Trending now

លក្ខណៈពិសេសនៃម្ហូបអាហារប្រចាំតំបន់ទាំង ៣ នៅវៀតណាម

21:07 | 05/11/2019 (ហេង វុធ្ធី)

យុគសម័យ - នៅតំបន់នីមួយៗប្រជាជនមានរសជាតិអាហារខុសៗគ្នារួមចំណែកដល់ភាពសម្បូរបែបនៃវប្បធម៌ម្ហូបអាហារវៀតណាម។

ហ្វឺហាណូយ (news.zing.vn)

១. អាហារអាហារដ៏ពិសេសនៅភាគខាងជើងវៀតណាម

តំបន់ភាគខាងជើងវៀតណាមគឺជាកន្លែងមួយដែលជីដូនជីតាតាំងទីលំនៅយូរមកហើយដូច្នេះចាប់ពីចំណីអាហារក៏ត្រូវបានជ្រើសរើសនិងក្លាយទៅជាស្តង់ដារមិនងាយផ្លាស់ប្តូរបានទេ។ ប្រជាជននៅភាគខាងជើងជ្រើសរើសមុខម្ហូបដែលមានភាពទន់ភ្លន់ សាមញ្ញនិងជូរស្រាលៗ។ មុខម្ហូបពេញនិយមរបស់ប្រជាជននៅភាគខាងជើងវៀតណាមរួមមាន៖ ហ្វឺហាណូយ នំបញ្ចុកហាណូយ បង្គារបំពងបឹងហូតី នំបញ្ចុកខ្យង អំបុក ​ រនាំងនិទាឃរដូវ, ចេកខ្ទិះបំពង។ ល។

នំបញ្ចុកសាច់ជ្រូកចិញ្ច្រាំអាំង (news.zing.vn)

នំបញ្ចុកតាហ៊ូជ្រលក់កាពិ ((news.zing.vn)

២. ម្ហូបអាហារនៅភាគកណ្តាលនៃប្រទេសវៀតណាម

ប្រជាជនភាគនៅកណ្តាលវៀតណាមរមែងតែបិរិភោគម្ហូបផ្អែមជាងខាងត្បូងវៀតណាម។ ជាពិសេសប្រជាជនទីក្រុង Hue ពីមុខម្ហូបសំរាប់មនុស្សធម្មតារឺស្តេចកាលពីជំនាន់មុនៗសុទ្ទសឹងតែមានមុខម្ហូបជាច្រើន មុខម្ហូបមានគ្រឿងទេសច្រើន ហើយជាពិសេសមានរសជាតិជូរៗ និងហឹរៗ ដូចជាទឹកត្រាប់ កាពិទឹកជាដើម ហើយមុខម្ហូបប្រចាំតំបន់រួមមាននំបញ្ចុបសាច់គោ ទីក្រុង Hue នំបញ្ចុកសាច់ត្រី។

នំបាញ់ចែវ (news.zing.vn)


នំបញ្ចុកសាច់គោ Hue ( (news.zing.vn)

៣. មុខម្ហូបនៅភាគនៅខាងត្បូងវៀតណាម

មុខម្ហូបរបស់ប្រជាជនភាគខាងត្បូងវៀតណាមគឺពិតជាសាមញ្ញហើយមិនចេះស្មោគស្មាញនោះទេ ប្រដូចជាចិត្តស្មោះត្រង់និងសាមញ្ញរបស់ប្រជាពលរដ្ឋនៅទីនេះតែម្តង។ម្ហូបនៅភាគខាងត្បូងមានលក្ខណៈ សប្បូរបែប និងមិនអាចទាយទុកជាមុនបានជាមួយនឹងរសជាតិផ្អែមហឺរនិងខ្លាញ់ដោយសារតែការប្រើប្រាស់ទឹកដូង។ មុខម្ហូបប្រចាំតំបន់តែងតែប្រើជាតិផ្អែមច្រើន៖ នំអ៊ីត បង្អែម នែមអាំង និងបបរសាច់មាន់ ជាដើម។ មុខម្ហូបទាំងនេះសុទ្ទតែប្រើទឹកដូងដើម្បីបង្កើនជាតិខ្លាញ់និងផ្អែម។ ក្រៅពីនេះទីនេះក៏មានមុខម្ហូបប្រជាប្រិយភាពទៀតដូចជាត្រីអាំង ញាំរុំ និងគុយទាវណាមវ៉ាងជាដើម៕

គុយទាវណាមវ៉ាង (news.zing.vn)

ត្រីអាំងប្រចាំតំបន់ស្រុកស្រែ (news.zing.vn)

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: news.zing.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់