Trending now

កិច្ចព្រមព្រៀង CPTPP បានចូលជាធរមានជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៤ ខែមករា

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - កិច្ចព្រមព្រៀង CPTPP បានចូលជាធរមានចាប់តាំងពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ 2018 ២០១៨ សម្រាប់ក្រុមប្រទេសដំបូងចំនួនប្រាំមួយដែលបានបំពេញបែបបទគ្រប់គ្រាន់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង រួមមានប្រទេស ម៉ិកស៊ិក ជប៉ុន សិង្ហបុរី នូវែលសេឡង់ កាណាដានិងអូស្ត្រាលី។

កិច្ចព្រមព្រៀង CPTPP នឹងចូលជាធរមាននៅវៀតណាមចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៩ ( រូបថត AFP/TTXVN)

ដោយមានការប្តេជ្ញាចិត្តមានចរិតលក្ខណៈគ្រប់ជ្រុងជ្រោយ មានស្ត់ដាខ្ពស់និងតុល្យភាព កិច្ចព្រមព្រៀង CPTPP នឹងជួយពង្រឹងទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងសេដ្ឋកិច្ចជាសមាជិកនិងជំរុញពាណិជ្ជកម្ម ការវិនិយោគនិងបង្កើនកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀង CPTPP បានចូលជាធរមានចាប់តាំងពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ 2018 ២០១៨ សម្រាប់ក្រុមប្រទេសដំបូងចំនួនប្រាំមួយដែលបានបំពេញបែបបទគ្រប់គ្រាន់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង រួមមានប្រទេស ម៉ិកស៊ិក ជប៉ុន​ សិង្ហបុរី នូវែលសេឡង់ កាណាដានិងអូស្ត្រាលី។

ចំពោះប្រទេសវៀតណាម រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្ត ស្តីពីការអនុម័តលើកិច្ចព្រមព្រៀង CPTPP និងឯកសារពាក់ព័ន្ធ នៅថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០១៨។ ដូច្នេះ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានសម្រាប់វៀតណាមចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៩ នេះតែម្តង។

ដើម្បីជួយដល់អង្គភាពអាជីវកម្មវៀតណាមឱ្យយល់ច្បាស់និងត្រឹមត្រូវអំពីរាល់ការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀង CPTPP ដើម្បីអាចឆ្លៀតនូវប្រសិទ្ធភាពនៃឱកាសនិងផលប្រយោជន៍ដែលកិច្ចព្រមព្រៀងនេះនាំមក ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មកំពុងសហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាមនិងធនាគារពិភពលោក សំដៅបង្កើតវែបសាយពាណិជ្ជកម្មអេឡិចត្រូនិកមួយដើម្បីណែនាំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមកំពុងចូលរួម (រួមទាំងកិច្ចព្រមព្រៀង CPTPP) ជាមួយឧបករណ៍ស្វែងរកអំពីការប្តេជ្ញាចិត្តនិងបទប្បញ្ញត្តិជាក់លាក់នៅក្នុងវិស័យនិងឧស្សាហកម្មនីមួយៗសម្រាប់ដៃគូនីមួយៗដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះ។

តាមគម្រោង វែបសាយនេះនឹងត្រូវបានណែនាំនិងដំណើរការជាផ្លូវការនៅលើគេហទំព័រអេឡិចត្រូនិករបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនាពេលខាងមុខនេះ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍