Trending now

Google បានលើកតំកើងលិល្បៈបេតិកភណ្ឌពិភពលោក - ច្រៀង Ca Tru របស់ប្រទេសវៀតណាម

11:49 | 24/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - នៅថ្ងៃទី ២៣ ខែកុម្ភៈ ទំព័រស្វែងរក Google នៃទីផ្សារវៀតណា Google បានប្រើរូបភាពច្រៀង Ca Tru ដើម្បីលើកតំកើងលិល្បៈនេះ ។

យោងតាមអត្ថបទមួយនៅលើ google.com/doodles រូបភាពដែលមានពណ៌ស្រស់ឆើតឆាយរបស់សិល្បករ សិល្បការិនី Ca Tru ទាំងបី គូរដោយវិចិត្រករ Xuan Le បានជ្រើសរើស​ ដើម្បី​លើកតំកើង​លិល្បៈពិសេសនេះរបស់វៀតណាម។

ច្រៀង Ca Tru បាន​បង្កើតនៅសតវត្សរ៍ទី ១១។ ជា ដំបូង ប្រភេទសិល្បៈនេះ​គ្រាន់តែជាការ​កំសាន្ត​នៅក្នុងរាជវង្សសក្ដិភូមិរបស់វៀតណាម។ បន្ទាប់មក​ច្រៀង Ca Tru ត្រូវបានសម្តែង នៅក្នុង​ផ្ទះសំណាក់​និង​កន្លែងជួបជុំសហគមន៍ទូទៅនៃ Ha Noi មកដល់សព្វថ្ងៃ។

គំនូរគូរ​ច្រៀង Ca Tru របស់វិចិត្រករ Xuan Le។ ( រូបថត៖ េvietnamplus)

ក្រុមចម្រៀង Ca Tru មួយមានអ្នកសំដែងយ៉ាងតិច​គឺ ៣ នាក់ ក្នុងនោះសិល្បការិនីច្រៀង​ និងបង្កើត​សម្លេងដោយការ​វាយលើប្រអប់ឫស្សីតូច សិល្បករ ២ នាក់ទៀត ដែលលេងឧបករណ៍ភ្លេងបុរាណនិងពេលខ្លះក៏រាំ។

បច្ចុប្បន្នច្រៀង Ca Tru បាន​អភិរក្ស​នៅតាម​ខេត្ត​និងទីក្រុង​មួយចំនួន នៅទូទាំងប្រទេសវៀតណាម។ ទន្ទឹមនឹងនេះច្រៀង Ca Tru សម្តែងនៅក្នុងក្លឹប Ca trù និងក្នុងពិធីបុណ្យធំៗ ​ប្រចាំឆ្នាំ​។ ប្រភេទសិល្បៈនេះ​បាន​រស់ឡើងវិញនាពេលថ្មីៗ​នេះ​ដោយសារមានការខិតខំប្រឹងប្រែងរួមគ្នាពីរដ្ឋនិងអង្គការនិងទីភ្នាក់ងារអន្តរជាតិ។

ការអភិរក្ស Ca Tru គឺជាដំណើរការដ៏លំបាក​ណាស់​។ ពីព្រោះ ច្រៀង Ca Tru ត្រូវបានប្រគល់បន្តរាប់​ជំនាន់​ដោយ​មាត់។ ថែមទាំង ​​ការប្រគល់បន្តនេះតែ​ អនុវត្តវសម្រាប់មនុស្សម្នាក់ដ៏ឆ្នើម។​

ដូច្នេះដោយការមើលឃើញពី តម្លៃ​នៃសិល្បៈ​ Ca Tru និង​ការលំបាកក្នុងការអភិរក្សប្រភេទសិល្បៈនេះ។ អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានផ្តល់កិត្តិយស​ដល់​ច្រៀង Ca Tru និងបញ្ចូល​​សិល្បៈនេះ​ក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃពិភពលោកក្នុងឆ្នាំ ២០០៩ ។

វិចិត្រករ Xuan Le បាននិយាយថា“ សព្វថ្ងៃនេះ តន្ត្រីជាច្រើនប្រភេទត្រូវបានបង្កើតឡើងនិងអភិវឌ្ឍដើម្បីឱ្យសមនឹងចំណង់ចំណូលចិត្តរបស់ទស្សនិកជន ។ បណ្តាប្រភេទតន្ត្រីនោះឈានដល់និងផ្សព្វផ្សាយដល់មនុស្សកាន់តែលឿន តាមរយៈប្រព័ន្ធផ្សព្វផ្សាយ​ដ៏ច្រើន។ ដូច្នេះ​ប្រភេទតន្ត្រីប្រជាប្រិយ​បុរាណ​អាចត្រូវបានគេបំភ្លេចចោលជាបណ្តើរ ៗ ពិតជា​អស្ចារ្យណាស់ដែលមានឱកាសបង្ហាញរូបភាពរបស់អ្នកសំដែង Ca trù - ប្រភេទតន្ត្រីប្រពៃណី​មួយ​នៅក្នុងប្រទេសរបស់ខ្ញុំ។"

វិចិត្រករ Xuan Le បានសង្កត់ធ្ងន់ថា៖“ ច្រៀង Ca trù បានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌​អរូបី​របស់ UNESCO ដែលត្រូវការ​អភិរក្ស​ជាបន្ទាន់និងកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់ នាពេលអនាគត។ ខ្ញុំ​សង្ឃឹមថា​ Doodle នេះ​នឹងធ្វើ​ឲ្យមនុស្សជាច្រើននាក់​ចង់ស្វែងយល់ន្ថែម​និងចូលចិត្តសិល្បៈនេះ៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស