Trending now

អ្នកប្រាជ្ញអាមេរិក៖ ត្រូវតែប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះការប្រព្រឹត្តខុសឆ្គងរបស់ចិននៅសមុទ្រខាងកើត

15:37 | 30/11/2019 (យោងតាម vov.vn)

យុគសម័យ - “ការប្រព្រឹត្តខុសឆ្គងរបស់ចិននៅសមុទ្រខាងកើត កំពុងជះឥទ្ធិពលអាក្រក់ដល់តំបន់ទាំងមូល។ ហេតុដូច្នេះ ប្រទេសនានាចាំបាច់ត្រូវមានឥរិយាបថច្បាស់លាស់ក្នុងបញ្ហានេះ”។

លោក សាស្រ្តាចារ្យ Rennie Shot

នេះជាការការវាយតម្លៃរបស់លោកសាស្រ្តាចារ្យ John Rennie Short នៃសាកលវិទ្យាល័យ Maryland សហរដ្ឋអាមេរិកក្នុងបរិបទដែល ចិនកំពុងកង្កភាពតានតឹងនៅសមុទ្រខាងកើត ដែលធ្វើឱ្យស្ថានភាពក្នុងតំបន់រងអស្ថិរភាព។

យោងតាមលោកសាស្រ្តាចារ្យ Rennie Shot ទង្វើរបស់ចិនដែលរំលោភអធិបតេយ្យភាពរបស់ប្រទេសនានានៅសមុទ្រខាងកើត ដូចជាវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ... គឺមិនអាចទទួលយកបានទេ។ ហេតុដូច្នេះ ប្រទេសនានា ក្នុងនោះមានវៀតណាមគួរតែបន្តឡើងសម្លេងលើបញ្ហាសមុទ្រខាងកើត ដើម្បីជួយសហគមន៍អន្តរជាតិឱ្យយល់កាន់តែច្បាស់និង ទប់ស្កាត់មហិច្ឆតារបស់ចិននៅសមុទ្រខាងកើត។

យោងតាមលោកសាស្រ្តាចារ្យជនជាតិអាមេរិករូបនេះ ចិនត្រូវបានគេចាត់ទុកថាជាមហាអំណាចដែលមិនគោរពនូវច្បាប់ ខណៈដែលខ្លួនតែងតែបង្ករឿងហេតុនៅសមុទ្រខាងកើតដោយឯកតោភាគី ដូចជារំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជាច្រើនក្នុងតំបន់រួមមានវៀតណាមនិងហ្វីលីពីនតែម្តង។ លើសពីនេះទៅទៀត ចិនបានបង្កើតនិងសាង សង់មូលដ្ឋានយោធាខុសច្បាប់នៅលើកោះ ដែលខ្លួនកាន់កាប់ដោយខុសច្បាប់នៅក្នុងសមុទ្រខាងកើតផងដែរ។

ហេតុដូច្នេះ លោកសាស្រ្តាចារ្យ Short បានក្រើនរំលឹកថា ប្រទេសនានាក្នុងតំបន់ត្រូវឡើងសម្លេងប្រឆាំងនឹងការប្រព្រឹត្តខុសច្បាប់របស់ចិននៅសមុទ្រខាងកើត ហើយនេះគួរតែត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើវេទិកាអន្តរជាតិនានា។

យោងតាមសាស្ត្រាចារ្យ Rennie Short ការដែលបណ្តាប្រទេសអាស៊ាន រួមសហការគ្នាកាន់តែជិតស្និទ្ធិ លើវិស័យជាច្រើន ជាពិសេសពាក់ព័ន្ធនឹងផលប្រយោជន៍យុទ្ធសាស្ត្រក្នុងតំបន់នោះ នឹងរួមចំណែកជួយធានាសន្តិសុខនិងស្ថេរភាពក្នុងតំបន់ រួមទាំងសុវត្ថិភាពនៅសមុទ្រខាងកើតផងដែរ៕

(យោងតាម vov.vn)

(យោងតាម vov.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម