Trending now

Pu Nhi Farm - គោលដៅទេសចរណ៍ដ៏ទាក់ទាញនៅលើខ្សែផ្លូវភាគពាយព្យ

09:24 | 17/10/2020

មកដល់តំបន់ព្រៃភ្នំ Bac Yen នៃខេត្ត Son La ក្រៅពីរកឃើញនិងទទួលបទពិសោធន៍ដោយឆ្លងកាត់ “ឆ្អឹងខ្នងដាយណូស័រ” ឋានសួគ៌ពពក Ta Xua, ឆ្នេរថ្មបុរាណ Khe Ho, ល្អាងភ្នំ A Phu, បឹងផ្កាឈូក Hua Nhan មក ឥឡូវភ្ញៀវនេះ ភ្ញៀវទេសចរក៏អាចធ្វើដំណើរទៅដល់ Pu Nhi Farm នៅឃុំ Phieng Ban ដើម្បីរីករាយគយគន់សម្រស់ព្រៃភ្នំរហោស្ថាន។ កន្លែងនេះ មានទេសភាពដ៏អស្ចារ្យអាកាសធាតុត្រជាក់ស្រួល ខ្យល់បរិសុទ្ធស្រស់ស្រាយ ដែលជាកន្លែងគួរឱ្យចាប់អារម្មណ៍សម្រាប់ការទស្សនាដកពិសោធន៍និងការសម្រាកលំហែកាយក្នុងអំឡុងពេលរដូវក្តៅ។

ទេសភាពដ៏ស្រស់ស្អាតរបស់ Pu Nhi Farm

ស្ថិតនៅចម្ងាយ ៤ គីឡូម៉ែត្រ ពីស្រុក Bac Yen ទីតាំងទេសចរណ៍ Pu Nhi Farm ត្រូវបានស្គាល់ដល់ជាទីក្រុង Da Lat តូចមួយរបស់ Bac Yen។ កំរាលថ្មរាបស្មើ វាលស្មៅបៃតងលាតសន្ធឹង និងទេសភាពព្រៃព្រឹក្សា បង្កើតឡើងទីកន្លែងទេសចរណ៍គួរឱ្យចាប់អារម្មណ៍។ មកដល់ទីនេះ អ្នកទេសចរអាចបណ្តែតអារម្មណ៍គយគន់ជួរភ្នំធំតូច ហើយពេលព្រឹកព្រលឹមគយគន់ពពក ពេលរសៀលមើលថ្ងៃលិចក្នុងអាកាសធាតុត្រជាក់ស្រួលគួរជាទីមនោរម្យណាស់។ លោក Tran Tien Dat ភ្ញៀវទេសចរមកពីខេត្ត Thai Binh បានចែករំលែកថា៖ “ខ្ញុំបានធ្វើទេសចរណ៍ទៅកន្លែងជាច្រើនហើយ ប៉ុន្តែនៅទីនេះ ខ្ញុំឃើញថាខ្យល់អាកាសត្រជាក់ស្រួលណាស់ ស្ងប់ស្ងាត់ផង ហើយមានផាសុកភាពផង។ មកទស្សនាកន្លែងសែនមនោរម្យនេះ ខ្ញុំបានថតរូបថតជាច្រើន ហើយរូបថតទាំងនេះនឹងជាអនុស្សាវរីយ៍ដែលខ្ញុំនឹងរក្សាទុកនៅលើគេហទំព័រផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំនឹងមកទស្សនាទីនេះ ជាមួយប្រជាជននិងទឹកដី Son La ក៏ស្រស់ស្អាតនាថ្ងៃណាមួយទៀតជាពុំខាន”

ចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៩ ដោយមានផ្ទៃដីជិត ២ ហិកតា តំបន់ទេសចរណ៍ Pu Nhi Farm មានសេវាកម្មទេសចរណ៍ចម្រុះជាច្រើនសម្រាប់ភ្ញៀវទេសចរទទួលបានបទពិសោធន៍ដូចជា៖ ការបោះជំរុំកណ្តាល វាល ទទួលទានអាហារជនជាតិនៅក្បែរចង្ក្រានភ្លើង ឬចូលរួមក្នុងសកម្មភាពវប្បធម៌ជាមួយជនជាតិដើមភាគតិចផងដែរ។ លោក Pham Quang Hung ម្ចាស់អាជីវកម្មតំបន់ទេសចរណ៍ Pu Nhi Farm ស្រុក Bac Yen បានអោយដឹងថា៖ “មានភាពខុសគ្នានៅទីនេះបើប្រៀបធៀបទៅនឹងទិសដៅទេសចរណ៍ដទៃទៀត។ ទីមួយ កន្លែងនេះ មានខ្យល់អាកាសអស្ចារ្យណាស់។ ទី ២ ទីតាំងនេះល្មមគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់រូបទទួលបានបទពិសោធន៍ក្នុងការស្នាក់នៅ មានអារម្មណ៍ស្ងប់ស្ងាត់ហើយនឹងមានពេលសម្រាកផាសុកភាពទៀតផង”

ទិដ្ឋភាពដ៏ស្រស់ស្អាតនៅទីតាំងទេសចរណ៍ Pu Nhi Farm

ចាកចេញពីភាពអ៊ូអរនៃទីក្រុង Pu Nhi Farm ពិតជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នកដែលស្រឡាញ់ភាពស្ងប់ស្ងាត់និងបំណងចង់រីករាយនឹងសម្រស់ធម្មជាតិ។ ការជ្រើសរើសកន្លែងនេះជាកន្លែងឈប់សម្រាក អ្នកទេសចរនឹងមានឱកាសសម្របខ្លួនទៅក្នុងទេសភាពធម្មជាតិដែលមានស្ងប់ស្ងាត់ពិតប្រាកដ។ នៅកម្ពស់ ៧០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ កន្លែងនេះ មានសម្រស់ស្អាតរហោស្ថានផងនិងសម្រស់ស្រមើស្រមៃរ៉ូមែនទិកទៀតផង។ ឈរពីខាងលើ ទេសភាពនៃទីក្រុងភ្នំ បានផុសឡើងនៅចំពោះមុខ។ ព័ទ្ធជុំវិញដោយពណ៌បៃតងខៀវស្រងាត់នៃវាលស្មៅនិងផ្កាស្រស់។

Pu Nhi Farm មិនខ្វះកន្លែងថតរូបដ៏អស្ចារ្យឡើយ ពោលគឺសម្រស់ស្រស់ស្អាតមិនចាញ់ទីក្រុង Da Lat ទេ។ លោក Pham Thanh Binh ប្រធានមន្ទីរវប្បធម៌និងព័ត៌មាននៃស្រុក Bac Yen ខេត្ត Son La បានឲ្យដឹងថា៖ “ចាប់តាំងពីដើមឆ្នាំមក មូលដ្ឋានបានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជិត ១៨.០០០ នាក់មកទស្សនាផងដែរ៖ “ស្រុកមានគោលនយោបាយបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីអញ្ជើញនិងទាក់ទាញវិនិយោគិនចូលរួមក្នុងសង្គមទេសចរណ៍ ដើម្បីបង្កើតជីវភាពរស់នៅល្អ សម្រាប់ប្រជាជន។ ដើម្បីអនុវត្តខ្លឹមសារនេះ ស្រុកនឹងដាក់ចេញនូវកម្មវិធីសកម្មភាពគឺផ្អែកលើភារកិច្ចមួយក្នុងចំណោមភារកិច្ច ៦ របស់ស្រុក ដើម្បីបង្ករលក្ខខណ្ឌល្អបំផុតសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍របស់ស្រុក ដោយខិតខំធ្វើជាគោលដៅទេសចរណ៍របស់ខេត្តនិងជាទីតាំងរណបនៃតំបន់ទេសចរណ៍ជាតិរបស់ស្រុក Moc Chau”

មិនត្រឹមតែដើរលេងកម្សាន្តគយគនទេសភាព ប៉ុណ្ណោះទេ ភ្ញៀវទេសចរថែមទាំង រីករាយនឹងមុខម្ហូបប្លែកៗនៃភាគពាយព្យ ដែលមានរសជាតិឈ្ងុយឆ្ងាញ់នៃព្រៃភ្នំ ដូចជា៖ សាច់មាន់អាំង ត្រីអាំង បាយក្រឡាន ជ្រក់ស្បែកក្របី; រីករាយនឹងរសជាតិនៃតែ Shan Tuyet Ta Xua និងការស្វាគមន៍ដ៏កក់ក្តៅរបស់ប្រជាជនជនជាតិ Muong និង Thai នៅទីនេះផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ