Trending now

សហរដ្ឋអាមេរិកមានការព្រួយបារម្ភចំពោះនាវារបស់ប្រទេសចិន រារាំងនិងបុកឲ្យលិចនាវានេសាទវៀតណាមនៅសមុទ្រខាងកើត

08:48 | 07/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - សហរដ្ឋអាមេរិកបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីនាវាកងឆ្មាំឆ្នេរសមុទ្រចិនរារាំងនិងបុកឲ្យលិចនាវានេសាទវៀតណាម និងអំពាវនាវឱ្យទីក្រុងប៉េកាំងផ្តោតលើកិច្ចប្រឹងប្រែងសកលនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Morgan Ortagus (រូបថត៖ CNN)

នាថ្ងៃទី ៦ មេសា (តាមម៉ោងនៅហាណូយ) ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះសកម្មភាពរបស់នាវាកងឆ្មាំឆ្នេរសមុទ្រចិនរារាំងនិងបុកឲ្យលិចនាវានេសាទវៀតណាម នៅក្នុងដែនទឹកចំណុះប្រជុំកោះ Hoang Sa (Paracel Island) របស់វៀតណាមនៅសមុទ្រខាងកើត។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Morgan Ortagus បានថ្លែងថា៖

“យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មាននៃសាធារណរដ្ឋប្រជាមានិតចិនដែលបានរារាំងនិងបុកឲ្យលិចនាវានេសាទវៀតណាម នៅតំបន់ជិកប្រជុំកោះ Hoang Sa (Paracel Island) នៅសមុទ្រខាងកើត។ នេះគឺជាសកម្មភាពចុងក្រោយនៅក្នុងសកម្មភាពជាបន្តបន្ទាប់របស់ប្រទេសចិនដើម្បីអះអាងពីការប្រកាសតាមសមុទ្រដែលខុសច្បាប់ និងបង្កការខូចខាតដល់ប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍នៅក្នុងសមុទ្រខាងកើត។

ចាប់តាំងពីការផ្ទុះឡើងជាសកលនៃការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ (COVID-១៩) ទីក្រុងប៉េកាំងក៏បានប្រកាស “ស្ថានីយ៍ស្រាវជ្រាវ” ថ្មីលើមូលដ្ឋានយោធាដែលខ្លួនបានសាងសង់នៅលើ ប្រះទឹក Chu Thap (Fiery Cross Reef) និងប្រះទឹក Xubi (Subi Reef) (ចំណុះប្រជុំកោះ Truong Sa (Spratly Island) នៃប្រទេសវៀតណាម) និងចុះចតយន្តហោះយោធានៅលើប្រះទឹក Chu Thap។ ប្រទេសចិនក៏បន្តពង្រាយកងជីវពលនៅតាមសមុទ្រជុំវិញប្រជុំកោះ Truong Sa (Spratly Island) ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា “នៅក្នុងខែកក្កដាឆ្នាំ ២០១៦ អ្វីដែលហៅថា “ខ្សែបន្ទាត់ ៩ ត្រេ” ត្រូវបានតុលាការអាជ្ញាកណ្តាលរបស់អង្គការសហប្រជាជាតិចាត់ទុកជាការទាមទារអធិបតេយ្យភាពខុសច្បាប់ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) និងរដ្ឋាភិបាលសហរដ្ឋអាមេរិកចែករំលែកទស្សនៈនេះ” ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានសង្កត់ធ្ងន់ថា “យើងសូមអំពាវនាវឲ្យប្រទេសចិនឱ្យផ្តោតលើការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីទប់ទល់នឹងជំងឺរាតត្បាតសកល COVID-19 និងបញ្ឈប់ការទាញយកផលប្រយោជន៍ពី ការធ្វើសប្រហែស ឬភាពងាយរងគ្រោះរបស់ប្រទេសដទៃទៀត ដើម្បីពង្រីកការទាមទារអធិបតេយ្យភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត” ។

សូមជម្រាបថា នៅថ្ងៃទី ៣ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីព័ត៌មាននៃទូកនេសាទ QNg 90617 TS ជាមួយអ្នកនេសាទវៀតណាម ៨ នាក់ដែលកំពុងមានបញ្ហានៅតំបន់កោះ Phu Lam (Woody Island) ចំណុះប្រជុំកោះ Hoang Sa (Paracel Islands) របស់វៀតណាម។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា បើយោងតាមព័ត៌មានពីអាជ្ញាធរវៀតណាម ខណៈដែលនាវានេសាទ QNg 90617 TS និងអ្នកនេសាទ វៀតណាម៨នាក់កំពុងធ្វើសកម្មភាពជាធម្មតានៅតំបន់ សមុទ្រចំណុះប្រជុំកោះ Hoang Sa របស់វៀតណាមនោះ គឺនាវាកងឆ្មាំឆ្នេរសមុទ្ររចិនរារាំងនិងបុកឲ្យលិច៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់