Trending now

មន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកទី ២៥

13:00 | 20/05/2019 (ហេង វុធ្ធី)

យុគ្គសម័យ - នាថ្ងៃទី ១៩ ខែឧសភា នៅទីក្រុង Hángzhōu ប្រទេសចិន បានប្រព្រឹត្តទៅកិច្ចប្រជុំពិគ្រោះយោបល់សំរាប់ថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនលើកទី ២៥ ។ គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung (រូបថត៖vietnamplus)

កិច្ចប្រជុំនេះសំដៅត្រួតពិនិត្យឡើងវិញនូវដំណើរការកិច្ចសហប្រតិបត្តិការអាស៊ាននិងពិភាក្សាអំពីវិធានការនានា ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូនាពេលខាងមុខ ដោយត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិន (PMC + 1) នៅខែសីហាឆ្នាំ ២០១៩ ។ ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តតាម "ចក្ខុវិស័យនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ចិនឆ្នាំ ២០៣០" ។ ហេតុដូច្នេះហើយ អាស៊ាននិងចិននឹងបញ្ចប់ផែនការសកម្មភាពអាស៊ាន - ចិនឆ្នាំ ២០១៦-២០២០ ដើម្បីសំរេចបាននូវគោលដៅនៃការជំរុញពាណិជ្ជកម្មទ្វេភាគីឡើងទៅ ១០០០ ពាន់លានដុល្លារអាមេរិក និងជម្រុញការវិនិយោគឡើងទៅ ១៥០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ ។

ភាគីទាំងពីរនឹងផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល សេដ្ឋកិច្ច អេឡិចត្រូនិក សន្តិសុខអ៊ីធ័រណែត ជំរុញការតភ្ជាប់ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ការអភិវឌ្ឍអនុតំបន់ព្រមទាំងគាំទ្រដល់អង្គភាពអាជីវកម្ម សហគ្រាសធុនតូចនិងមធ្យម (MSMEs) ក៏ដូជជា វិស័យកសិកម្ម ច្នៃប្រឌិត ដើម្បីឈានទៅបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ជាដើម។

មន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកទី ២៥ (រូបថត៖​ Baoquocte,vn)

បណ្ដាប្រទេសអាស៊ានក៏បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងការចូលរួមរបស់ចិននៅក្នុងវេទិកាដែលអាស៊ានអញ្ជើញធ្វើអធិបតីនិងលើកយកឡើង ដោយមានបំណងចង់ឱ្យប្រទេសចិនបន្តរួមចំណែកយ៉ាងវិជ្ជមាននិងមានទំនួលខុសត្រូវចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ផងដែរ។

កិច្ចប្រជុំបានកត់សម្គាល់លទ្ធផលនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ាន - ចិនស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនៅសមុទ្រខាងកើត (DOC) និងវឌ្ឍនភាពក្នុងការកសាងក្រមប្រតិបត្តិសមុទ្រខាងកើត (COC)។ បណ្តាប្រទេសបានឯកភាពគ្នាក្នុងការអនុវត្តយ៉ាងពេញលេញនូវ DOC ហើយឆាប់ឈានទៅសម្រេចឲ្យបាននូវ COC ប្រកបដោយប្រសិទ្ធិភាពនិងជាក់ស្តែង ដែលគាំទ្រដោយសហគមន៍អន្តរជាតិផងដែរ

នៅក្នុងសេចក្តីថ្លែងការណ៍នេះប្រទេសជាច្រើនក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសន្តិភាព ស្ថេរភាព សុវត្ថិភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងអំពាវនាវឱ្យមានការអត់ធ្មត់ រួមជាមួយការកសាងទំនុកចិត្ត ដោយជៀសវាងពីការបង្កឲ្យស្ថានភាពកាន់តែស្មុគស្មាញ ក៏ដូចជាដោះស្រាយជម្លោះដោយសន្តិវិធីនិងឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។

គួរបញ្ជាក់ផងដែរថាប្រទេសចិនជាដៃគូពាណិជ្ជកម្មជួរមុខរបស់អាស៊ាន ក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៤៣៦,៨ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០១៧ ដោយស្រូបយក ១៧%នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន។ ទន្ទឹមនឹងនេះ ចិនក៏ជាវិនិយោគិនធំទី​៣របស់អាស៊ាន ដោយសម្រេចបានទឹកប្រាក់ចំនួន ១១,៣ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០១៧ ផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ