Trending now

អាស៊ានមានការប្រុងប្រយ័ត្ននិងតឹងតែងមុនពេលវាលាកំណត់នៃការចរចា COC ជាមួយចិន

16:42 | 30/12/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - មុនដល់ពេលវាលាកំណត់នៃការចរចា COC ជាមួយចិនបណ្តាប្រទេសសមាជិកអាស៊ានមានជំហានដែលប្រុងប្រយ័ត្ននិងតឹងរឹងជាងមុន។

អាស៊ានមានការប្រុងប្រយ័ត្ននិងតឹងតែងមុនពេលវាលាកំណត់នៃការចរចា COC ជាមួយចិន

តាម SCMP​ បានឲ្យដឹងថា បណ្តាប្រទេសជាសមាជិកអាស៊ានកំពុងបង្កើនការប្រុងប្រយ័ត្ននិងចាត់វិធានការសម្របសម្រួលបន្ថែមជាមួយគ្នាបន្ថេមទៀតក្នុងបរិបទនៃពេលវេលាកំណត់ដើម្បីចរចាក្រមប្រតិបត្តិសមុទ្រខាងកើត (COC) ជាមួយចិន។

ប្រទេសម៉ាឡេស៊ីបានចាត់ជំហានយ៉ាងតឹងរឹងនៅពេលដែលរដ្ឋមន្រ្តីក្រសួងការបរទេសលោក Saifuddin Abdullah បានហៅ បន្ទាត់ដាច់ពណ៌ក្រហមចំនួន ៩ ដែលទីក្រុងប៉េកាំងគូរដោយខ្លួនដើម្បីទាមទារភាគច្រើននៃតំបន់សមុទ្រខាងកើតគឺជាអ្វីដែលគួរឱ្យអស់សំណើច។

នៅដើមខែធ្នូប្រទេសម៉ាឡេស៊ីក៏បានបញ្ជូនឯកសារកំណត់តំបន់ខ្ពង់រាបបាតសមុទ្ររបស់ប្រទេសនេះដែលលាតសន្ធឹងចម្ងាយជាង ២០០ ម៉ាយល៍ទៅគណៈកម្មាធិការកំណត់តំបន់ខ្ពង់រាបបាតសមុទ្ររបស់អង្គការសហប្រជាជាតិ។

ប្រទេសម៉ាឡេស៊ីបានអះអាងថាឯកសារដែលទើបនឹងបញ្ជូននេះគឺសមនឹងជាកម្មសិទ្ធិរបស់ប្រទេសនេះនឹងម៉ាឡេស៊ីនឹងការពារ សេចក្តីថ្លែងការណ៍អំពីតំបន់ខ្ពង់រាបបាតសមុទ្រ រហូតដល់ទីបញ្ចប់ទោះបីមានការជំទាស់ពីប្រទេសចិនក៏ដោយ។

ចំណែកខាងហ្វីលីពីនវិញទោះបីមានជំហរជិតស្និទ្ធជាមួយទីក្រុងប៉េកាំងក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Duterte ក៏ដោយក៏រដ្ឋាភិបាលក៏បានប្រកាសផែនការមហិច្ឆតាដើម្បីពង្រីកកម្លាំងការពារឆ្នេរសមុទ្ររបស់ខ្លួនផងដែរ។

យោងតាមលោក Inquirer ទីក្រុងម៉ានីលចង់បង្កើនចំនួនកងទ័ពដល់ ១ ម៉ឺននាក់នៅចុងឆ្នាំ ២០២០ ហើយគោលដៅរហូតដល់ចុងឆ្នាំ ២០២៥ គឺបង្កើនកម្លាំងពលកម្ម ៤៥.០០០ នាក់សម្រាប់កម្លាំងការពារឆ្នេរសមុទ្រ។

ទន្ទឹមនឹងនេះនៅខែតុលា វៀតណាមក៏បានឧទ្ទេសនាមសៀវភៅសការពារជាតិជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩។ សៀវភៅសការពារជាតិរបស់វៀតណាមបានលើកឡើងពីការព្រួយបារម្ភនូវការវិវត្តថ្មីៗនៅសមុទ្រខាងកើតជា​ពិសេស សកម្មភាពឯកតោភាគីនៃការរំលោភអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមក៏មិនស្របតាមច្បាប់អន្តរជាតិ។

អ្នកជំនាញអន្តរជាតិលើកឡើងថាចិនស្ទើរតែមិនអាចឆ្លើយតបយ៉ាងខ្លាំងចំពោះជំហានថ្មីៗពីបណ្តាប្រទេសជិតខាង។ ទីក្រុងប៉េកាំងកំពុងប្រឈមមុខនឹងសម្ពាធអន្តរជាតិទៅលើបញ្ហាស៊ីនជាំង ការតវ៉ានៅហុងកុង សង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់