Trending now

Vietnam Airlines ទទួលបានវិញ្ញាបនបត្របញ្ជាក់ជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិផ្កាយ៤

07:46 | 18/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ឆ្នាំ២០១៨ជាឆ្នាំបន្តកត់សម្គាល់ការផ្លាស់ប្តូររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក្នុងការកែលម្អគុណភាពសេវាកម្ម។

ឆ្នាំ ២០១៨ ជាឆ្នាំដែល Vietnam Airlines បន្តទទួលបានវិញ្ញាបនបត្របញ្ជាក់ជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិផ្កាយ៤របស់ Skytrax (រូបថតៈ VNA)

អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បានឲ្យដឹងថា ក្រុមហ៊ុននៅបន្តទទួលបានវិញ្ញាបនបត្របញ្ជាក់ជាក្រុមហ៊ុនអន្តរជាតិផ្កាយ៤ ដោយអង្គការវាយតម្លៃនិងរៀបចំណាត់ថ្នាក់អាកាសចរណ៍អង់គ្លេស (Skytrax) ប្រគល់ជូន។ នេះជាឆ្នាំទី៣ជាបន្តបន្ទាប់ ដែល Vietnam Airlines ទទួលបានកិត្តនាមនេះ។

ឆ្នាំ២០១៨បន្តបានគូសសញ្ញានូវការផ្លាស់ប្តូររបស់ Vietnam Airlines ក្នុងការលើកកម្ពស់គុណភាពសេវ៉ាកម្ម។ ពោលគឺ Vietnam Airlines តែងតែដាក់សញ្ញាវប្បធម៌លើប្រព័ន្ធផលិតផលនិងសេវាកម្ម។ ពីរស់ជាតិម្ហូប Pho ប្រពៃណីទៅដល់ម្ហូបពិសេសប្រចាំរដូវ ដូចជា ផ្លែគូលេន និងផ្លែមៀន ជាដើម។ តាមនោះ ម្ហូបវៀតណាមបានក្លាយទៅជាលក្ខណៈពិសេសមិនអាចរំលងបានក្នុងជើងហោះហើរនិមួយៗរបស់ Vietnam Airlines ឡើយ។

និមិត្តរូបវប្បធម៌របស់ប្រទេសនានាលើទូទាំងពិភពលោក ក៏ត្រូវបាន Vietnam Airlines ដាក់រួមបញ្ចូលក្នុងសេវាកម្មរបស់ខ្លួនដែរ។ ជាក់ស្តែងគឺ នាពេលថ្មីៗនេះ Vietnam Airlines បានដាក់សេវាកម្មសម្ភារៈផ្គត់ផ្គង់បែបជប៉ុនសម្រាប់ថ្នាក់ពាណិជ្ជកម្មរក្នុងជើងហោះហើរវាងវៀតណាមនិងជប៉ុនផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស