Trending now

អតីតមន្ត្រីហ្វីលីពីនសំដែងការប្រឆាំងជំទាស់ចិនពីការបង្កើតស្រុកចំនួន ២ នៅសមុទ្រខាងកើត

18:39 | 20/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៩ ខែមេសា អតីតរដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Albert del Rosario បានអំពាវនាវឱ្យរដ្ឋាភិបាលប្រឆាំងជំទាស់នឹងការបង្កើតស្រុកថ្មីរបស់ចិននៅសមុទ្រខាងកើត។

អតីតរដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Albert del Rosario (រូបថត៖ Reuters)

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១៩ ខែមេសា អតីតរដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Albert del Rosario បានឲ្យដឹងថា រដ្ឋាភិបាលហ្វីលីពីនបានធ្លាប់លើកឡើងការជំទាស់ទៅនឹងការបុកលិចនាវាវៀតណាមរបស់ចិននៅសមុទ្រខាងកើត ប៉ុន្តែឥឡូវនេះក៏ចាំបាច់ត្រូវលើកឡើងការជំទាស់ចំពោះការប្រកាសរបស់ចិនក្នុងការបង្កើតអ្វីដែលហៅថា“ស្រុក Xisha” និង“ ស្រុក Nansha” ខេត្តហៃណាន (Hainan)។

លោក Albert del Rosario បានសង្កត់ធ្ងន់ថាហ្វីលីពីនចាំបាច់ត្រូវមានការប្រុងប្រយ័ត្នចំពោះសកម្មភាពថ្មីៗរបស់ចិននៅសមុទ្រខាងកើត ជាពិសេសនៅពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ១៩ (Covid-19) ដែលផ្ទុះឡើងពីទីក្រុងវូហានប្រទេសចិន។ ប្រទេសចិនកំពុងទាញយកផលប្រយោជន៍ពីពេលវេលាដ៏លំបាកនេះដើម្បីបន្តការទទូចទាមទារអ្វីដែលខុសច្បាប់ដោយពង្រីកអនុភាពរបស់ខ្លួននៅសមុទ្រខាងកើត ទោះបីជាមានការប្រឆាំងជំទាស់ពីសំណាក់ប្រជាជនហ្វីលីពីនក៏ដោយ ហើយបណ្តាប្រទេសសមាជិកអាស៊ាននិងពិភពលោកជាទូទៅនៅពេលដាក់ស្ថានីយ៍ស្រាវជ្រាវចំនួន ២ និងបុកលិចនាវានេសាទរបស់វៀតណាមមួយគ្រឿងនៅសមុទ្រខាងកើតនាពេលថ្មីៗនេះផងដែរ។

ទន្ទឹមនឹងនេះ ថ្លែងនៅចំពោះមុខវេទិកាតាមអ៊ិនធឺរណែតដែលរៀបចំឡើងដោយសមាគមអ្នកសារព័ត៌មានអន្តរជាតិនៅហ្វីលីពីន នាយកអង្គការស្តីពីគំនិតផ្តួចផ្តើមតម្លាភាពសមុទ្រអាស៊ី (AMTI) នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិ ( CSIS) លោក Gregory Polling បានមានប្រសាសន៍ថាអ្វីដែលចិនកំពុងធ្វើគឺមិនខុសពីសកម្មភាពដែលចិនធ្លាប់បានធ្វើក្នុងរយៈពេលកន្លងមកខណៈដែលបង្កើនការ«យាយី»ក្នុងការរុករកប្រេងឧស្ម័ននៅសមុទ្រខាងកើតនិងសកម្មភាពរបស់ប្រជានេសាទ។ យោងទៅតាមលោក Gregory Polling ប្រជាជនបានគិតថានៅពេលដែលមានការរីករាលដាលនៃជំងឺរាតត្បាតសកលគប្បីមានសុខសន្តិភាព ប៉ុន្តែប្រទេសចិនបែជាមិនបានទុកឲ្យ រឿងនោះកើតឡើងទេ។

គួរជម្រាបបន្ថែមទៀតថា វៀតណាមបានបញ្ជាក់ជាច្រើនលើកច្រើនសារនូវអធិបតេយ្យភាពស្របច្បាប់របស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa ព្រមទាំងអំពាវនាវឲ្យចិននិងភាគីនានា គោរពអធិបតេយ្យភាពរបស់វៀតណាមស្របទៅតាមច្បាប់អន្តរជាតិផងដែរ។ ហេតុដូច្នេះវៀតណាមស្នើឲ្យចិនត្រូវគោរពអធិបតេយ្យភាពរបស់វៀតណាម ឈប់ធ្វើរាល់សកម្មភាពដែលបង្កឡើងភាពតានតឹងនិងធ្វើឲ្យសភាពការណ៍កាន់តែស្មុគស្មាញថែមទៀតដែលប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតនិងក្នុងតំបន់ក៏ដូចជាគាំទ្រចំពោះខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងដំណើរការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) រវាងអាស៊ាននិងចិនផងដែរ៕


(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ