Trending now

កន្លែងកំសាន្តទៅក្នុងពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ នៅក្នុងទីក្រុងហូជីមិញ

09:47 | 14/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅក្នុងទីក្រុងហូជីមិញ មានកន្លែងជាច្រើនដើម្បីទៅលេងកំសាន្តក្នុងឱកាសពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ ដែលទាក់ទាញដល់ក្រុមគ្រួសារនិងក្រុមមិត្តភក្តិនិងគូស្នេហ៍ជាច្រើនអាចជ្រើសរើសបាន។ ប្រសិនបើអ្នកឆ្ងល់ថាតើកន្លែងមួយណាដែលត្រូវជ្រើសរើសសូមយោងទៅលើអត្ថបទខាងក្រោម។

ផ្លូវតាំងបង្ហាញគោម Luong Nhu Hoc

១. ផ្លូវតាំងបង្ហាញគោម Luong Nhu Hoc

នេះគឺជាកន្លែងលក់គោមធំជាងគេនៅក្នុងទីក្រុងហូជីមិញ។ កន្លែងនេះក៏ជាទីលំនៅរបស់សហគមន៍ជនជាតិចិនរស់នៅក្នុងទីក្រុងហូជីមិញផងដែរ - នោះក៏ជាមូលហេតុដែលអ្នកគួរតែមកទីនេះដើម្បីរីករាយនឹងគោមនៅពេលរាត្រីក្នុងឱកាសពីធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ។

ស្ពានផ្កាយរះ - បឹងអឌ្ឍចន្ទ

២. ស្ពានផ្កាយរះ - បឹងអឌ្ឍចន្ទ

«ស្ពានផ្កាយរះ» តែងតែជាកន្លែងទាក់ទាញពិសេសមួយនៅពេលនិយាយដល់ទីក្រុងហូជីមិញ។ទីនេះ មានទីធ្លាបើកចំហរ និងមានខ្យល់ចេញចូលស្រួលត្រជាក់និងមានទេសភាពរ៉ូមែនទិក រួមជាមួយនឹងភ្លើងពណ៌ចម្រុះ ដែលជួយទាក់ទាញក្រុមគ្រួសារនិងគូស្នេហ៍ជាច្រើនឱ្យមកទស្សនានិងបន្ធូរអារម្មណ៍។

ផ្លូវដើរថ្មើជើង Nguyen Hue

៣. ផ្លូវដើរថ្មើជើង Nguyen Hue

ផ្លូវដើរថ្មើជើង Nguyen Hue គឺជាកន្លែងដើរលេងកំសាន្តដែលធ្លាប់ស្គាល់សម្រាប់យុវវ័យទីក្រុងសៃហ្គននៅពេលយប់ក្នុងឱកាសពិធីបុណ្យនានា ជាពិសេសក្នុងអំឡុងពេលពិធីបុណ្យពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ។ ស្ថិតនៅចំកណ្តាលទីក្រុង ផ្លូវដើរថ្មើជើង Nguyen Hue គឺជាកន្លែងដែលមានព្រឹត្តិការណ៍និងសកម្មភាពគួរឱ្យរំភើបចិត្តជាច្រើន រួមទាំងមានកន្លែងកម្សាន្តដ៏ស្រស់ស្អាតនិងតំបន់រស់រវើកផងដែរ។

សួនច្បារ Dam Sen – Suoi Tien

៤. សួនច្បារ Dam Sen – Suoi Tien

នៅថ្ងៃបុណ្យចូលឆ្នាំថ្មី អ្នកមិនគួរឲ្យរំលងទៅដើរលេងនៅសួនច្បារ Dam Sen – Suoi Tien ដែលជា គោលដៅទេសចរណ៍ ត្រូវបានជ្រើសរើសដោយមនុស្សជាច្រើនក្នុងអំឡុងពេលពិធីបុណ្យពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ។ នេះក៏គឺជាគោលដៅទេសចរណ៍ដ៏ល្អបំផុត ដើម្បីទាក់ទាញក្រុមគ្រួសារដែលមានកូនក្មេងមកលេងកំសាន្តចំនៅថ្ងៃពាក់កណ្តាលរដូវស្លឹកឈើជ្រុះព្រោះតែនៅទីនេះមានការតុបតែងយ៉ាងលេចធ្លោជាមួយនឹងមានអំពូលភ្លើងភ្លឺចែងចាំងចម្រុះពណ៌ផងដែរ។

អាគារកុមារទីក្រុង

៥.អាគារកុមារទីក្រុង

កន្លែងគួរជាទីសំណព្វមួយទៀតសម្រាប់កុមារាកុរមារីនៅទីក្រុងហូជីមិញក្នុងឱកាសពិធីបុណ្យពាក់ កណ្តាលរដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ គឺជាអាគាររបស់កុមារនៅទីក្រុងហូជីមិញ ដែលមាន អាស័យដ្ឋានផ្លូវ ១៦៩ ផ្លូវ Nam Ky Khoi Nghia សង្កាត់ ៧ ខ័ណ្ឌ ៣ ។ ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ អាគារកុមាររៀបចំសកម្មភាពគួរឱ្យចាប់អារម្មណ៍ក្នុងពិធីបុណ្យព្រះចន្ទពេញវង់។ នៅពេលមកដល់ទីនេះ កុមារាកុមារីនឹងអាចចូលរួមពីធីជប់លៀងដ៏សប្បាយរីករាយ​ក៏ដូចជាចូលរួមលេងល្បែងដ៏មានអត្ថន័យសម្រាប់កុមារភាពជាច្រើនផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស