Trending now

VinFast ទទួលបានពានរង្វាន់ “តារាថ្មី” នៅ Paris Motor Show 2018

20:54 | 04/10/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី៣ ខែតុលា ViFast ត្រូវបានអង្គការដែលមានកិត្យានុភាព AutoBest ប្រគល់រង្វាន់ “តារាថ្មី” សម្រាប់ពាណិជ្ជសញ្ញានិងគំរូរថយន្តគួរឲ្យចាប់អារម្មណ៍បំផុតនៅ Paris Motor Show។

តំណាងនៃក្រុមហ៊ុន VinFast ទទួលពានរង្វាន់ "តារាថ្មី" របស់អង្គការ Autobest (រូបថត៖ baodautu)

ចែករំលែកអំពីពាណិជ្ជសញ្ញារថយន្តវៀតណាម VinFast លោក Dan Vardie ប្រធាន AutoBest បានលើកឡើងថា "អ្វីដែល VinFast កំពុងធ្វើគឺអស្ចារ្យ។ VinFast បានបង្កើតគំរូពីរហើយបានសាងសង់រោងចក្រទំនើបនិងខ្នាតធំនៅប្រទេសវៀតណាមក្នុងរយៈពេលតែ មួយឆ្នាំប៉ុណ្ណោះ។ អ្វីដែលធ្វើឱ្យយើងភ្ញាក់ផ្អើលនោះគឺថាផែនការនិងសេចក្តីប្រាថ្នារបស់ VinFast មានទំហំហួសពីការសាងសង់ក្រុមហ៊ុនរថយន្តមួយដែរ។ VinFast កំពុងរួមចំណែកកសាងប្រទេសវៀតណាមឲ្យក្លាយទៅជាប្រទេសផលិតរថយន្តអន្តរជាតិ”។

លោក James Deluca នាយកប្រតិបត្តិនៃក្រុមហ៊ុន VinFast បានមានប្រសាសន៍ថា “ Paris Motor Show 2018 គឺជាឱកាសមួយសម្រាប់ណែនាំ VinFast ទៅកាន់ពិភពលោក។ យើងខ្ញុំបានទទួលមតិជាច្រើនលើគំរូរថយន្តទាំងពីរនេះ ជាពិសេសរង្វាន់ដ៏ឧត្ដមរបស់ AutoBest - មួយក្នុងចំណោមអង្គការដែលមានកិត្យានុភាពនៅក្នុងឧស្សាហកម្មរថយន្ត ហើយនេះក៏ជារង្វាន់សម្រាប់ការរួមចំណែកមិនចេះនឿយហត់និងការប្តេជ្ញាចិត្តរបស់បុគ្គលិក VinFast ផងដែរ។

សូមគូសបញ្ជាក់ថា ម៉ូដែលរថយន្តប្រភេទ LUX A2.0 និង LUX SA 2.0 ដែលបានបង្ហាញខ្លួន នៅពិព័រណ៍រថយន្តទីក្រុងប៉ារីសនោះ គ្រោងនឹងត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ នាឆ្នាំ២០២០។ ដើម្បីត្រៀមរៀបចំឲ្យផែនការនេះ VinFast កំពុងសុក្រិតមណ្ឌល ផលិតកម្មដោយទំហំផ្ទៃដីចំនួន៣៣៥ហិកតានៅទីក្រុង Hai Phong។ នេះជា គម្រោងឧស្សាហកម្មមួយក្នុងចំណោមគម្រោងឧស្សាហកម្មធំបំផុតតាំងពីមុនមកនៃប្រទេសវៀតណាម។ មណ្ឌលផលិតកម្មដ៏ទំនើបនេះត្រូវបានបំពាក់ដោយ ឧបករណ៍និងបច្ចេកវិទ្យា ជឿន លឿនបំផុតលើពិភពលោក ដើម្បីផលិតចេញ ផលិតផលជាមួយស្ដងដារសកលលោក៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ