Trending now

ភាពទាក់ទាញដ៏ពិសេសរបស់ស៊ីក្លូហាណូយក្នុងក្រសែភ្នែកភ្ញៀវទេសចរអន្តរជាតិ

20:52 | 03/06/2019 (បកប្រែដោយហេង វុធ្ធី)

យុគ្គសម័យ - ធ្វើដំណើរដោយយានយន្តជាស៊ីក្លូ បានចាត់ទុកថាជាមធ្យោបាយមួយយ៉ាងដ៏ល្អបំផុតដើម្បីថតរូបនិងគយគន់ទេសភាពនៅជំវិញទីក្រុងហាណូយសំរាប់ភ្ញៀវទេសចរបរទេសនាពេលបច្ចុប្បន្ន។

ភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងខ្លាំងខណៈដែលធ្វើដំណើរដោយស៊ីក្លូ (រូបថត៖vnexpress.net)

ស៊ីក្លូគឺជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមមួយសម្រាប់ប្រជាជនទីក្រុងហាឈាំចាប់តាំងពីឆ្នាំ១៩៣៩។ ក្នុងដើមសតវត្សរ៍ទី២០ មានតែវណ្ណៈអភិជននិងអ្នកមានទ្រព្យសម្បត្តិទើបមានសិទ្ធិប្រើស៊ីក្លូដើម្បីធ្វើដំណើរផងដែរ។ នៅប៉ុន្មានឆ្នាំ១៩៩០ នៅពេលដែលភ្ញៀវទេសចរបរទេសបានមកកាន់ទីក្រុងហាណូយកាន់តែច្រើនឡើងៗនោះ ស៊ីក្លូក្លាយទៅជា មធ្យោបាយដ៏ពេញនិយមក្នុងវិស័យទេសចរណ៍ ដោយមានតម្លៃសមរម្យ ងាយស្រួលធ្វើដំណើរ ដែលធ្វើឱ្យការចាប់អារម្មណ៍យ៉ាងខ្លាំពីសំណាក់ភ្ញៀវទេសចរផងដែរ។

គេហទំព័រទេសចរណ៍ដ៏ល្បីនៅលើពិភពលោក Lonely Planet បានលើកឡើងថា ភ្ញៀវទេសចរមិនគួររំលងចោលនឹងបទពិសោធន៍របស់ខ្លួននៅពេលដែលធ្វើដំណើរដោយស៊ីក្លូនៅប្រទេសវៀតណាម។ យោងតាមទំព័រនេះ ស៊ីក្លូតែងតែលេចឡើងនៅក្បែរសណ្ឋាគារធំៗ ហើយអ្នកបើកបរអាចនិយាយភាសាអង់គ្លេសនៅកម្រិតមូលដ្ឋាន។ ក្រុមហ៊ុនរទេសចរណ៍ Kouni នៅប្រទេសស្វ៊ីស ដែលមានសាខាជាច្រើននៅទូទាំងពិភពលោក ក៏បានវាយតម្លៃថាធ្វើដំណើរទស្សនាដោយ ស៊ីក្លូនៅជុំវិញទីក្រុងហាណូយគឺជាអនុស្សាវរីរយ៍ដ៏គួរអោយចាប់អារម្មណ៍បំផុតសម្រាប់ភ្ញៀវទេសចរបរទេស។

ភោជនីយដ្ឋានស៊ីក្លូវៀតណាម នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី (រូបថត៖vnexpress.net)

ប្រហែលជាដោយសារលក្ខណៈពិសេសទាំងនេះរបស់ស៊ីក្លូនោះ ម្ចាស់ភោជនីយដ្ឋានវៀតណាមជាច្រើននៅបរទេសបានយកស៊ីក្លូជារូបសញ្ញាសម្រាប់ភោជនីយដ្ឋានរបស់ពួកគេ។ "ភោជនីយដ្ឋានស៊ីក្លូវៀតណាម " (Cyclo Vietnamese Restaurant) បានបង្ហាញខ្លួននៅក្នុងទីក្រុងប៉ារីស ទីក្រុងឡុងដ៌ ទីក្រុងមូនិច ទីក្រុងរ៉ូម និងតូក្យូជាដើមហើយយានយន្តនេះនឹងបន្តក្លាយទៅជារូបសញ្ញាដ៏ពិសេសសំរាប់ការចងចាំរបស់សំណាក់មិត្តអន្តរជាតិផងដែរ៕

(បកប្រែដោយហេង វុធ្ធី)

(បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ