Trending now

អ្នកជំនាញអន្តរជាតិថ្កោលទោសប្រទេសចិនចំពោះការរំលោភច្បាប់អន្តរជាតិនៅសមុទ្រខាងកើត

15:21 | 28/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អ្នកជំនាញអន្តរជាតិជាច្រើនបានថ្កោលទោសចំពោះសកម្មភាពទទឹងទទែងរបស់ចិននៅសមុទ្រខាងកើតនាពេលថ្មីៗនេះ។

នាវាកងឆ្មាំឆ្នេររបស់ចិននៅសមុទ្រខាងកើត។ (ប្រភព៖​ AP)

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Derek Grossman អ្នកជំនាញជាន់ខ្ពស់នៅមជ្ឈមណ្ឌលគោលនយោបាយអាស៊ី - ប៉ាស៊ីហ្វិក នៃក្រុមហ៊ុនស្រាវជ្រាវនិងអភិវឌ្ឍន៍ (RAND) បានលើកឡើងថា មតិសាធារណៈជាទូទៅបានលើកឡើងថា ប្រទេសចិនមានសកម្មភាព “សម្លុត” សម្រាប់ប្រទេសជិតខាងទាក់ទងនឹងជម្លោះនៅសមុទ្រខាងកើត រួមមានវៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី។ យោងតាមលោក Grossman សកម្មភាពរបស់ចិនអាចបង្កើនអស្ថិរភាពផ្នែកសន្តិសុខក្នុងតំបន់ ដែលអាចធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង។

សំដៅទៅលើអំពើទទឹងទទែងរបស់ចិនជុំវិញបញ្ហាសមុទ្រខាងកើតនាពេលថ្មីៗនេះ លោកបណ្ឌិត James Rogers នាយកកម្មវិធី “Global Britain” នៅវិទ្យាស្ថាន Henry & Jackson (ទីក្រុងឡុង ចក្រភពអង់គ្លេស) បានសង្កត់ធ្ងន់លើការទាមទារអធិបតេយ្យភាពលើតំបន់ស្ទើរតែទាំងអស់នៃសមុទ្រខាងកើតតាមរយៈអ្វីដែលគេហៅថា “ខ្សែបន្ទាត់ ៩ ត្រា” គឺមិនសមហេតុផលនិងរំលោភលើច្បាប់អន្តរជាតិ ជាពិសេសនៅពេលដែលចិនក៏ជាភាគីដែលផ្តល់សច្ចាប័នដល់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ។ ការលិចនាវាកងឆ្មាំឆ្នេររបស់ចិនធ្វើបុកឲ្យលិចលិចនាវានេសាទវៀតណាមនៅកោះ Hoang Sa (Paracel Island) គឺមានគ្រោះថ្នាក់ខ្លាំងណាស់ និង "មិនអាចទទួលយកបាន" ។

អ្នកជំនាញឈានមុខពីរនាក់នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) លោក Murray Hiebert និង លោក Gregory Poling បានលើកឡើងថាសកម្មភាពរបស់ចិនមិនមានឥទ្ធិពលអ្វីទេចំពោះការទាមទារជាយូរមកហើយរបស់ប្រទេសនេះនៅសមុទ្រខាងកើត សូម្បីតែអាចបង្កឱ្យមានប្រតិកម្មផ្ទុយ។

យោងតាមលោក Hiebert ​អំពើទទឹងទទែងរបស់ចិនអំពីការបង្កើតអ្វើដែលហៅថា “Xisha” និង “Nansha” ក៏ដូចជាការណែនាំដោយបំពាននូវអ្វីដែលហៅថា “ឈ្មោះស្តង់ដារ” សម្រាប់អង្គភាពរាប់សិបក្នុងសមុទ្រខាងកើត នឹងធ្វើឱ្យប្រទេសនានាមានការងឿងឆ្ងល់ពីមហិច្ឆតាដ៏យូរអង្វែងរបស់ទីក្រុងប៉េកាំង។

លោក Hiebert បានចែករំលែកថា “ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាន អាចព្យាយាមលើកឡើងអំពីអំពើនានារបស់ចិននៅក្នុងអាស៊ាន” ។

លោក Hiebert បានថា "អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅឆ្នាំនេះគឺ ប្រទេសហ្វីលីពីនបានសម្តែងការប្រឆាំងរបស់ខ្លួនចំពោះសកម្មភាពរបស់ចិនជាច្រើនដងក៏ដូចជាប្រទេសម៉ាឡេស៊ីដែរ" ។ ទន្ទឹមនឹងនេះ លោកបានអះអាងថាសកម្មភាពទាំងនេះរបស់ប្រទេសចិនគឺជាផ្នែកមួយនៃផែនការដែលបានគ្រោងទុក ហើយពួកគេនៅតែបន្តជំរុញទៅមុខ នៅពេលដែលរដ្ឋាភិបាលភាគច្រើនកំពុងប្រឈមមុខនឹងការលំបាកផ្សេងទៀត។

យោងតាមបណ្តាញសារព័ត៌មានហ្វីលីពីន ប្រទេសនេះបានផ្ញើសារម្តងហើយម្តងទៀត ផ្តល់តំណតទូតប្រឆាំងនឹងឥរិយាបទឈ្លានពានរបស់ចិននៅសមុទ្រខាងកើតនិងសកម្មភាពរបស់ចិនរំលោភលើច្បាប់អន្តរជាតិ។

ក្រសួងការបរទេសវៀតណាមក៏បានសម្តែងការប្រឆាំងជំទាស់ជាដាច់ខាតចំពោះការប្រកាសរបស់ចិនអំពីការបង្កើតអ្វីដែលហៅថា “Xisha” និង “Nansha” ក៏ដូចជាការប្រកាស “ឈ្មោះស្តង់ដារ” ដល់អង្គភាពចំនួន ៨០ នៅសមុទ្រខាងកើត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ