Trending now

Vietnam Airlines បើកសម្ពោធជើងហោះហើរត្រង់ទីក្រុងហូជីមិញ-បាលី

07:42 | 29/10/2019

ជើងហោះហើរទីក្រុងហូជីមិញ-បាលីមាន៧ជើងក្នុង មួយសប្ដាហ៍ ដោយប្រើប្រាស់យន្តហោះ Airbus 321 ជាមួយសេវាកម្មលំដាប់ ផ្កាយ៤អន្តរជាតិ។ នាថ្ងៃទី២៧ ខែតុលា ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) បានបើកសម្ពោធជើងហោះហើរត្រង់ពីទីក្រុងហូជីមិញទៅកាន់បាលី។ នេះជាជើងហោះហើរទីពីររបស់ Vietnam Airlines ដែលតភ្ជាប់វៀតណាមជាមួយ ឥណ្ឌូនេស៊ី។

យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietnamAirline (រុបថត៖ htv.com.vn)

ជើងហោះហើរទីក្រុងហូជីមិញ-បាលីមាន៧ជើងក្នុង មួយសប្ដាហ៍ ដោយប្រើប្រាស់យន្តហោះ Airbus 321 ជាមួយសេវាកម្មលំដាប់ ផ្កាយ៤អន្តរជាតិ។ ប៉ុន្តែ ក្នុងចន្លោះពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដល់ចុងខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុនត្រឹមតែអនុវត្ត៥ជើងក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ដោយសារ កំហិតមួយចំនួននៅព្រលានយន្តហោះ Denpasar បាលី។

ទេសភាពនៅកោះបាលី (រូបថត៖​nhhipsongkinhte.vn)

ដើម្បីអបអរសាទរជើងហោះហើរថ្មីនេះ Vietnam Airlines បានអនុវត្តកម្មវិធី បញ្ចុះតម្លៃ៥០% សម្រាប់សំបុត្រធ្វើដំណើរទៅមក។ រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ ២០១៩ អ្នកដំណើរអាចទិញសំបុត្រធ្វើដំណើរទៅមកពីបាលីទៅកាន់ទីក្រុង ហូជីមិញក្នុងតម្លៃប្រមាណ៧០ដុល្លាអាមេរិក ដោយមិនរួមបញ្ចូលពន្ធ សោហ៊ុយ និងការបង់បន្ថែមផ្សេងៗ៕

(ប្រភព៖ េះVOV5 ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់