Trending now

Thung Nai - ឈូងសមុទ្រ Ha Long តូចនៅកណ្តាលតំបន់ព្រៃភ្នំពាយ័ព្យ

21:48 | 20/05/2018 (ដោយ ស្រីពេជ្រ)

យុគសម័យ - Thung Nai- ឃុំស្ថិតតាមបណ្តោយទន្លេ Da ស្រុក Cao Phong ខេត្ត Hoa Binh នោះ តាំងពីយូរណាស់មកហើយជារមណីដ្ឋានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនសន្ធឹកសន្ធាប់។ Thung Nai ដូចជាកន្លែង ជួបប្រាស្រ័យរវាងមេឃ ដី និងបឹងទន្លេ ហើយត្រូវប្រដូចដូចជាឈូងសមុទ្រ Ha Long តូចមួយនៅកណ្តាលព្រៃភ្នំពាយ័ព្យ (ឈូងសមុទ្រ Ha Long ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាច្រើនលើក ច្រើនសារជាបេតិកភណ្ឌធម្មជាតិរបស់ពិភពលោក)។

Thung Nai មានកោះជាច្រើនស្ថិតកណ្តាលបឹង

Thung Nai មានចម្ងាយពីទីក្រុង Hoa Binh (ភាគខាងជើងវៀត ណាម) ប្រហែល២៥គីឡូម៉ែត្រនិងមានចម្ងាយពីទីក្រុងហាណូយប្រ ហែល ១១០ គីឡូម៉ែត្រ។ យោងតាមប្រជាជនរស់នៅ Thung Nhai ច្រើនឆ្នាំថា មុននេះ Thung Nai ជាជ្រលងភ្នំយ៉ាងធំទូលាយដែលបានព័ទ្ធជុំវិញដោយព្រៃនិងភ្នំខ្ពស់មានសត្វក្តាន់រស់នៅច្រើន។ នៅពេលព្រះអាទិត្យអសង្គត់ ក្តាន់ច្រើនក្បាលបានបណ្តើរគ្នាផឹកទឹកតាមបណ្តោយ ទន្លេ Da បង្កើតឡើងផ្ទាំងរូបភាពដ៏មនោរម្យនិងឈ្មោះដ៏វិសេសវិសាលសម្រាប់តំបន់ដីនេះ។

ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៤ វៀតណាមបានកសាងរោងចក្រ វារីអគ្គិសនីលើទន្លេ Da តាមនោះ Thung Nai ត្រូវបានសាងសងទំនប់ជំវិញ ដើម្បីផ្ទុកទឹក បម្រើសំណង់វារីអគ្គិសនីផងនិងបង្កើតឡើងបឹងមានទទឹងធំមួយដែលព័ទ្ធជុំវិញដោយ ជួរភ្នំរហោស្ថាន។ មើលពីលើ សោភណ្ឌភាពរបស់ Thung Nai គឺស្អាតអស្ចារ្យគួរឲ្យទាក់ទាញទឹកចិត្តដោយ ភាពខៀវស្រងាត់របស់ភ្នំព្រឹក្សា។

និទាឃរដូវមកដល់ជាពេលវេលាដែល Thung Nai ទទួលភ្ញៀវទេសចរច្រើនអនេក ព្រោះថា នេះជាពេលវេលាស្អាតបំផុតសម្រាប់គយ គន់សោភណ្ឌភាពរបស់បឹង។ ក្រៅពីការជិកទូកដើម្បីគយគន់ទស្សនីយ ភាពដ៍មនោរម្យនោះ ភ្ញៀវទេសចរអាចទស្សនាកំសាន្តទីតាំងទេសចរ ណ៍ជុំវិញ Thung Nai ដូចជា វិហារនិងគុហារ Thac Bo ផ្សារ Thac Bo និងភូមិស្រុករបស់ជនរួមជាតិបណ្តាជនជាតិ Muong ផងដែរ។

Thung Nai ស្ថិតកណ្តាលបឹងវារីអគ្គិសនីទន្លេ Da (រូបថតៈ vnexpress.net)

ពីកំពង់ផែ Thung Nai ទូននឹងនាំភ្ញៀវទេសចរទៅទស្សនាបឹងនិងទីមកដល់ដំបូង គឺវិហារមេកន្ទ្រាញ Thac Bo ដ៏សក្តិសិទ្ធ។ មានរឿងដំណាលថា កាលពីឆ្នាំ១៤៣១ ស្តេច Le Thai To បានលើកទ័ពទៅវាយពួកខ្មាំងឈ្លានពាននៅចំណោត Cat Han (បច្ចុប្បន្ននៅ ខេត្ត Son La ភាគខាងជើងវៀតណាម) ប៉ុន្តែពេលមកដល់កន្លែង Thac Bo ដែលមាន ទន្លេ Da ហូរកាត់ឃំ Thung Nai ហើយទឹកហូរយ៉ាងខ្លាំង ថ្មធំតូចរកេតរកូត ទ័ពរបស់ស្តេចមិនអាចឆ្លងកាត់បាន។ កាលនោះ មានស្ត្រីពីរនាក់ជាជនជាតិ Muong និង Dao បាន ចលនាអ្នកផងក្នុងភូមិទៅក្នុងព្រៃកាប់ឈើដំឡើងនាវា ជួយទ័ពរបស់ស្តេចឆ្លងកាត់ទន្លៃ វាយប្រហារសត្រូវ។ ក្រោយពេលទទួលមរណភាព ស្ត្រីទាំងពីរនាក់ត្រូវបានអ្នកផងក្នុងតំបន់បានសាងសង់ទីសក្ការៈបូជាពីរកន្លែងនិងគោរពពួកគាត់ជាមេ កន្ទ្រាញ Thac Bo។ អ្នកស្រី Dang Thi Lien គណៈគ្រប់គ្រងវិហារមេ កន្ទ្រាញ Thac Bo បានឲ្យដឹងថា៖ “ទៅវិហារមេកន្ទ្រាញ Thac Bo គឺគ្មានផ្លូវដើរដោយថ្មើជើងទេ មាន តែជិកទូក ហើយ នឹងឃើញថា ទេសភាពស្អាតអស្ចារ្យណាស់។ បើអ្នកណាធ្លាប់ទៅទស្សនា Thung Nai និងសែនព្រេនបួងសួងសុំសេចក្តីសុខនៅទីនេះ គឺមិនអាចភ្លេចបានឡើយ ដោយមកពីទស្សនីយភាពមនោរម្យនៃឈូងសមុទ្រ Ha Long តូចមួយនេះ។ អ្នកតំបន់គេតែងតែ ពិពណ៌នាថា វិហារនេះជាភូមិសាស្ត្រសក្តិសិទ្ធិដែលមានការរួមផ្សំរវាងទន្លេនិងភ្នំផង ដែរ”។

ខណៈដែលវារីអគ្គិសនី Hoa Binh បានបើកឲ្យដំណើរការទឹកទន្លេ Da បានជន់លិចជ្រលងភ្នំធ្វើឲ្យ Thung Nai កាន់តែស្អាតគួរឲ្យទាក់ ទាញ។ មកដល់ទីនេះ ភ្ញៀវទេសចរអាចស្នាក់នៅតាមសណ្ឋាគារនិងភោជនីដ្ឋានស្ថិតលើកណ្តាលទន្លេនិងស្វែង យល់លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បណ្តាជនជាតិនៅទីនេះ។ ផ្ទះសំណាក់ Coi Xay Gio (ម៉ាស៊ីនកិនដោយកម្លាំងខ្យល់) ជាកន្លែងមួយដែលទាក់ទាញភ្ញៀវ ទេសចរច្រើនពេលមកទស្សនា Thung Nai។ លោកស្រី Nguyen Thi Y អ្នកគ្រប់គ្រង ផ្ទះសំណាក់ Coi Xay Gió បានចែករំលែកថា៖“ភ្ញៀវទេសចរនិយមចូលចិត្តទេសភាពនៅ Thung Nai ព្រោះសោភណ្ឌភាព មនោរម្យនិងមានខ្យល់បរិសុទ្ធ។ ជាចុងសប្តាហ៍តែងមានគេកក់កន្លែងមុន។ ពេលមក ដល់ Thung Nai នឹងមានទូកជូនទៅសម្រាក់ផ្ទះសំណាក់លើគោះកណ្តាលទន្លេ។ នៅ ទីនេះមានម្ហូបពិសេសរបស់ជនជាតិ Muong ដូចជាសាច់ជ្រូកអាំងជាមួយទឹកឃ្មុំដាក់ លើស្លឹក ចេក ត្រីទន្លេ Da អាំង មាន់ព្រៃនិងបន្លែព្រៃជាដើម”។

ទេសភាពដ៏មនោរម្យ

Thung Nai នៅមានលក្ខណៈអច្ឆរិយៈជាច្រើនដើម្បីភ្ញៀវមកស្វែងយល់ ជា ពិសេសគឺអត្តសញ្ញាណវប្បធម៌វិសេសវិសាលនៃតំបន់ដី Muong Thang ដោយភូមិ Muong ពីរគឺ ភូមិ Mu និងភូមិ Gia Mo ដែលមានចម្ងាយពីកំពង់ចុះចត់ទូក Thung Nai ជិត៣គីឡូម៉ែត្រ។ ភ្ញៀវទេសចរអាចបរិភោគនិងសម្រាកនៅផ្ទះផុតពីដីនិងទស្សនា គយគន់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនរួមជាតិនៅទីនេះ។ ប្រសិនបើចង់ស្វែងយល់ និងគយគន់ធម្មជាតិ ភ្ញៀវទេសចរអាចដើរដោយថ្មើជើងបន្ថែមមួយគីឡូម៉ែត្រ ដល់ជ្រោះ Trach ដែលនៅទីនេះធម្មជាតិរហោស្ថានគួរឲ្យទាក់ទាញណាស់៕

(ដោយ ស្រីពេជ្រ)

(ដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"