Trending now

អ្នកជំនាញអាល្លឺម៉ង់អំពាវនាវឱ្យមានការចរចាដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើត

12:36 | 10/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - លោកបណ្ឌិត Gerhard នឹងបញ្ជាក់ផងដែរពីសារៈសំខាន់នៃការបង្កើតក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ដោយលើកឡើងថាដំណើរការចរចារ COC ដើរតួនាទីយ៉ាងសំខាន់។

អ្នកជំនាញខាងសមុទ្រខាងកើតលោក Gerhard Will ។ (រូបថត៖ Thanh Binh/TTXVN)

ក្នុងបរិបទនៃស្ថានភាពសមុទ្រខាងកើតការវិវឌ្ឍន៍ស្មុគស្មាញអ្នកជំនាញខាងសមុទ្រខាងកើតរបស់អាឡឺម៉ង់លោកបណ្ឌិត Gerhard Will បានលើកឡើងថាប្រទេសចិនចាំបាច់ត្រូវបោះបង់ចោលនូវសកម្មភាពយោធានិយមនៅសមុទ្រខាងកើត ដោយបង្ហាញពីឆន្ទៈត្រៀមខ្លួនជាស្រេចក្នុងការធ្វើសហប្រតិបត្តិការលើវិស័យសន្តិសុខនិងសេដ្ឋកិច្ចផ្អែកលើមូលដ្ឋានសមភាពនិងអនុលោមតាមច្បាប់អន្តរជាតិ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសអាល្លឺម៉ង់ លោកបណ្ឌិត Gerhard Will ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការកសាងក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ដោយលើកហេតុផលថាដំណើរការចរចារ COC ដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត។

យោងតាមលោក Will លក្ខខណ្ឌមួយនៃការដោះស្រាយជម្លោះទាំងស្រុងគឺភាគីត្រូវទុកចិត្តគ្នាដើម្បីនាំឱ្យមានដំណើរការចរចាដោយផ្អែកលើច្បាប់អន្ដរជាតិឆ្ពោះទៅរកភាពជោគជ័យ។ អ្នកជំនាញអាឡឺម៉ង់បានបញ្ជាក់ថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចា COC ហើយប្រទេសមាជិកចាំបាច់ត្រូវតែរួបរួមគ្នានៅក្នុងបញ្ហានេះ។

លោក Will ក៏បានមានប្រសាសន៍ថាអាស៊ានចាំបាច់ត្រូវកសាងប្រព័ន្ធគោលនយោបាយសន្តិសុខប្រកបដោយចីរភាពរួមទាំងការចូលរួមពីមហាអំណាចមិនត្រឹមតែដូចជាអាមេរិកនិងចិនប៉ុណ្ណោះទេថែមទាំងប្រទេសតូចជាងនៅក្នុងតំបន់ដូចជាជប៉ុន អូស្ត្រាលី និងឥណ្ឌា។

លោកបណ្ឌិត Gerhard Will ក៏បានវាយតម្លៃផងដែរថា សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) ក្នុងករណីនៃបណ្ដឹងហ្វីលីពីនគឺជាឯកសារច្បាប់អន្តរជាតិដ៏សំខាន់មួយ ដែលបង្ហាញយ៉ាងច្បាស់ពីភាពមិនស្របច្បាប់នៃអ្វីដែលហៅថា “ ខ្សែបន្ទាត់ ៩ ត្រេ” របស់ចិន។

សូមជម្រាបថា បរិបទនៃស្ថានភាពសមុទ្រខាងកើតការវិវឌ្ឍន៍ស្មុគស្មាញបន្ទាប់ពីនាវាកងឆ្មាំឆ្នេរសមុទ្រចិនរារាំងនិងបុកឲ្យលិចនាវានេសាទវៀតណាមនៅតំបន់កោះ Phu Lam (Woody Island) ចំណុះប្រជុំកោះ Hoang Sa (Paracel Islands) របស់វៀតណាម។

នាថ្ងៃទី ៣ ខែមេសាឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីព័ត៌មាននៃទូកនេសាទ QNg 90617 TS ជាមួយអ្នកនេសាទវៀតណាម ៨ នាក់ដែលកំពុងមានបញ្ហានៅតំបន់កោះ Phu Lam (Woody Island) ចំណុះប្រជុំកោះ Hoang Sa (Paracel Islands) របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖

បើយោងតាមព័ត៌មានពីអាជ្ញាធរវៀតណាម ខណៈដែលនាវានេសាទ QNg 90617 TS និងអ្នកនេសាទ វៀតណាម៨នាក់កំពុងធ្វើសកម្មភាពជាធម្មតានៅតំបន់ សមុទ្រចំណុះប្រជុំកោះ Hoang Sa របស់វៀតណាមនោះ គឺនាវាកងឆ្មាំឆ្នេរសមុទ្ររចិនរារាំងនិងបុកឲ្យលិច។

ដូចដែលបានអះអាងជាច្រើនលើកច្រើនសារថា វៀតណាមមានភស្តុ តាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តដ៏គ្រប់គ្រាន់ដើម្បីអះអាងនូវអធិប តេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa (Spratly Island) ដ៏ស្របទៅតាមច្បាប់អន្តរជាតិ។

សកម្មភាពពោលខាងលើរបស់ នាវាប៉ូលីសសមុទ្រចិនបានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa បង្កឡើងការខូចខាតខាងទ្រព្យសម្បត្តិ គំរាមកំហែងដល់សុវត្ថិភាពអាយុជីវិត និងផលប្រយោជន៍ដ៏ស្របច្បាប់របស់ អ្នកនេសាទវៀតណាម ដើរផ្ទុយទៅនឹងការយោគយល់រួមរវាងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរ អំពីការប្រព្រឹត្តដោយមនុស្សធម៌ជាមួយអ្នក នេសាទនិងកិច្ចព្រមព្រៀងស្ដីពីគោលការណ៍ជាសារវ័ន្តណែនាំការដោះ ស្រាយបញ្ហានៅសមុទ្ររវាងវៀតណាម-ចិន។ សកម្មភាពនេះក៏ផ្ទុយទៅនឹង ស្មារតីនៃសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បណ្ដាលឲ្យស្ថានភាពកាន់តែស្មុគស្មាញហើយអវិជ្ជមានចំពោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជាការរក្សាសន្តិភាព ស្ថិរភាពនិងកិច្ច សហប្រតិបតិ្តការនៅសមុទ្រខាងកើតផងដែរ។

នាថ្ងៃទី៣មេសា តំណាងក្រសួងការបរទេសវៀតណាមបានប្រគល់ កំណត់ទូតប្រឆាំងជំទាស់ដល់ស្ថានទូតចិនប្រចាំវៀតណាម ដោយសំណូម ពរឲ្យចិនធ្វើការស៊ើបអង្កេត ដោះស្រាយយ៉ាងតឹងរឹងចំពោះបុគ្គលិកលើនាវា ប៉ូលីសសមុទ្រចិនដូចដែលបានបញ្ជាក់ពោលខាងលើ កុំឲ្យសកម្មភាព ប្រហាក់ប្រហែលកើតមានឡើងបន្ថែមទៀត ព្រមទាំងសងសំណងដ៏សក្តិ សមសម្រាប់ការខូចខាតរបស់អ្នកនេសាទវៀតណាមតែម្ដង៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ