Trending now

Google ផ្តល់កិត្តិយសដល់លោកអតីតវិចិត្រករ Bui Xuan Phai

16:23 | 01/09/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០១៩ គេហទំព័រដើមរបស់ Google បានរចនារូបភាព Doodle ដើម្បីអបអរសាទរខួបលើកទី ៩៩ ឆ្នាំនៃការចាប់កំណើតរបស់វិចិត្រករវៀតណាមម្នាក់ដែលល្បីពេញពិភពលោក នោះគឺ អតីតវិចិត្រករ លោក Bui Xuan Phai។

រូបថតរបស់វិចិត្រករ Bui Xuan Phai នៅលើ Google Doodle នាថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០១៩

នេះជាលើកទី ២ ហើយដែល Google Doogle បានផ្តល់កិត្តិយសដល់ជនជាតិវៀតណាមមួយរូប។ មុននោះ គឺអតីតតន្ត្រីករ Trinh Cong Son ក្នុងឱកាសខួបកំណើត ៨០ ឆ្នាំរបស់លោក។

បន្ទាប់ពី Google បានផ្លាស់ប្តូរឡូហ្គូ តំណាងក្រុមគ្រួសាររបស់អតីតវិចិត្រ Bui Xuan Phai គឺកូនប្រុសរបស់លោក ដែលជាវិចិត្រករ Bui Thanh Phuong បានថ្លែងអំណរគុណចំពោះទំព័រ Fanpage ជាផ្លូវការ មានឈ្មោះថា Bui Xuan Phai ភ្លាមៗ។

“ក្រុមគ្រួសាររបស់យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Google ដែលជាសាជីវកម្មបច្ចេកវិទ្យាព័ត៌មានពហុភាគីរបស់សហរដ្ឋអាមេរិក សម្រាប់ការស្រលាញ់និងកិត្តិយសដល់ឪពុករបស់យើងខ្ញុំ Bui Xuan Phai ក្នុងឱកាសគម្រប់ខួប ៩៩ ឆ្នាំនៃកំណើតរបស់លោក (១ កញ្ញា ១៩២០ - ១ កញ្ញា ២០១៩)។

រូបថតវិចិត្រករ Bui Xuan Phai

វិចិត្រករ Bui Xuan Phai កើតនៅថ្ងៃទី ១ ខែកញ្ញាឆ្នាំ ១៩២០ នៅភូមិ Kim Hoang ឃុំ Van Canh ស្រុក Hoai Duc, Ha Tay (ឥឡូវចំណុះរដ្ឋធានីហាណូយ)។

យោងតាមទិន្នន័យរបស់ Google Doodle, វិចិត្រករ Bui Xuan Phai គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមានគុណបំណាចក្នុងការតម្រង់ទិសសម្រាប់ការអភិវឌ្ឍន៍សិល្បៈវៀតណាមទំនើប និងក្លាយជាវិចិត្រករអាស៊ីអាគ្នេយ៍ដ៏ល្បីល្បាញបំផុតនៃសតវត្សរ៍ទី ២០។ រាល់ការចូលរួមចំណែករបស់លោក ក្នុងវិស័យសិល្បៈវិចិត្រកម្មជាតិ ជាពិសេស គំនូរ “Pho” (វិថី) របស់វិចិត្រករ Bui Xuan Phai នឹងរស់រហូតជាមួយពេលវេលា។

ស្នាដៃ Pho របស់កិត្តមជន Bui Xuan Phai

ផ្ទាំងគំនូរ Pho របស់ Bui Xuan Phai មានលក្ខណៈបុរាណផងនិងមានភាពប្រាកដនិយមផង​ ដែលបង្ហាញយ៉ាងច្បាស់អំពីព្រលឹងនៃទីក្រុងចាស់របស់ក្រុងហាណូយក្នុងទសវត្ស ៥០, ៦០ ឬ ៧០។ ក្រឡេកមកមើលរូបគំនូរទីក្រុងចាស់របស់វិចិត្រករ Bui Xuan Phai អ្នកទស្សនាមានអារម្មណ៍ថា វិចិត្រកររូបនេះបានផ្ញើនូវអនុស្សាវរីយ៍ អារម្មណ៍ស្រងេះស្រងោចនិងសោកស្តាយ តាមរយៈគំនូរ​ ហាក់ដូចជាសញ្ញាណនៃការផ្លាស់ប្តូរនិងការបាត់ខ្លួនរបស់សំណង់ផ្ទះៗនីមួយៗ ផងដែរ។

ការចូលរួមចំណែករបស់លោកក្នុងការគូរគំនូរ ទទួលបានការចាប់អារម្មណ៍ ការស្រលាញ់និងការទទួលស្គាល់របស់មនុស្សច្រើនរូប។ លោកក៏បានទទួលពានរង្វាន់ល្បីឈ្មោះជាច្រើនទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះ មានពានរង្វាន់ហូជីមិញ (នាឆ្នាំ១៩៩៦); មេដាយដើម្បីបុព្វហេតុវិចិត្រសិល្បៈវៀតណាមឆ្នាំ ១៩៩៧; ពានរង្វាន់អន្ដរជាតិ (Leipzig-អាឡឺម៉ង់) សម្រាប់ការបង្ហាញសៀវភៅ “ អ្នក​កំប្លែង” (១៩៨២) ជាដើម។

វិចិត្រករ Bui Xuan Phai បានទទួលមរណភាពនៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ១៩៨៨ នៅទីក្រុងហាណូយ។ ស្ទូឌីយោតូចរបស់លោក ឥឡូវនេះគឺជាសារមន្ទីរមួយដែលជាកន្លែងរក្សានូវស្នាដៃរបស់វិចិត្រករដែលមានទេពកោសល្យ ដើម្បីផ្តល់កិត្តយសចំពោះកេរ្តិ៍តំណែលរបស់មនុស្សដែលលះបង់អស់ពីកម្លាំងកាយចិត្តដើម្បីក្នុងសិល្បៈ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់