Trending now

លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh ធ្វើទស្សនកិច្ចនិងប្រគល់អំណោយដល់កុមារខេត្ត Quang Nam

17:52 | 01/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាព្រឹកថ្ងៃទី ១ ខែមិថុនា ក្នុងឱកាសទិវាកុមារអន្តរជាតិ លោកស្រី Dang Thi Ngoc Thinh អនុប្រធានរដ្ឋ ប្រធានក្រុមប្រឹក្សាគាំពារនៃមូលនិធិគាំពារកុមារវៀតណាមបានមកចូលរួមជាមួយកុមារនៅសាលាបឋមសិក្សា Kim Dong ទីប្រជុំជន Tra My ស្រុក Bac Tra My ខេត្ត Quang Nam។

លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh ធ្វើទស្សនកិច្ចនិងប្រគល់អំណោយដល់កុមារខេត្ត Quang Nam។

នេះជាឆ្នាំដំបូងហើយដែលកុមារនៅតំបន់ភ្នំនៅខេត្ត Quang Nam ត្រូវផឹក​ទឹកដោះគោនៅសាលារៀនក្នុងកម្មវិធីជាតិ “ទឹកដោះគោសាលា”។ សិស្សថ្នាក់មត្តេយ្យនិងបឋមសិក្សាចំនួនជាង ៣៣.០០០ នាក់នៅសាលាចំនួន ៥៧៥ នៅស្រុកចំនួន ៦ នៅតំបន់ភ្នំរួមមាន៖ Bac Tra My, Nam Tra My, Dong Giang, Nam Giang, Tay Giang និង Phuoc Son ទទួលប្រអប់ទឹកដោះគោដំបូងពីលោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh។

ចាប់ពីថ្ងៃទី ១ ខែមិថុនា រាល់ថ្ងៃទៅថ្នាក់ សិស្សនៅស្រុកតំបន់ភ្នំចំនួន ៦ នៃខេត្ត Quang Nam នឹងត្រូវផឹកទឹកដោះគោ ១ ប្រអប់ដោយឥតគិតថ្លៃ។ នៅឆ្នាំនេះ មូលនិធិ ទឹកដោះគោលូតលាស់វៀតណាម ក៏បានប្រគល់ទឹកដោះគោចំនួន ១,៧ លានកែវដល់កុមារដែលជួបការលំបាកពិសេសនៅខេត្ត-ទីក្រុងចំនួន ២៨ នៅទូទាំងប្រទេស ដែលមានទឹកប្រាក់សរុបជាង ១២,៥ ពាន់លានដុង។

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ប្រគល់ទឹកដោះគោពីកម្មវិធីជាតិ “ទឹកដោះគោសាលា” ដល់សិស្សនៅតំបន់ភ្នំនៅខេត្ត Quang Nam ឧបត្ថម្ភដោយ Vinamilk។

ក្នុងពិធីនេះ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានប្រគល់ប្រាក់ចំនួន ៣ ពាន់លានដុងពីមូលនិធិគាំពារកុមារវៀតណាមដើម្បីជួយគាំទ្រដល់ស្រុក Bac Tra My ខេត្ត Quang Nam ដើម្បីសាងសង់ផ្ទះអន្តេវាសិកសម្រាប់កុមារ។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam លោក Ho Quang Buu បានឱ្យដឹងថា នៅក្នុងតំបន់នេះ មានកុមារជិត ៣៦២.០០០ នាក់ ដែលស្មើនឹងជាង ២៣% នៃចំនួនប្រជាជនសរុបក្នុងតំបន់។ មូលដ្ឋានបានបង្កើតគំរូគាំទ្រកុមារចំនួន ១៩ នៅឃុំ សង្កាត់និងទីប្រជុំជនចំនួន ១៩។

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស