Trending now

Tien Yen- កន្លែងដែលតភ្ជាប់ពណ៌របស់បណ្តាជនជាតិនៅភាគឦសាន្ត

13:31 | 29/03/2021

Tien Yen គឺជាទឹកដីដែលមានការប្រសព្វគ្នានៃវប្បធម៌របស់ក្រុមជនជាតិភាគតិចជាច្រើននៅភាគឦសាន្ត ខេត្ត Quang Ninh។ ឆ្លងកាត់ពេលវេលា នៃការរួមបញ្ចូលរវាងអន្តរវប្បធម៌បានបង្កើតលក្ខណៈពិសេសសម្រាប់តំបន់ដីនិងប្រជាជន Tien Yen - ជាកន្លែងប្រសព្វទន្លេ និងផ្លូវនៅភាគឦសាន។ ចាប់តាំងពីឆ្នាំ ២០១៧ សប្តាហ៍វប្បធម៌និងកីឡាបណ្តាជនជាតិខេត្ត Quang Ninh ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ហើយបានក្លាយជាទីមកដល់សម្រាប់វប្បធម៌ និងផ្សព្វផ្សាយភាពស្រស់ស្អាតបែបប្រពៃណីនៃទឹកដីនិងមនុស្សនៅភាគឦសាត្តខេត្ត Quang Ninh ផងដែរ។

ការសម្តែងសិល្បៈក្នុងកម្មវិធីសិល្បៈ Tien Yen - កន្លែងតភ្ជាប់ពណ៌របស់បណ្តាជនជាតិភាគឦសាន្តឆ្នាំ ២០២០ នៅស្រុក Tien Yen ខេត្ត Quang Ninh (រូបថត៖ baoquangninh.com.vn)

នេះគឺជាសម្លេងដ៏អ៊ូអរនៃចម្រៀងប្រជាប្រិយនិងរបាំវប្បធម៌ចម្រុះពណ៌នៅក្នុងកម្មវិធីសិល្បៈ Tien Yen - កន្លែងតភ្ជាប់ពណ៌របស់បណ្តាជនជាតិនៅភាគឦសានឆ្នាំ ២០២០ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២០ នៅស្រុក Tien Yen ខេត្ត Quang Ninh។ នេះជាសកម្មភាពក្នុងក្របខ័ណ្ឌនៃសប្តាហ៍វប្បធម៌និងកីឡាបណ្តាជនជាតិភាគឦសាត្តខេត្ត Quang Ninh ឆ្នាំ ២០២០។ ប្រជាជនជនជាតិ Dao, Tay, San Chi ជាច្រើនកុះករបាននាំគ្នាទៅកាន់មជ្ឈមណ្ឌលវប្បធម៌ កីឡាតំបន់ឦសាន្ត ស្រុក Tien Yen ដើម្បីរីករាយនឹងកម្មវិធីសិល្បៈនេះ។ លោក Ny A Sang ជនជាតិ Dao Thanh Y នៅស្រុក Tien Yen បានចែករំលែកថា៖ “ខ្ញុំសូមថ្លែង អំរគុណចំពោះបក្ស ចំពោះរដ្ឋ និងស្រុក Tien Yen ដែលបានរៀបចំទិវាបុណ្យនេះដើម្បីប្រជាជនចូលរួមយ៉ាងសប្បាយរីករាយយ៉ាងដូច្នេះ។ យ៉ាងណាមិញ យើងខ្ញុំចង់ទាក់ទាញបានភ្ញៀវទេសចរជាច្រើនមកទស្សនាខេត្ត Quang Ninh ផងដែរ”

សប្តាហ៍វប្បធម៌ - កីឡាបណ្តាជនជាតិភាគឦសានខេត្ត Quang Ninh មិនត្រឹមតែក្លាយជាកន្លែងផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមក្រុមជនជាតិភាគតិចនៅភាគឦសាត្តខេត្ត Quang Ninh ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ជនជាតិភាគតិចរៀនសូត្រនូវបទពិសោធន៍ក៏ដូចជា អភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិភាគតិចទៀតផង។ ក្រៅពីសកម្មភាពកីឡាប្រពៃណី ដូចជា ការប្រណាំងទូកនាគលើដងទន្លេ Tien Yen ការតាំងពិព័រណ៍ OCOP (តំបន់មួយមានផលិតផលប្រចាំមួយ) សប្តាហ៍វប្បធម៌កីឡារបស់បណ្តាជនជាតិភាគឦសាន ខេត្ត Quang Ninh នៅមានកម្មវិធីរដូវមាស Soong Co, ប្រជុំផ្សារ Ha Lau; ការប្រកួតស្តេចមាន់ Tien Yen; ពិព័រណ៍គំនូរជាង ២០០ ផ្ទាំងនិងរូបភាពសិល្បៈនៃតំបន់ឦសាន្ត; សកម្មភាពណែនាំ ទស្សនាតំបន់ទេសចរណ៍នានា ដោយរីករាយគយគន់សម្រស់ធម្មជាតិព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីសមុទ្ររហោស្ថាន និងរួមទាំងទទួលបទពិសោធន៍តាមរយៈសកម្មភាពវប្បធម៌សហគមន៍របស់ក្រុមជនជាតិ ភាគតិចនៅ Tien Yen ទៀតផង។

ជាពិសេស សកម្មភាពសម្តែងសិល្បៈប្រជាប្រិយ សកម្មភាពម្ហូបអាហារតាមចិញ្ចើមផ្លូវ បានសម្តែងឡើងវិញនូវសកម្មភាពរបស់វិថីនុរាណ គួបផ្សំនឹងសម័យបច្ចុប្បន្ន រួមទាំងសម្តែងឡើងវិញនូវពិធីបុណ្យដែលមានមនុស្សច្រើនកុះករនៅលើផែនិងនៅលើទូក ដែលបានបង្កើតឡើងស្រុក Tien Yen អូអរសប្បាយ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងវប្បធម៌នៅភាគឦសាន្ត។ លោក Cao Tuong Huy អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានឲ្យដឹងថា៖ “បក្សភាគ រដ្ឋអំណាចនិងប្រជាជននៅស្រុក Tien Yen មើលឃើញយ៉ាងច្បាស់ពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការកសាង Tien Yen ឱ្យមានភាពរឹងមាំខាងសេដ្ឋកិច្ច មានលក្ខណៈប្លែកពីអត្តសញ្ញាណវប្បធម៌និងស្ថិរភាពខាងនយោបាយ ការពារជាតិនិងសន្តិសុខ ហើយឈានទៅបង្កើតទីរួមស្រុក Tien Yen ឡើងវិញនៅមុនឆ្នាំ ២០២៧ ដើម្បីរួមចំណែកកសាងខេត្ត Quang Ninh ឱ្យក្លាយជាទីក្រុងចំណុះមជ្ឈិម និងចូលរួមវិភាគទានយ៉ាងសក្ដិសមដល់ឧស្សាហូបនីយកម្មនិងទំនើបភាវូប នីយកម្មប្រទេសជាតិ”

វិថីដើ់រថ្ម់ើរជើង Tien Yen (រូបថត៖ baoquangninh.com.vn)

Tien Yen មានទីតាំងជាមជ្ឈមណ្ឌលនៃភាគឦសាន្ត ខេត្ត Quang Ninh និងជាចំណុចប្រសព្វផ្លូវគមនាគម ន៍ ដែលតភ្ជាប់ពីច្រកទ្វារព្រំដែន Mong Cai អាកាសយានដ្ឋានអន្តរជាតិ Van Don ទីក្រុង Ha Long និងខេត្ត Lang Son ជាមួយនឹងតម្លៃវប្បធម៌ជាច្រើននិងធនធានធម្មជាតិសម្បូរបែប។

ទន្ទឹមជាមួយគ្នានោះ សហគមន៍ជនជាតិភាគតិចនៅទីនេះ នៅតែរក្សាបាននូវវប្បធម៌ពិសេសដោយឡែកជាច្រើន។ មិនត្រឹមតែមានភាពទាក់ទាញដោយសារចម្រៀងប្រជាប្រិយប៉ុណ្ណោះទេ សញ្ញាសម្គាល់វប្បធម៌នៃតំបន់ដីនេះ ក៏ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសំលៀកបំពាក់ ពិធីបុណ្យទានប្រពៃណីរបស់ជនជាតិ Dao ជនជាតិ San Chay និង San Chi ផងដែរ។

ចាប់តាំងពីឆ្នាំ ២០១៧ ព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កីឡាបណ្តាជនជាតិភាគឦសាន្តបានប្រារព្ធឡើង ដែលបានរួមចំណែកដល់ការណែនាំនិងគោរពតម្លៃវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជាតិ ព្រមទាំងដាស់សក្តានុពលក្នុងតំបន់ឲ្យងើបឡើងវិញ សម្រាប់ទាក់ទាញការវិនិយោគនិងការអភិវឌ្ឍ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ អ្នកទេសចរមិនត្រឹមតែស្គាល់ដល់ខេត្ត Quang Ninh ជាមួយនឹងឈូងសមុទ្រហាឡុងប៉ុណ្ណោះទេ ថែមទាំងស្គាល់អំពីសកម្មភាពវប្បធម៌ដ៏វិសេសវិសាលនៃវប្បធម៌ជនជាតិភាគឦសានទៀតផង។ សប្តាហ៍វប្បធម៍កីឡានិងកីឡាបណ្តាជនជាតិបានប្រារព្ធឡើងនៅ Tien Yen បានធ្វើឱ្យ Tien Yen ក្លាយជាទីកន្លែងតភ្ជាប់គ្នា ផ្លាស់ប្តូរនិងផ្សព្វផ្សាយនូវតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់បណ្តាជនជាតិភាគឦសាន្តនៃប្រទេសវៀត ណាម៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់