Trending now

រូបភាពប្រឆាំងការរាតត្បាតនៃជំងឺ COVID-19 នៅវៀតណាមបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ នៅទីលាន TIMES SQUARE (សហរដ្ឋអាមេរិក)

16:45 | 17/12/2020 (បកប្រែដោយឌីណា)

យុគសម័យ - រូបថតដែលទទួលបានពានរង្វាន់នៅក្នុងកម្មវិធី “ អង់អាចក្លាហាន វៀតណាម” - ការប្រឡងរូបថតអំពីកាលៈទេសៈដ៏គួរឱ្យចងចាំរបស់ប្រទេសក្នុងកំឡុងពេលជំងឺ COVID-19 រាតត្បាត បានចាក់ផ្សាយនៅលើកញ្ចក់អេក្រង់ធំនៅទីលាន Times Square ក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក។

ក្រៅពីរូបថតចំនួន ៣ សន្លឹកដែលទទួលបានពានរង្វាន់សន្លឹក រូបថតផ្សេងទៀតបានថតរូបភាពការងារដែលធ្លាប់ធ្វើ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដូចជា ការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមផ្លូវ Hoi An លាងដៃសម្លាប់មេរោគ…ឬពេលវេលាគួរឱ្យចាប់អារម្មណ៍ក្នុងជើងហោះហើរដែលដឹកពលរដ្ឋវៀតណាមត្រឡប់មកវៀតណាមវិញ។ បន្ទាប់ពីត្រូវបានចាក់ផ្សាយនៅលើអេក្រង់ធំ នៅទីលាន Times Square រូបថតក្នុងការប្រលង “អង់អាចក្លាហានវៀតណាម” ត្រូវបានចាក់ផ្សាយនៅលើ Bloomberg ។

Ảnh minh họaបថតនៃសង្រ្គាមប្រឆាំងនឹងជំងឺ COVID-19 ត្រូវបានចាក់ផ្សាយនៅអេក្រង់ធំ នៅទីលាន Times Square ។ (រូបថត៖ asiainsiders.net)

គេដឹងថា ការប្រឡង “អង់អាចក្លាហានវៀតណាម” ត្រូវបានបំផុសដោយបណ្តាញទំនាក់ទំនងសាធារណៈវៀតណាម (Vietnam Public Relations Network -VNPR) ចាប់តាំងពីខែសីហាឆ្នាំ ២០២០ ។ គោលបំណងនៃការប្រលងនេះគឺដើម្បីផ្សព្វផ្សាយរូបថតគួរឱ្យចាប់អារម្មណ៍របស់ប្រជាជនវៀតណាមដែលមានភាពអង់អាចក្លាហានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ ការប្រលងនេះមិនត្រឹមតែបង្ហាញពីសិល្បៈនៃការថតរូបប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតគឺប្រើការថតរូប ដើម្បីនិយាយអំពីរឿងរ៉ាវរបស់វៀតណាមដែលរស់រវើកដែលពោរពេញទៅដោយការគោរពនិងការដឹងគុណ។ ការប្រឡងនេះបើកចំហសម្រាប់ប្រជាជនគ្រប់គ្នា។ ការប្រឡងនេះ មានរង្វាន់ចំនួន ២ គឺរូបថតថតដោយកាមេរ៉ាអាជីព និងរូបថតថតដោយទូរស័ព្ទ។

រូបថតមួយសន្លឹកបានទទួលពានរង្វាន់លេខមួយក្នុងពានរង្វាន់ថតរូបដោយកាមេរ៉ាអាជីពរបស់អ្នកថតរូប Luu Trong Dat ។

រង្វាន់ទីមួយក្នុងវិញ្ញាសារ "រូបថតអាជីព" បានជូនដល់អ្នកថតរូប Luu Trong Dat ជាមួយនឹងរូបថត "គេងលក់សុបន្តិល្អណាស់កូនជាទីស្រឡាញ់ នៅទីនេះមានខ្ញុំហើយ" ។ នេះគឺជារូបថតដែលត្រូវបានថតនៅម៉ោង ២០ និង ៤៩ នាទី ថ្ងៃទី ១៩ ខែមិថុ នាឆ្នាំ ២០២០ ត្រង់ទីកន្លែងទទួលពលរដ្ឋវិលត្រឡប់មកពីបរទេស ដើម្បីអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែក និងឃ្លាំមើលអាយឌីអាយ ១៩ ក្រោមកងវរសេនាធំ ៨១៤ បញ្ជាការយោធាខេត្ត Hoa Binh។ នៅខាងក្នុងកន្លែងទទួលស្វាគមន៍ពលរដ្ឋវៀតណាមមកពីបរទេសទនិងទីកន្លែងអនុវត្តវិធានការដាក់ឲដាច់ពីគេ ទារកអាយុតែពីរបីខែគេងដោយសុខស្រួលលើស្មាម្តាយ សូម្បីតែនៅជុំវិញពួកគេមានគ្រោះថ្នាក់ពីជំងឺ COVID ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Thoi Dai)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់