Trending now

H’Hen Nie មានក្តីសោមនស្សរីករាយដែលបានកាន់ដំណែងជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយនៃពិធីបុណ្យកាហ្វេ Buon Ma Thuot

00:54 | 15/05/2019 (យោងតាម truyenhinhdulich.vn)

យុគសម័យ - បវរកញ្ញាពិភពលោកវៀតណាម H'Hen Nie ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak អញ្ជើញកាន់ដំណែងជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយនៃពិធីបុណ្យកាហ្វេ Buon Me Thuot លើកទី ៧ ក្នុងឆ្នាំ ២០១៩។ នាឱកាសនេះ បវរកញ្ញា H'hen Nie បានធ្វើការផ្លាស់ប្តូរមតិជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមអំពីក្តីសុភមង្គលនិងចេតនាក្នុងតួនាទីនេះរបស់នាង។

H'Hen Nie មានក្តីសោមនស្សរីករាយដែលបានក្លាយទៅជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយនៃពិធីបុណ្យកាហ្វេ

អញ្ជើញចែករំលែកនូវអារម្មណ៍របស់ខ្លួននៅពេលត្រូវបានអញ្ជើញកាន់ដំណែងជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយនៅពិធីបុណ្យកាហ្វេ ឆ្នាំ ២០១៩ H'Hen Nie បានឲ្យដឹងថា នាងពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ នៅពេលនាងក្លាយជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយនៃពិធីបុណ្យកាហេវ Buon Ma Thuot។ ប៉ុន្តែនាងក៏បានគិតអំពីភារកិច្ចនិងការទទួលខុសត្រូវរបស់នាង ក្នុងនាមជាកូនរបស់ប្រជាជន Tay Nguyen។ ចំពោះ H’hen Nie នាងតែងតែចង់រួមចំណែកក្នុងការផ្សព្វផ្សាយរូបភាពរបស់កាហ្វេក៏ដូចជាអ្វីដែលទាក់ទងទៅនឹងកាហ្វេ ដែលត្រូវបានផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនិងល្បីល្បាញ។

យោងតាម H'hen Nie ការរៀបចំពិធីបុណ្យកាហ្វេនឹងជួយឲ្យប្រជាកសិករយល់ថា អ្វីដែលសំខាន់នៅក្នុងការដាំកាហ្វេគឺបង្កើតផលិតផលដែលមានគុណភាពល្អ មិនត្រឹមតែសម្រាប់កាហ្វេប៉ុណ្ណោះទេ ថែមទាំងមានគុណភាពសម្រាប់អ្នកប្រើផលិតផល។ នាងក៏សង្ឃឹមផង ដែរ ថា ចាប់ពីពិធីបុណ្យនេះ ប្រជាកសិករនឹងផ្តោតការយកចិត្តទុកដាក់លើរបៀបបង្កើតផលិតផលកាហ្វេប្រកបដោយគុណភាពនិងសុវត្ថិ ភាពសម្រាប់អ្នកប្រើប្រាស់ផងដែរ។

បំណងប្រាថ្នារបស់ H'hen Nie គឺផ្សព្វផ្សាយកាហ្វេទៅកាន់ពិភពលោក

ក្នុងនាមជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយនៃពិធីបុណ្យកាហ្វេ Buon Ma Thuot បវរកញ្ញា H'hen Nie នឹងចូលរួមរាល់សកម្មភាពនៃពិធីបុណ្យកាហ្វេ ដែលប្រព្រឹត្តទៅនៅគ្រប់ទីកន្លែង និងប្រើប្រាស់កាណាល់ផ្សព្វផ្សាយរបស់ខ្លួន ដើម្បីផ្សព្វផ្សាយអំពីរូបភាពអំពីកាហ្វេ អំពីលក្ខណៈពិសេស ណៃពិធីបុណ្យកាហ្វេ។ H’hen Nie មានបំណង មានការរួមដៃរបស់មនុស្សគ្រប់រូប ដើម្បីនាំរូបភាពកាហ្វេ Buon Ma Thuot ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជាង ជួយឲ្យប្រជាជនគ្រប់រូបនៅទូទាំងប្រទេសវៀតណាមក៏ដូចជាពិភពលោកស្គាល់កាន់តែច្រើនអំពីពិធីបុណ្យកាហ្វេ៕

(យោងតាម truyenhinhdulich.vn)

(យោងតាម truyenhinhdulich.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់