Trending now

អស់រយៈពេល ៥០០ ម៉ោងនៅលើលំហសមុទ្រជាមួយប្រជានេសាទ

13:40 | 29/03/2021

យុគមស័យ - ខ្ញុំបានមានការធ្វើដំណើរមួយ «ដ៏រំភើបចិត្ត» អមជាមួយប្រជានេសាទនៅភូមិ Dinh Tan ឃុំ Binh Chau ស្រុក Binh Son ខេត្ត Quang Ngai ទៅកាន់តំបន់ថ្មប៉ប្រះទឹក Trung Sa (Macclesfield Bank) នៃសមុទ្រខាងកើត ដែលមានចម្ងាយប្រមាណ ១០០០គីឡូម៉ែត្រពីដីគោក។ ខ្ញុំបានចំណាយរយៈពេល ៥០០ ម៉ោងនៅលើលំហសមុទ្រជាមូយប្រជានេសាទដើម្បីមើលផ្ទាល់ភ្នែកនូវភាពរួសរាយរាក់ទាក់ក៏ដូចជាភាពកាចសាហាវដែលសមុទ្រផ្តល់មកជូនមនុស្សយើងទាំងអស់គ្នា។

អស់រយៈពេល ៥០០ ម៉ោងនៅលើលំហសមុទ្រជាមួយប្រជានេសាទ

ខកខានការធ្វើដំណើរ

អនុប្រធានឃុំប៊ិញជូ (Binh Chau) គឺលោកង្វៀនវ៉ាន់ហុង (Nguyen Van Hung) និងលោកង្វៀនវ៉ាន់ទូ (Nguyen Van Tu) ប្រធានសមាគមជលផលក្នុងស្រុកបាននាំខ្ញុំទៅផ្ទះ លោក ត្រិនលួន( Tran Luan) ប្រធានក្រុមកប៉ាល់ផ្លាកលេខ QNg09360។ មួយសន្ទុះក្រោយមកនៅពេលដែលលោកហុង បានមកជួបលោកទូដើម្បីបញ្ចុះបញ្ចូលគាត់ លោក លួន ក៏បាននិយាយថា“ ខ្ញុំសូមអញ្ជើញក្រុមបោះសំណាញ់របស់អ្នកមកពិគ្រោះយោបល់ ប្រសិនបើពួកគេយល់ព្រមខ្ញុំអាចអនុញ្ញាតឱ្យចេញដំណើរតែម្តង” ។ កប៉ាល់ផ្លាកលេខ ០៩៣៦០ បានរំកិលក្នុងចលនា បន្ទាប់មកបង្វែររលកយឺតៗ ឆ្ពោះទៅមាត់សមុទ្រសាគី (Sa Ky)។ បន្ទាប់ពីធ្វើដំណើរបានពីរបីរយម៉ែត្រ បន្ទាប់មក លោក លួន បានបុកឆ្នេរខ្សាច់ដោយទន់ភ្លន់ លោកលួនបានយកទូកកន្ត្រកហើយនាំខ្ញុំទៅបង្ហាញលិខិតអនុញ្ញាតឲ្យចេញចូលនៅច្រកទ្វារនៃកងទ័ពការពារព្រំដែនសមុទ្រ។ បន្ទាប់ពីពិនិត្យមើលឯកសាររបស់ខ្ញុំទាំងអស់ហើយ លោកវរសេនីយ៍ឯកង្វៀនវ៉ាន់តាំ (Van Tam) ប្រធានប៉ុស្តិ៍ត្រួតពិនិត្យសាគី បានក្រឡេកភ្នែក ហើយនិយាយថា “លោកគឺជាអ្នកកាសែតដំបូងគេនៅក្នុងប្រទេសរបស់យើងដែលទាមទារដើរតាមទូកនេសាទទៅកាន់តំបន់ថ្មប៉ប្រះទឹក Trung Sa”។ លោក តាំ បានទូរស័ព្ទទៅរាយការណ៍ជូនប្រធានបុស្តិ៍ការពារអំពីករណីអ្នកសារព័ត៌មានដើរតាមទូកនេសាទប៉ុន្តែមិនមានលិខិតអនុញ្ញាតិពីបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Quang Ngai ទេ។

មិនដឹងថាត្រូវទទួលបញ្ជាអ្វី? លោកតាំបានទទូច ឲ្យ ខ្ញុំត្រឡប់មកវិញដោយមានហេតុផលថា“ ប្រសិនបើអ្នកចង់ដើរតាមទូកនេសាទអ្នកត្រូវទៅព្រំដែនខេត្តដើម្បីដាក់ពាក្យសុំលិខិតអនុញ្ញាតិនៅពេលដែលថ្នាក់លើយល់ព្រម ខាងបុស្តិ៍សាគី ទើបនឹងឲ្យចាកចេញ ពីព្រោះអ្នកកាសែតទៅយ៉ាងដូចនោះ ក៏មានន័យថាចេញទៅក្រៅប្រទេសដែរ បើសិនគ្មានលិខិតអនុញ្ញាតជាក់លាក់ពីថ្នាក់លើគឺគ្មាននរណាអាចដោះស្រាយឲ្យខ្ញុំបានឡើយ។ សំខាន់គឺបុស្តិ៍ការពារទីភ្នាក់ងារដែលទទួលខុសត្រូវទាំងអស់បើមានករណីអកុសលកើតមានឡើងចំពោះប្រជាពលរដ្ឋយើង»។ ខកខានការចេញដំណើរនោះ ពីរបីថ្ងៃក្រោយខ្ញុំបានលឺដំណឹងអាក្រក់ថា កប៉ាល់របស់លោកត្រាន់លួន ខណៈពេលធ្វើនេសាទបានជួបឧប្បត្តិហេតុមួយដោយសារតែបុកចំថ្មក្រោមសមុទ្រ។ សំបក ខូចម៉ាស៊ីនក៏ខូចដែរ ទូកនេសាទនៅលើកោះលីសុន (Ly Son) បានជួយសង្គ្រោះអ្នកនេសាទទាំង ៦ នាក់។ ប៉ុន្តែជោគវាសនារបស់កប៉ាល់នៅតែមិនទាន់ច្បាស់នៅឡើយ។

អស់រយៈពេល ៥០០ ម៉ោងនៅលើលំហសមុទ្រជាមួយប្រជានេសាទ

ចូលក្នុងបន្ទប់ទឹកក៏ត្រូវរាយការណ៍...

បន្ទាប់ពីពិនិត្យមើកឯកសារបានទាំងអស់ លោក​ Nguyen Van Leo ប្រធានទូកនេសាទមានផ្លាកលេខ QNg05985 មកនិយាយថា៖ « តាំងពីពេលបង្កើតមក យើងខ្ញុំបានរស់នៅលើសមុទ្រហើយ ពោលគឺរស់បាន២/៤ក្នុងឆាកជីវិតនេះហើយ ម្តងម្កាលមកដល់ថ្មប៉ប្រះទឹក Trung Sa ក៏មានអារម្មណ៍ ភ័យរន្ធត់ដែរ។ ការធ្វើដំណើរ ៤ ថ្ងៃ ៤​យប់ ពេលណាគេក៏មានអារម្មណ៍បុកពោះដោយសារខ្យល់បោកខ្លាំងនិងមានព្យុះដ៏កាចសាហាវទៀតផង។ ក្រោយពីពិនិត្យឧបភោគបរិភាគទាំងអស់សម្រាប់ការធ្វើដំណើរនេះ រួមមាន ទឹកកកចំនួន ៤០០ ដើម ប្រេងសាំងចំនួន ៩០០០​ លីត្រ អង្ករទឹកសុទ្រនិងប្រេងឆាសម្រាប់មនុស្សចំនួន ៩នាក់ ដែលប្រើប្រាស់ក្នុងរយៈពេល ២ខែ។ លោក Leo បានដាស់តឿនមនុស្សម្នាធ្វើពិធីបុណ្យមួយសម្រាប់ការចេញដំណើរហើយបើកសោរទូកដើម្បីចាប់ផ្តើមការធ្វើដំណើរនៅលើសមុទ្រផងដែរ។ លោក​ Chinh និយាយថា៖ កាលនោះជាលើកដំបូងក្រោយរយៈពេល ៥ ខែចៀសពីព្យុះខ្យល់មកយាយី កប៉ាលទើបតែធ្វើដំណើរឈានដល់ថ្ងៃទី២ ប៉ុន្តែខ្ញុំនៅតែមានការពុលរលកសមុទ្រ នៅពេលប​ទជើងតូច ស្រាប់តែមានរលកមួយមកដល់ជាយថាហេតុនិងទាញខ្លួនខ្ញុំធ្លាក់ចូលក្នុងទឹកសមុទ្រតែម្តង។ប៉ុន្តែ សំណាងសម្រាប់រូបខ្ញុំ គឺមានលោក Leo នៅក្បែរក៏បានឃើញហេតុការណ៍នេះយើយបើកកប៉ាលត្រឡប់មកដីគោកវិញដើម្បីរករក ខ្ញត្រូវតែហែលទឹកអស់រយៈពេល​២ម៉ោង កប៉ាលទើនរកឃើញនិងសង្គ្រោះខ្ញុំបានដោយសុវត្ថិភាព បើមិនដូចច្នោះ ខ្ញុំប្រហែលធ្វើនុយសម្រាប់ត្រីពុំជាខានឡើយ»។

តំបន់ថ្មប៉ប្រះទឹក Trung Sa (Macclesfield Bank) មានទីតាំងស្ថិតនៅចំកណ្តាលតំបន់ប្រជុំកោះ Hoang Sa និង​ Truong Sa ( Paracel Islands & Spratly Islands) ដែលត្រូវបានប្រជានេសាទនៅស្រុកកោះ Ly Son រកឃើញកាលពី ២៥ ឆ្នាំមុនេះ។ កាលនោះប្រជានេសាទគ្រាន់តែមានត្រីវិស័យតែមួយគត់គ្មានឧបករណ៍កំណត់ទីតាំងនោះឡើយ និងឧបករណ៍ Icom ជាដើម។ កាលពីរកឃើញ តំបន់នេះមានសម្បូរត្រីគ្រប់ប្រភេទ កប៉ាលគ្រាន់តែធ្វើនេសាទត្រឹមតែ ៣ ពេល ប៉ុណ្ណោះ គឺអាចទទួលផលនេសាទពេញស្តុករួចហើយតំបន់ថ្មប៉ប្រះទឹក Trung Sa ពេលនោះមិនសូវមាននាវាបរទេសណាមួយមកទីនេះដើម្បីធ្វើនេសាទឡើយ។ ប៉ុន្តែឥឡូវនេះ មាននាវានេសាទមកពីប្រទេសនានាក្នុងតំបន់មកធ្វើនេសាទ ហេតុដូច្នេះការរកស៊ីរបស់ប្រជានេសាទនៅទីនេះក៏ជួបការលំបាកលំបិនផងដែរ។

លោក Leo បានងាកមកសំឡឹងមើលឆ្ពោះទៅព្រះអាទិត្យកំពុងរះហើយនិយាយថា « ឆ្ងាយណាស់ ហាក់ដូចជាមានខ្យល់ព្យុះមួយទៀតកំពុងមកដល់ហើយ ប៉ុន្តែជោគវាសនាប្រជានេសាទមិនអាចរួចផុតនូវការចេញដំណើរធ្វើនេសាទនោះទេ។ គ្មានជំរើសណាមួយទេ ហេតុដូច្នេះត្រូវធ្វើដំណើរឆ្ពោះទៅមុខពីមួយថ្ងៃទៅមួយថ្ងៃដើម្បីធ្វើប្រមាញ់ត្រី ទោះបីជាដឹងថាកាន់តែទៅឆ្ងាយកាន់តែជួបគ្រោះថ្នាក់ ក៏ដោយ»៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស