Trending now

អ្នកជំនាញរុស្ស៊ី៖ វៀតណាមមិនមែនឯកោក្នុងបញ្ហាសមុទ្រខាងកើតទេ

16:26 | 08/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ចំពោះព័ត៌មានអំពីករណីនាវានេសាទ QNg 90617 TS និងអ្នកនេសាទ វៀតណាម៨នាក់កំពុងធ្វើសកម្មភាពជាធម្មតានៅតំបន់ សមុទ្រចំណុះប្រជុំកោះ Hoang Sa របស់វៀតណាមនោះ គឺនាវាកងឆ្មាំឆ្នេរសមុទ្ររចិនរារាំងនិងបុកឲ្យលិច បណ្តាអ្នកស្រាវជ្រាវសមុទ្រខាងកើតនៅរុស្ស៊ីបានតវ៉ាចំពោះសកម្មភាពរបស់នាវាចិននិងអះអាងថាសហគមន៍អន្តរជាតិនឹងគាំទ្រវៀតណាម។

លោក Grigory Trofimchuk ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូលនិធិស្រាវជ្រាវអាស៊ី - អឺរ៉ុបនៃប្រទេសរុស្ស៊ី។ (ប្រភព៖​ TTXVN)

លោក Grigory Trofimchuk ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូលនិធិស្រាវជ្រាវអាស៊ី - អឺរ៉ុបនៃប្រទេសរុស្ស៊ី បានសង្កត់ធ្ងន់លើឥរិយាបទមិនសមរម្យរបស់នាវាននាពេលថ្មីៗនេះ បណ្តាលឱ្យសាធារណជនថ្កោលទោស ប៉ុន្តែភាគីចិននៅតែមិនអើពើ។

លោក Trofimchuk បានលើកឡើងថា ភាគីចិនចាំបាច់ត្រូវតែអត់ធ្មត់ស្ងប់ស្ងៀមនិងចៀសវាងនូវសកម្មភាពបែបនេះ និងដោះស្រាយបញ្ហាដែលកើតមានដោយមធ្យោបាយសន្តិភាព។ យោង តាមលោក Trofimchuk ឧប្បត្តិហេតុនៅក្នុងបរិបទនៃការកើនឡើងនៃអស្ថិរភាពពិភពលោករួមទាំងការរីករាលដាលនៃជំងឺ Covid - 19 អាចធ្វើឱ្យបញ្ហាសមុទ្រខាងកើតកាន់តែធ្ងន់ធ្ងរថែមទៀត។ លោកក៏បានកត់សម្គាល់ផងដែរថាចំនួនឧប្បត្តិហេតុស្រដៀងនឹងនាវានេសាទរបស់វៀតណាមដែលត្រូវបានវាយប្រហារនៅសមុទ្រខាងកើត “បន្តកើនឡើងជាលំដាប់” ។ លោកបានសង្កត់ធ្ងន់ថាសកម្មភាពស្រដៀងគ្នានេះនឹងត្រូវយកមកពិចារណាដោយអ្នកស្រាវជ្រាវនិងចាំបាច់ត្រូវថ្កោលទោសនៅឯសន្និសីទអន្តរជាតិនិងវេទិកានានាអំពីសមុទ្រខាងកើត។

អ្នកជំនាញការរុស្ស៊ីបានអះអាងថា៖ “ទោះក្នុងករណីណាក៏ដោយ វៀតណាមមិនមែនឯកោក្នុងបញ្ហាសមុទ្រខាងកើតទេ។ ខ្ញុំជឿជាក់ថាសហគមន៍អន្តរជាតិនឹងគាំទ្រវៀតណាម” ។

ដោយយល់ស្របនឹងទស្សនៈរបស់អ្នកជំនាញ Trofimchuk សាស្ត្រាចារ្យ Vladimir Kolotov នៃសាកលវិទ្យាល័យជាតិ Saint Petersburg (ប្រទេសរុស្ស៊ី) បានថា ប្រទេសចិនកំពុងទាញយកផលប្រយោជន៍ពីប្រទេសជាច្រើននៅលើពិភពលោករួមទាំងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកកំពុងត្រូវតែប្រើកម្មាំងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid - 19 ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅសមុទ្រខាងកើត។ សកម្មភាពរបស់នាវាកងឆ្មាំសមុទ្រចិនរារាំងនិងបុកឲ្យលិចនាវានេសាទរបស់អ្នកនេសាទវៀតណាមធ្វើសកម្មភាពនេសាទនៅដែនសមុទ្រចំណុះប្រជុំកោះ Hoang Sa (Paracel Island) របស់វៀតណាមដែលជាសក្ខីភាពបញ្ជាក់អំពីរឿងនេះ។

លោកសាស្រ្តាចារ្យ Kolotov ក៏បានផ្តល់អនុសាសន៍ថា បណ្តាប្រទេសក្នុងតំបន់ចាំបាច់ត្រូវមានការប្រុងប្រយ័ត្នចំពោះរលកថ្មីនៃភាពតានតឹងនៅសមុទ្រចិនខាងត្បូង ក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid - 19 មានភាពស្មុគស្មាញនៅទូទាំងពិភពលោក។

សូមជម្រាបថា នៅថ្ងៃទី ៣ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីព័ត៌មាននៃទូកនេសាទ QNg 90617 TS ជាមួយអ្នកនេសាទវៀតណាម ៨ នាក់ដែលកំពុងមានបញ្ហានៅតំបន់កោះ Phu Lam (Woody Island) ចំណុះប្រជុំកោះ Hoang Sa (Paracel Islands) របស់វៀតណាម។

សកម្មភាពពោលខាងលើរបស់ នាវាប៉ូលីសសមុទ្រចិនបានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa បង្កឡើងការខូចខាតខាងទ្រព្យសម្បត្តិ គំរាមកំហែងដល់សុវត្ថិភាពអាយុជីវិត និងផលប្រយោជន៍ដ៏ស្របច្បាប់របស់ អ្នកនេសាទវៀតណាម ដើរផ្ទុយទៅនឹងការយោគយល់រួមរវាងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរ អំពីការប្រព្រឹត្តដោយមនុស្សធម៌ជាមួយអ្នក នេសាទនិងកិច្ចព្រមព្រៀងស្ដីពីគោលការណ៍ជាសារវ័ន្តណែនាំការដោះ ស្រាយបញ្ហានៅសមុទ្ររវាងវៀតណាម-ចិន។ សកម្មភាពនេះក៏ផ្ទុយទៅនឹង ស្មារតីនៃសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បណ្ដាលឲ្យស្ថានភាពកាន់តែស្មុគស្មាញហើយអវិជ្ជមានចំពោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជាការរក្សាសន្តិភាព ស្ថិរភាពនិងកិច្ច សហប្រតិបតិ្តការនៅសមុទ្រខាងកើតផងដែរ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ