្តែយើងមិនអាចបំបែកព្រលឹងរបស់យើងចេញពីមាតុភូមិបានទេ។ ជាពិសេស ប្រជាជនវៀតណាមដែលមានប្រពៃណីស្នេហាជាតិ និងប្រទេស។ យើងតែងតែនឹកដល់បុព្វបុរស ជីដូនជីតានិងមាតុភូមិជាទីស្រឡាញ់របស់យើង” លោក បានចែករំលែក។

រីឯលោកស្រី Hoang Thi Kim Cuc វិញ ជាអាណិកជនវៀតណាមម្នាក់ រស់នៅប្រទេសថៃ បានរីករាយយ៉ាងក្រៃលែង ចំពោះសមិទ្ធិផលលេចធ្លោក្នុងវិស័យកីឡា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកស្រី Cuc បាននិយាយថា“ គ្មានអារម្មណ៍ណាដែលខ្លាំងជាង ដែលយើងបានឃើញទង់ជាតិវៀតណាម​បាន​លើកកម្ពស់ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា ក្នុងតំបន់និងអន្តរជាតិ។ ជាពិសេសគឺកកីឡាបាល់ទាត់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បាល់ទាត់វៀតណាមមានការរីកចម្រើនយ៉ាងខ្លាំង ដែលធ្វើឲ្យមិនត្រឹមតែយុវជនប៉ុណ្ណោះទេ ថែមទាំងមនុស្សចាស់ ក្មេងៗ ស្ត្រី ... សុទ្ធតែជក់ចិត្ត តាមដាន ហើយគាំទ្រយ៉ាងពេញទំហឹង ផងដែរ” ។

ឆ្នាំ ២០២០ ​ជាពេលវេលាដែលវៀតណាមទទួលយកតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ និងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកស្រី Kim Cuc ក៏មានបំណងចង់ វៀតណាមនឹងបំពេញកាតព្វកិច្ចអន្តរជាតិ និងរួមចំណែកលើកកម្ពស់បរិស្ថានសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់; ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើនទីតាំងរបស់ប្រទេសវៀតណាមលើឆាកអន្តរជាតិ។

គណៈកម្មការរៀបចំកម្មវិធីនិទាឃរដូវនៅស្រុកកំណើត ឆ្នាំ២០២០ និងប្រតិភូអាណិកជនវៀតណាម​អនុវត្តពិធីលែងត្រី នៅប្រាសាទ Do។ (រូបថត៖ Vietnamplus)

មានបំណងចង់កសាងស្រុកកំណើតកាន់តែរឹងមាំនិងរុងរឿង

ក្រៅពីគំនិតនិងការស្នេហាជាតិ មាតុភូមិ បងប្អូនអាណិកជន​មានបំណងប្រាថ្នាចង់កសាងប្រទេសវៀតណាមឱ្យកាន់តែរីក​ចម្រើន​​និងរឹងមាំ ដើម្បីសូមគូនឹងគ្នាបណ្តាមហាអំណាចលើពិភពលោក។

លោកស្រី Nguyen Thanh Huong ប្រធានប្រព័ន្ធលក់រាយផ្ទះអាលឺម៉ង់នៅវៀតណាមបានមានប្រសាសន៍ថា ប្រជាជនវៀតណាមរស់នៅគ្រប់ទីកន្លែងចង់ចូលរួមចំណែកក្នុងបុព្វហេតុកសាងស្រុកកំណើតដ៏រុងរឿងនិងស្រស់ស្អាត។

នាពេលថ្មីៗនេះគោលនយោបាយរបស់បក្សនិងរដ្ឋសម្រាប់អាណិកជនបានផ្លាស់ប្តូរជាច្រើន បង្កលក្ខណៈងាយស្រួល សម្រាប់បងប្អូនអាណិកជនចូលរួមកសាងស្រុកកំណើត។ ក្នុងឱកាសនេះអ្នកយកព័ត៌មានបានជួបអាណិកជនជាច្រើននាក់ នៅពេលដែលគេអញ្ជើញអុជធូបនៅប្រាសាទ Do ទីរួមស្រុក Tu Son និងអញ្ជើញចូលរួមក្នុងជំនួប​ នៅខេត្ត Bac Ninh ។

លោកស្រី Nguyen Thi Phuong មានស្រុកកំណើត នៅទីក្រុង Hai Phong ដែលបានរស់នៅអស់រយៈពេលជាច្រើនឆ្នាំ នៅប្រទេសអាលឺម៉ង់បាននិយាយថា ទោះបីលោកស្រីរស់នៅឆ្ងាយពីស្រុកកំណើតក៏ដោយ​។ ប៉ុន្តែលោកស្រីតែងតែនឹកដល់ និងឆ្ពោះទៅរកប្រភពដើមរបស់ខ្លួន។

ថ្មីៗនេះលោកស្រីតែងតែត្រឡប់មកប្រទេសវៀតណាមវិញ ប៉ុន្តែឆ្នាំនេះអញ្ជើញចូលរួមកម្មវិធី“ និទាឃរដូវ នៅស្រុកកំណើត ឆ្នាំ២០២០” ដែលជាព្រឹត្តិការន៍មានអត្ថន័យណាស់ ហើយចូលរួមចំណែកក្នុងការតភ្ជាប់អាណិកជន​វៀតណាម នៅគ្រប់ទិសទីជុំវិញពិភពលោក។

លោកស្រី Phuong មានបំណងប្រាថ្នាចង់ រដ្ឋនឹងរៀបចំបណ្តាសកម្មភាពប្រកបដោយអត្ថន័យជាច្រើន សម្រាប់អាណិកជន ដើម្បីស្វែងយល់នូវប្រពៃណីវប្បធម៌ជាតិ។

រីឯលោក Nguyen Ngoc Hoan វិញជាប្រធានសមាគមសហគ្រាសវៀតណាម ប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានចែករំលែកថា អញ្ជើញចូលរួមកម្មវិធី“ និទាឃរដូវ​នៅស្រុកកំណើត ឆ្នាំ២០២០” លោកនិងគណៈប្រតិភូបានអុជធូប នៅឯប្រាសាទ Do និងអនុវត្តពិធីលែងត្រី ដែល​ជា​សកម្មភាពដ៏ប្រពៃណី ​ហើយតែ​ប្រព្រឹត្តទៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះ។ តាមរយៈនេះ លោកបានរំលឹកដល់អនុស្សាវរីយ៍ នៅកុមាភាព។

បន្ទាប់ពីមកទស្សនាប្រាសាទ Do លោកក៏បានយល់ដឹងបន្ថែមអំពីប្រវត្តិនៃការបង្កើតនិងការអភិវឌ្ឍរាជកាល Ly ក៏ដូចជាការចូលរួមចំណែកដ៏អស្ចារ្យរបស់រាជកាលនេះក្នុងដំណើរការនៃការអភិវឌ្ឍជាតិ។ ដោយហេតុនេះ​ លោកកាន់តែមានមោទនភាពចំពោះស្រុកកំណើតនិងមាតុភូមិ។

ក្រៅពីនេះ កម្មវិធី “និទាឃរដូវ នៅស្រុកកំណើត ឆ្នាំ ២០២០” ក៏ជាឱកាសជួយអាណិកជនវៀតណាមជាច្រើននាក់ មានឱកាសស្វែងយល់នូវឱកាសវិនិយោគក្នុងប្រទេសវៀតណាម ផងដែរ៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ