Trending now

មេគង្គ - ជប៉ុនជំរុញការបង្ការទប់ស្កាត់នឹងជំងឺកូវីដ១៩និងស្តារសេដ្ឋកិច្ចឡើងវិញ

10:57 | 10/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ការជម្រុញកិច្ចសហប្រតិបត្តិការក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ព្រមទាំងចាត់វិធានការស្តារសេដ្ឋកិច្ចឡើងវិញគឺជាអាទិភាពចម្បងនៅក្នុងកិច្ចសហប្រតិបត្តិការទន្លេមេគង្គ - ជប៉ុននាពេលបច្ចុប្បន្ននេះ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh នៅក្នុងកិច្ចប្រជុំតាមអនឡាញនេះ (រូបថត៖ vov)

នាថ្ងៃទី ៩ ខែកក្កដា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh និងលោក Motegi Toshimitsu រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានធ្វើជាសហប្រធាន នៃកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីមេគង្គ - ជប៉ុនលើកទី ១៣ តាមប្រព័ន្ធវីដេអូ។ ចូលរួមក្នុងសន្និសីទនេះរួមមាន រដ្ឋមន្រ្តីក្រសួង ការបរទេសនៃប្រទេសកម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា និងថៃ រួមទាំងតំណាង ក្រសួងនិងស្ថាប័នពាក់ព័ន្ធនានា របស់ភាគីវៀតណាមផងដែរ។ កិច្ចប្រជុំនេះបានផ្តោតលើបញ្ហាសំខាន់ៗចំនួន ២ គឺកិច្ចសហប្រតិបត្តិការ មេគង្គ - ជប៉ុនក្នុងការបង្ការនិងឆ្លើយតបចំពោះជំងឺរាតត្បាតកូវីដ១៩ និងចាត់វិធានការណ៍ ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគដើម្បីស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩។ នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក រដ្ឋមន្ត្រីនានាបាន បញ្ជាក់សារជាថ្មីម្តងទៀតនូវភាពចាំបាច់ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនិងស្តារវិស័យសេដ្ឋកិច្ចឡើងវិញផងដែរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសុខាភិបាលនិងការការពារទប់ស្កាត់ជំងឺរាតត្បាតកិច្ចប្រជុំនេះបានឯកភាពថា៖ ជម្រុញការចែករំលែកព័ត៌មានប្រកបដោយតម្លាភាព និងទាន់ពេលវេលា ក្នុងចំណោមប្រទេសនានាស្តីពីគោលនយោបាយនិងវិធានការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ ព្រមទាំង ពង្រឹងការសិក្សាស្រាវជ្រាវអំពីការរីករាលដាលនៃជំងឺឆ្លងនិងទាក់ទាញធនធានដើម្បីអភិវឌ្ឍនិងផលិតវ៉ាក់សាំង ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលជាតិនៅក្នុងប្រទេសនីមួយៗ។

ក្នុងឱកាសនេះរដ្ឋមន្រ្តីទាំងអស់បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរបស់ជប៉ុនជាមួយតំបន់មេគង្គក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្វាគមន៍គំនិតផ្តួចផ្តើមដែលជប៉ុនបានប្រកាស នៅក្នុងកិច្ចប្រជុំនេះ។ តាមនោះរដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយឧបករណ៍ខាងវេជ្ជសាស្រ្តចំនួន ៥៦ លានដុល្លារអាមេរិកនិងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសដល់បុគ្គលិកសុខាភិបាលសម្រាប់បណ្តាប្រទេសនៅតាមទន្លេទន្លេមេគង្គដោយផ្តល់ថវិកាយ៉ាងតិច ៥០ លានដុល្លារអាមេរិកសម្រាប់ប្រទេសនៅតំបន់ ទន្លេមេគង្គដើម្បីបង្កើនសមត្ថភាពឆ្លើយតបនឹងជំងឺឆ្លង។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃវិធីសាស្រ្តគ្រប់ជ្រុងជ្រោយទាំងឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺនិងស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងព្រមៗគ្នា។ លោកឧបនាយករដ្ឋមន្រ្តីក៏បានប្រកាសផងដែរថាប្រទេសវៀតណាមកំពុងបន្ត អនុវត្តវិធានការ ណ៍ដើម្បីគ្រប់គ្រងនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺឆ្លងព្រមទាំងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ជាបណ្តើរៗផងដែរ។ ទាក់ទងនឹងទិសដៅ នៃកិច្ចសហប្រតិបត្តិការ លោក Pham Binh Minh បាន បញ្ជាក់ថាកិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនអាចគាំទ្រប្រកបដោយប្រសិទ្ធភាពដល់ដំណើរការនៃការ ស្តារសេដ្ឋកិច្ចឡើងវិញនៃប្រទេសជាសមាជិកដោយផ្តល់អាទិភាពដល់វិស័យដែលជួយស្តារខ្សែសង្វាក់ ផ្គត់ផ្គង់ក្នុងតំបន់ព្រមទាំងជំរុញការទិញទំនិញនិងពង្រឹងសមត្ថភាពនៃប្រព័ន្ធសុខាភិបាលផងដែរ។

លោកឧបនាយករដ្ឋមន្រ្តីវៀតណាមក៏បានលើកឡើងនូវដំណោះស្រាយចំនួនបីក្រុមជាក់លាក់រួមមាន៖ លើកកម្ពស់ការបំពេញបន្ថែមនិងលើកកំពស់កម្លាំងខាងសេដ្ឋកិច្ចជាពិសេសជំរុញការវិនិយោគរបស់សហគ្រាសក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ, គាំទ្រដល់ដំណើរការឧស្សាហូបនីយកម្មនៅក្នុងបណ្តាប្រទេស ទន្លេមេគង្គ ព្រមទាំងបង្កលក្ខណៈអំណោយផលសម្រាប់វិស័យពាណិជ្ជកម្មនិងវិនិយោគ ក៏ដូចជា បង្កើត លក្ខខណ្ឌល្អសម្រាប់ទំនិញដែលមានគុណភាពខ្ពស់នៃបណ្តាប្រទេសមេគង្គ សំដៅទៅឈានចូលទៅកាន់ ទីផ្សារជប៉ុនឲ្យបានពុំជាខានផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ