Trending now

រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរតែមិនភ្លេចការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩

15:52 | 10/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្រុមការងារបានជូនដំណឹងយ៉ាងឆាប់រហ័សអំពីស្ថានភាពនៃការរីករាលដាលនៃជម្ងឺ Covid-19 និងណែនាំស្តីពីការបង្ការជំងឺឆ្លងតាមការផ្តល់អនុសាសន៍របស់ស្ថាប័នមានសមត្ថកិច្ចដល់អង្គភាពព្រះសង្ឃ ព្រះ​ចៅ​អធិការវត្ត ព្រមទាំងប្រគល់ជូនទឹកលាងដៃកំចាត់មេរោគ ដើម្បីជួយឧបត្ថម្ភដល់វត្តនានាក្នុងការបង្ការប្រឆាំងនឹងជំងឺឆ្លងផងដែរ។

ក្រុមការងាររបស់នគរបាលខេត្ត Soc Trang បានអញ្ជើញមកសួរសុខទុក្ខដល់វត្តព្រះពុទ្ធសាសនានិកាយថេរវាទខ្មែរនៅខេត្តនេះ ដើម្បីឃោសនាផ្សព្វផ្សាយអំពីការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺឆ្លងកូវីដ១៩ (រូបថត៖ dangcongsan.vn)

ដើម្បីជម្រុញការងារឃោសនាស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19) នៅតាមតំបន់នានាដែលមានជនរួមជាតិខ្មែររស់នៅ ជាពិសេសក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកំពុងរំកិលមកដល់នោះ នាថ្ងៃទី ៩ ខែមេសាក្រុមការងាររបស់នគរបាលខេត្ត Soc Trang បានអញ្ជើញមកសួរសុខទុក្ខដល់វត្តព្រះពុទ្ធសាសនានិកាយថេរវាទខ្មែរនៅខេត្តនេះ ដើម្បីឃោសនាផ្សព្វផ្សាយអំពីការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺឆ្លងកូវីដ១៩។

លោក Son Sal អាចារវត្តលួងបាសាក់បៃសៅ (ទីរួមស្រុក My Xuyen ស្រុក My Xuyen) បានចូលរួមចែករំលែកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនខ្មែរឆ្នាំនេះ បងប្អូននិងពុទ្ធបរិស័ទ រួមទាំងសាច់ញាតិបានរៀបំគ្រឿងបរិភោគចាំបាច់ដើម្បីបម្រើក្នុងគ្រួសារ។ ដោយសារតែបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះបានកើតឡើងចំពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩ ហេតុដូច្នេះវត្តនានាបានផ្សព្វផ្សាយនិងលើកទឹកចិត្តដល់ពុទ្ធបរិស័ទក៏ដូចជាសមាជិកគ្រួសារអោយរឹតត្បិតការចូលរួមក្នុងសកម្មភាពបុណ្យផងដែរ។ ក្រៅពីនោះក៏ឃោសនានិងកៀរគរសាច់ញាតិក្នុងគ្រួសារឱ្យចូលរួមសំអាតបរិស្ថានយ៉ាងសកម្ម អនុវត្តវិធីបង្ការតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមចំណែកកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងនេះក្នុងសហគមន៍ទីប្រជុំជនផងដែរ។

នៅទីនេះ ក្រុមការងារបានជូនដំណឹងយ៉ាងឆាប់រហ័សអំពីស្ថានភាពនៃការរីករាលដាលនៃជម្ងឺ Covid-19 និងណែនាំស្តីពីការបង្ការជំងឺឆ្លងតាមការផ្តល់អនុសាសន៍របស់ស្ថាប័នមានសមត្ថកិច្ចដល់អង្គភាពព្រះសង្ឃ ព្រះ​ចៅ​អធិការវត្ត ព្រមទាំងប្រគល់ជូនទឹកលាងដៃកំចាត់មេរោគ ដើម្បីជួយឧបត្ថម្ភដល់វត្តនានាក្នុងការបង្ការប្រឆាំងនឹងជំងឺឆ្លងផងដែរ។ តាមរយៈការឃោសនានោះ អាជ្ញាធរខេត្តមានគោលបំណងចង់អោយព្រះសង្ឃ ព្រះ​ចៅ​អធិការវត្តអនុវត្តយ៉ាងម៉ឹងម៉ាត់តាមគោលការណ៍របស់បក្សនិងរដ្ឋស្តីពីការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ផងដែរ ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: dangcongsan.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ