Trending now

លោក Marko Nikolic អ្នកនិពន្ធជនជាតិស៊ែប៊ីម្នាក់ទទួលបានរង្វាន់ Bui Xuan Phai - ដោយក្តីស្រឡាញ់នឹងរដ្ឋធានី Ha Noi នៅឆ្នាំ ២០២០

14:02 | 10/10/2020 (បកប្រែដោយឌីណា)

យុគសម័យ - រង្វាន់"Bui Xuan Phai - ដោយក្តីស្រឡាញនឹងរដ្ឋធានី Ha Noi លើកទី ១៣" ដែលបានធ្វើឡើង នៅរសៀលថ្ងៃទី ៧ ខែតុលា នៅរដ្ឋធានី Ha Noi បានលើកតំកើងអ្នកនិពន្ធនិងស្នាដៃជាច្រើន ក៏ដូចជាគំនិតផ្តួចផ្តើមសម្រាប់ទីក្រុងសន្តិភាពនេះ។ ជាពិសេស ពានរង្វាន់សម្រាប់ស្នាដៃល្អអំពីរដ្ឋធានី Ha Noi ត្រូវបានប្រគល់ជូនដល់លោក Marko Nikolic អ្នកនិពន្ធជនជាតិស៊ែប៊ីម្នាក់ដែលមានសញ្ជាតិបារាំងនិងអាចនិយាយភាសាវៀតណាម។

លោក Marko Nikolic អ្នកនិពន្ធម្នាក់ដែលបានទទួលរង្វាន់ "Bui Xuan Phai - ដោយក្ដីស្រឡាញ់នឹងរដ្ឋធានី Ha Noi " ទទួល​ពានរង្វាន់សម្រាប់​ប្រលោម​លោកដែលមានចំណងជើងថា “ផ្លូវ Nha Tho” ។ (រូបថត៖ គណៈកម្មាធិការរៀបចំ)

គណៈកម្មាធិការរៀបចំបានជ្រើសរើសប្រលោម​លោក ”ផ្លូវ Nha Tho” ពីព្រោះតាមរយៈរឿងរ៉ាវស្នេហាមួយបានបង្ហាញពីភាពខុសគ្នានៃវប្បធម៌រវាងលោកខាងលិច - ខាងកើត ថែមទាំងបង្ហាញពី“ សោភណ្ឌភាព” ដែលមានតែមួយគត់របស់រដ្ឋធានី Ha Noi ហើយមានបំណងចង់ស្វែង យល់ និងធ្វើសមាហរណកម្មចូលក្នុងជីវិតវប្បធម៌នៅទីនេះ។

យោងទៅតាមកវី លោក Bang Viet ស្នាដៃ “ ផ្លូវ Nha Tho” លេចធ្លោ ពីព្រោះនៅក្នុងប្រលោមលោកនោះ រដ្ឋធានី Ha Noi គឺជាកន្លែង​សម្រាប់​​ជនបរទេស ​ដូចជា លោក Marko គិតឱ្យបានហ្មត់ចត់​អំពីជីវិតរបស់ខ្លួនឯង។ “ លោក Marko សរសេរប្រលោម​លោកជាភាសាវៀតណាម​។ មិនត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ លោកបានដឹង​និងរកឃើញ​ខ្លួនឯង​ តាមរយៈ​ស្ថានភាព​ជាក់ស្តែង​និងប្រជាជននៅ​រដ្ឋធានី Ha Noi ដែលជាភាព ថ្មីនិងពិសេសសម្រាប់អ្នកនិពន្ធបរទេស​ម្នាក់។ រដ្ឋធានី Ha Noi ស្ទើរតែជាបរិស្ថានដាស់តឿន ហើយធ្វើឱ្យ​លោក​​គិត​អំពីជីវិតអនាគត​និងសុភមង្គលកាន់តែត្រឹមត្រូវ។

លោក Marko Nikolic ចាប់ផ្តើមសរសេរសៀវភៅ តាំងពីអាយុ ១៤ ឆ្នាំ ដោយបានបោះពុម្ពសៀវភៅ ២ ក្បាល​នៅអ៊ឺរ៉ុប​។ ប៉ុន្តែនេះ​ ជាលើក​ដំបូង​​ដែលលោកសរសេរប្រលោមលោកជាភាសាវៀតណាម។ ប្រលោមលោកមានចំណងជើងថា “ផ្លូវ Nha Tho” ដែលបានបោះពុម្ភនិង​ចេញផ្សាយ​ នៅខែកញ្ញា ឆ្នាំ ២០១៩ ។

អ្នកនិពន្ធមួយចំនួនទទួលពានរង្វាន់ "Bui Xuan Phai - ដោយក្តីស្រឡាញ់នឹងរដ្ឋធានី Ha Noi " នៅឆ្នាំ ២០២០ ។ (រូបថត៖ គណៈកម្មាធិការរៀបចំ)

“ផ្លូវ Nha Tho” រៀបរាប់អំពីដំណើរស្វែងរកខ្លួនឯងម្តងទៀត​របស់​លោក Nicolas បុរសវ័យក្មេងសញ្ជាតិបារាំង​ នៅ​រដ្ឋធានី​ Ha Noi បន្ទាប់ពី​មានវិបត្តិស្នេហាមួយយ៉ាងខ្លាំង សៀវភៅនេះមាន​ ៣០០ ទំព័រ ហើយ​តបានពិពណ៌នាជីវិតនៅរដ្ឋធានី Ha Noi យ៉ាងរស់រវើកនិងស្រស់ស្អាត​ណាស់ ​ប៉ុន្តែក៏ពោរពេញទៅដោយ​ការផុតកន្ធុយភ្នែក ក្រោម​កំហើញ​ដ៏កំប្លែង។ “ នៅក្នុងប្រលោមលោករបស់ខ្ញុំ កត្តាសំខាន់បំផុតគឺ​ប្រជាជន​ពីព្រោះខ្ញុំចូលចិត្តទាក់ទងជាមួយប្រជាជនរដ្ឋធានី Ha Noi។ ទោះបី រដ្ឋធានី Ha Noi មានចំណុចខ្វះខាតក៏ដោយ ខ្ញុំឃើញថា ប្រជាជននៅ​ទីនេះពិតជាគួរឲ្យស្រឡាញ់ ខ្ញុំស្រឡាញ់ទីក្រុងនេះ​ខ្លាំង​ណាស់ ហើយតែងតែចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍទីក្រុង​ទាំងមូល” ។ លោក Marko Nikolic បានមានប្រសាសន៍./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ