Trending now

រក្សាការពារនិងមរតកឲ្យមនុស្សជំនាន់ក្រោយអំពីចំណងមិត្តភាពពិសេស គុយបា - វៀតណាម

10:27 | 10/02/2021

នាថ្ងៃទី ៩ កុម្ភៈ លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា លោក Raul Castro បានជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា លោក Raul Castro (រូបថត៖ TTXVN)

ក្នុងជំនួបនេះ លោក Raul Castro ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដោយអគ្គលេខាបក្ស លោក Nguyen Phu Trong ជាប្រមុខនោះ ប្រជាជនវៀតណាមនឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលមាគ៌ាដែលមហាសន្និបាតលើកទី ១៣ ដាក់ចេញ បន្តដណ្តើមបានជ័យជម្នះធំធេងថែមទៀតនៅក្នុងការងារកសាងសង្គមនិយម កសាងប្រទេសវៀតណាមកាន់តែសម្បូរធូរធារនិងកាន់តែស្រស់ត្រកាលជាង” ដូចលោកប្រធានាធិបតីហូជីមិញប្រាថ្នា។ លោក Raul Castro បានអះអាងថា បក្ស រដ្ឋនិងប្រជាជនគុយបាប្តេជ្ញាថា នឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សា ការពារ និងមរតកដល់មនុស្សជំនាន់ក្រោយអំពីចំណងមិត្តភាពពិសេសគុយបា - វៀតណាមផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាល គោរពនិងមិនភ្លេចនូវសាមគ្គីភាពនិងការគាំទ្រទាំងខាងសំភារៈនិងខាងស្មារតីរបស់គុយបា សម្រាប់វៀតណាម ក្នុងការតស៊ូរំដោះប្រទេសជាតិ ក៏ដូចជាកសាងនិងការពារមាតុភូមិវៀតណាមក្នុងរយៈពេល ៦ ទសវត្សកន្លងមកនេះ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តគុយបា ប្រជាជនគុយបានឹងជំនះរាល់ការលំបាក និងបានរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតទូទាំងប្រទេសលើកទី ៨ របស់បក្សកុម្មុយនីស្តគុយបា នៅខែមេសាឆ្នាំ ២០២១ ខាងមុខនេះ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់