Trending now

ពលរដ្ឋវៀតណាមពីអង់គ្លេសបានត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព

08:44 | 05/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ៣ និងទី ៤ ខែមិថុនាឆ្នាំ ២០២០ ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានតំណាងវៀតណាមនៅអង់គ្លេស និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមីដើម្បីនាំពលរដ្ឋវៀតណាមជិត ៣៤០ នាក់វិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។

មន្រ្តីស្ថានទូតនៅឯអាកាសយានដ្ឋានដើម្បីជួយដោយផ្ទាល់ដល់ពលរដ្ឋក្នុងអំឡុងពេលដំណើរការនៃការឡើងជិះយន្តហោះ។

អ្នកដំណើរនៅលើជើងហោះហើរនេះ រួមមានពលរដ្ឋដែលមានកាលៈទេសៈពិបាកជាពិសេស ហើយមានបំណងចង់វិលត្រឡប់មកកាន់ប្រទេសវិញ៖ កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សដែលឈឺនិងមានជំងឺផ្ទៃខាងក្រោយ ស្ត្រីមានផ្ទៃពោះ ព្រះសង្ឃនិងដូនជី ព្រះសង្ឃពុទ្ធសាសនាដែលត្រូវត្រឡប់មកកាន់ប្រទេសវិញដោយសារសាលាសមាធិត្រូវបានបិទ។ ក្រៅពីនេះ ក្នុងចំណោមពលរដ្ឋវៀតណាមជិត ៣៤០ នាក់ទាំងនេះ មានអ្នកដំណើរដែលជាប់គាំង ពលករដែលផុតសុពលភាពទិដ្ឋាការ បញ្ចប់កិច្ចសន្យាការងារនិងនិស្សិតអន្តរជាតិដែលបានបញ្ចប់កម្មវិធីសិក្សា។


ពលរដ្ឋវៀតណាមធ្វើនីតិវិធីចាកចេញ។

ដើម្បីរៀបចំជើងហោះហើរនេះឱ្យបានជោគជ័យតាមការគ្រោងទុក ក្នុងបរិបទចក្រភពអង់គ្លេសអនុវត្តបំរាមគោចរដោយសារជំងឺរាតត្បាត COVID-19 ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេសបានណែនាំដល់ពលរដ្ឋឱ្យអនុវត្តនីតិវិធីចាំបាច់។ ព្រមទាំងសំរបសំរួលជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមីដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋក្នុងកំឡុងពេលផ្លាស់ទៅអាកាសយានដ្ឋាន។

លោកឯកអគ្គរដ្ឋទូតនិងមន្ត្រីស្ថានទូតបានជួយគាំដោយផ្ទាល់ដល់ពលរដ្ឋនូវនីតិវិធីសម្រាប់ការឡើងជិះយន្តហោះនៅអាកាសយានដ្ឋាន។

ពលរដ្ឋវៀតណាមធ្វើនីតិវិធីចាកចេញ។

ជាមួយនឹងគោលបំណងធានាសុខភាពរបស់ពលរដ្ឋ បង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ស្តីពីសន្តិសុខ សុវត្ថិភាពនិងអនាម័យក្នុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកចូលរួមនៃជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព ហើយត្រូវបាននាំយកទៅកន្លែងដាច់នៅដាច់ដោយឡែកបទប្បញ្ញត្តិ។

ផ្អែកលើគោលបំណងរបស់ប្រជាជន វិវត្តន៍ប្រែប្រួលជាក់ស្តែងនៃជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស សមត្ថភាពដាកល់នៅដាច់ដោយឡែករបស់មូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នតំណាងវៀតណាមនៅបរទេសនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋត្រឡប់មកកាន់ប្រទេសវិញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម