Trending now

កន្លែងស្អាតៗសម្រាប់ប្រជាជនលេងកម្សាន្តក្នុងពិធីបុណ្យសែនព្រះខែ (ពិធីបុណ្យ Trung Thu) ឆ្នាំ ២០២០ នៅរដ្ឋធានី Ha Noi

10:04 | 27/09/2020 (បកប្រែដោយឌីណា)

ពិធីបុណ្យសែនព្រះខែ ឆ្នាំ ២០២០ ជិតមកដល់ហើយ តើអ្នកស្គាល់កន្លែងស្អាតៗដែលមានភាពសប្បាយរីករាយនៅរដ្ឋធនី Ha Noi? បើមិនដូច្នោះទេ សូមអានអត្ថបទខាងក្រោយនេះដើម្បីជ្រើសរើសទីកន្លែងណាសមស្របនឹងអ្នកអ្នកនិងក្រុមគ្រួសារ ដើម្បីមកលេងកម្សាន្តនិងថតរូប។

ផ្លូវ Hang Ma

ផ្លូវ Hang Ma

និយាយអំពីពិធីបុណ្យសែនព្រះខែ នៅរដ្ឋធានី Ha Noi ផ្លូវ Hang Ma តែងតែត្រូវបានគេស្គាល់ថាជាទីកន្លែងមកដល់ដែលពេញនិយមបំផុតសម្រាប់ប្រជាជនគ្រប់វ័យ។ ប្រជនជN Ha Noi ជាច្រើនជំនាន់មកហើយតែងតែមានទម្លាប់ទៅលេងនៅផ្លូវ Hang Ma ដើម្បីដើរនិងទិញឥវ៉ាន់ក្នុងឱកាសពិធីបុណ្យសែនព្រះខែ។ ហើយផ្លូវ Hang Ma នតែងតែមានភាពមមាញឹកនិងរីករាយក្នុងពិធីបុណ្យសែនព្រះខែ។ ផ្លូវទាំងមូលត្រូវបានតុបតែងដោយពណ៌គ្រប់ប្រភេទ មានពន្លឺភ្លឺរលោងនិងមានសភាពអ៊ូអរតូបលក់ប្រដាប់ប្រដាលេងគ្រប់ប្រភេទសម្រាប់ក្មេង ដូចជា របាំងមុខ ចង្កៀងគោមរូបផ្កាយស្គរតូចៗ ... ឬប្រដាប់ប្រដាលេងដ៏ទំនើប។

ផ្លូវផ្ទាំងគំនូរលើជញ្ជាំង Phung Hung

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផ្លូវផ្ទាំងគំនូរលើជញ្ជាំង Phung Hung បានក្លាយទៅជាទីកន្លែងជួបប្រជុំថ្មីសម្រាប់យុវជននិងប្រជាជនរដ្ឋធានី Ha Noi ក្នុងឱកាសពិធីបុណ្យសែនព្រះខែជារៀងរាល់ឆ្នាំ។ មកដល់ផ្លូវផ្ទាំងគំនូរលើជញ្ជាំង Phung Hung ក្នុងឱកាសនៃពិធីបុណ្យសែនព្រះខែ ទន្ទឹម​នឹងការគយគន់ផ្ទាំងគំនូរលើជញ្ជាំងដែលបញ្ហាញឡើងវិញនូវជីវិតនៅរដ្ឋធានី Ha Noi ក្នុងសម័យមុននិងធ្វើឱ្យភ្ញៀវទេសចរទទួលចំណាប់អារម្មណ៍នៃទីស្ថានបុរាណនិងស្ងប់ស្ងាត់ក្នុងតំបន់ផ្លូវបុរាណ។

ផ្លូវផ្ទាំងគំនូរលើជញ្ជាំង Phung Hung

នៅទីនេះភ្ញៀវមិនត្រឹមតែគយគន់ផ្ទាំងគំនូរឬថតរូបទុកជាអនុស្សាវរីយ៍តែប៉ុណ្ណោះទេ ថែមទាំងរីករាយនឹងទស្សនានូវការសម្តែងសិល្បៈ ដូចជា ការសម្តែងអាយ៉ងទឹក រាំរបាំម៉ុងសាយឬដើរទិញឥវ៉ាន់នៅតូបលក់វត្ថុអនុស្សាវរីយ៍ឬប្រដាប់ប្រដាលេងសម្រាប់ក្មេងលេងដែលធ្វើតាមបែបបុរាណ។

ផ្លូវដើរថ្មើរជើងបឹង Ho Guom

ផ្លូវដើរថ្មើរជើងបឹង Ho Guom

ផ្លូវដើរថ្មើរជើងបឹង Ho Guom គឺជាកន្លែងដែលទាក់ទាញយុវវ័យ ក្នុងពិធីបុណ្យសែនព្រះខែ ដោយមានល្បែងប្រជាប្រិយជាច្រើន ហើយកម្មវិធីសិល្បៈនិងរបាំត្រូវបានធ្វើឡើងនៅជុំវិញបឹង។ ក្រៅពីនេះ ភ្ញៀវក៏អាចគយគន់ទេសភាពតាមដងផ្លូវនិងចូលរួមក្នុងបណ្តាសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន ហើយពិសារការ៉ែម Trang Tien ឬ Thuy Ta ឆ្ងាញ់និងត្រជាក់។

Van Mieu Quoc Tu Giam

ក្នុងប៉ុន្មានថ្ងៃជិតដល់ពិធីបុណ្យសែនព្រះខែ ភ្ញៀវនិងប្រជាជននៅរដ្ឋធានី Ha Noi រំភើបនឹងទៅ Van Mieu Quoc Tu Giam ហើយ​ចូលរួម​ក្នុងបណ្តាល្បែងប្រជាប្រិយ គួរឱ្យរំចាប់ចិត្តជាច្រើន ... ក្រៅពីនេះ Van Mieu Quoc Tu Giam ក៏រៀបចំកម្មវិធីមួយចំនួន ដូចជា៖ ធ្វើចង្កៀងគោមរូបផ្កាយ សូនរូបរាងតុក្តាពីម្សៅអង្ករ ធ្វើនំសែនព្រះខែ។

Van Mieu Quoc Tu Giam

ឧទ្យានទឹក Ho Tay

ឧទ្យានទឹក Ho Tay

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឧទ្យានទឹក Ho Tay ត្រូវបានតុបតែងលម្អដោយអំពូលភ្លើងដែលមានពណ៌ស្រស់ឆើតឆាយនិងទាក់ទាញចំណាប់អារម្មណ៍ដែលព្យួរនៅទូទាំងឧទ្យាន។ ជាពិសេសមានថាសដាក់តាំងផ្លែឈើ ៥ មុខ ជាឆ្ងាញ់ រួមផ្សំនឹងនំត្រូវបានរៀបចំនិងតុបតែងយ៉ាងស្រស់ស្អាត។ ឧទ្យានទឹក Ho Tay គឺជាទិសដៅមួយដែលមិនត្រូវខកខានពេលលេងពិធីបុណ្យសែនព្រះខែ។

សារមន្ទីរប្រជាជាតិ

សារមន្ទីរប្រជាជាតិគឺជាកន្លែងលេងកម្សាន្តដ៏ទាក់ទាញសម្រាប់កុមារក្នុងឱកាសពិធីបុណ្យសែនព្រះខែ ជារៀងរាល់ឆ្នាំសារមន្ទីរនេះមានសកម្មភាពគួរឱ្យរំភើបជាច្រើន ដើម្បីស្វាគមន៍ពិធីបុណ្យសែនព្រះខែ។ មកនៅនោះ ភ្ញៀវមិនត្រឹមតែចូលរួមក្នុងការសូនរូបរាងផ្លែឈើពីដី ធ្វើចង្កៀងគោមនិងរៀបចំថាសផ្លែឈើ ៥ មុខប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវក៏អាចស្វែងយល់បន្ថែមអំពីវប្បធម៌ប្លែកនិងប្រពៃណីនៃពិធីបុណ្យសែនព្រះខែផងដែរ។

សារមន្ទីរប្រជាជាតិ

មជ្ឈមណ្ឌលពាណិជ្ជកម្ម Royal City

កន្លែងពេញនិយមមួយផ្សេងទៀតសម្រាប់ឱកាសបុណ្យសែនព្រះខែរបស់កុមារនៅរដ្ឋធានីHa Noi រីករាយនឹងគយគន់ទេសភាពនិងថតរូប លេងនិងការដើរទិញឥវ៉ាន់គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម Royal City ។ នៅទីនោះមានល្បែងគួរឱ្យទាក់ទាញជាច្រើនការដើរនិងទិញឥវ៉ាន់ ទៅមើលកុនឬចូលរួមក្នុងកម្មវិធីរាំតោ ល្បែង​ទន្សាយរកការ៉ុត ធ្វើនំម៉ាជី ធ្វើចង្កៀងគោមឱ្យរីករាយ ...

មជ្ឈមណ្ឌលពាណិជ្ជកម្ម Royal City

មជ្ឈមណ្ឌលពាណិជ្ជកម្ម Times City

មជ្ឈមណ្ឌលពាណិជ្ជកម្ម Times City

ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្ម Royal City មជ្ឈមណ្ឌលពាណិជ្ជកម្ម Times City ក៏ជាកន្លែងប្រារព្ធពិធីបុណ្យសែនព្រះខែដែលយុវជនជាច្រើនចូលចិត្តនៅរដ្ឋធានី Ha Noiដោយមានសកម្មភាពសប្បាយរីករាយគួរឱ្យរំភើបជាច្រើន។

ផ្សារទំនើប AEON Mall Long Bien

ផ្សារទំនើប AEON Mall Long Bien ត្រូវបានគេចាត់ទុកថាជាកន្លែងមួយនៃកន្លែងលេងកម្សាន្តសប្បាយរីករាយបំផុតនៅរដ្ឋធានី Ha Noi សម្រាប់កុមារ។ សូមអញ្ជើញមកនៅទីនេះ ភ្ញៀវនឹងត្រូវបានស្របខ្លួនក្នុងបរិយាកាសបុណ្យសែនព្រះខែជាមួយនឹងទីស្ថានតុបតែងដ៏អស្ចារ្យ។ ការតុបតែងលំអនៅផ្សារទំនើប ផ្សារទំនើប AEON Mall Long Bien តែងតែទាក់ទាញយុវវ័យ​ឱ្យ​មកនិងថតរូប ក្នុងពិធីបុណ្យសែនព្រះខែនិមួយៗ។

ផ្សារទំនើប AEON Mall Long Bien

ជាពិសេស នៅទីនេះតែងតែរៀបចំព្រឹត្តិការណ៍ស្វាគមន៍ពិធីបុណ្យសែនព្រះខែ រៀបចំល្បែងប្រជាប្រិយពិសេស ដូចជាការ ការសូនរូបរាងតុក្កតាពីម្សៅ ធ្វើចង្កៀងគោម ឬលេងល្បែងប្រជាប្រិយនិងទទួលពានរង្វាន់។ អ្នកទាំងអាចមកទស្សនានិងដើរទិញឥវ៉ាន់ឬចូលរួមល្បែងប្រជប្រិយនិងនាំយកអំណោយគួរឱ្យរំភើប./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស