Trending now

សមាជិកព្រឹទ្ធសភាអាមេរិក សម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅសមុទ្រខាងកើត

10:35 | 12/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ១១ ខែមេសា ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិកលោក Jim Risch និងសមាជិកព្រឹទ្ធសភា ៤ រូបគឺលោក Bob Menendez លោក Cory Gardner លោក Ed Markey និងលោក Tom Cotton បានថ្កោលទោសចំពោះសកម្មភាពរបស់ចិនក្នុងករណីនូវការលិចនាវានេសាទវៀតណាមមួយគ្រឿងនៅក្នុងដែនសមុទ្រចំណុះប្រជុំកោះ Hoang Sa (Paracel Island) នៃប្រទេសវៀតណាមនៅសមុទ្រខាងកើត។

ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិកលោក Jim Risch។

សេចក្តីថ្លែងការណ៍របស់សមាជិកព្រឹទ្ធសភារូបនេះ បានសង្កត់ធ្ងន់ទៅលើករណីនេះ រួមជាមួយសកម្មភាពខុសច្បាប់ផ្សេងទៀតរបស់ចិននៅក្នុងសមុទ្រខាងកើត ដែលបង្កការព្រួយបារម្ភយ៉ាងខ្លាំងនិងធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពនៅក្នុងតំបន់ខណៈសហគមន៍ចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 ។

សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋនៃរដ្ឋ Arkansas លោក Tom Cotton បានបញ្ចេញមតិថា៖ “ប្រទេសចិនបានវាយប្រហារទៅលើអ្នកនេសាទដើម្បីអនុវត្តការទាមទារអធិបតេយ្យភាពខុសច្បាប់នៅក្នុងសមុទ្រខាងកើត។ សហរដ្ឋអាមេរិកបានឈរជើងជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាពិសេសប្រទេសវៀតណាមក្នុងការការពារប្រជាពលរដ្ឋនិង អធិបតេយ្យភាពរបស់ពួកគេពីការឈ្លានពានរបស់ចិន”។

សេចក្តីថ្លែងការណ៍នៅលើទំព័រផ្លូវការរបស់សមាជិកព្រឹទ្ធសភាលោក Tom Cotton។

បណ្តាសមាជិកព្រឹទ្ធសភាក៏បានរិះគន់សកម្មភាពរបស់ចិនដែលបង្កើតការបែកបាក់និងភាពតានតឹងនៅសមុទ្រខាងកើតនិងអំពាវនាវឱ្យសហរដ្ឋអាមេរិកចាត់វិធានការដើម្បីធានាឱ្យបាននូវសមុទ្រមហាឥណ្ឌា - ប៉ាស៊ីហ្វិកដោយសេរី​ និងលើកកម្ពស់សកម្មភាពសន្តិភាពនៅសមុទ្រខាងកើត។

សេចក្តីប្រកាសរបស់សមាជិកព្រឹទ្ធសភាអាមេរិក ៤ រូបថ្កោលទោសចំពោះករណីនាវាចិនធ្វើលិចនាវានេសាទវៀតណាម។ (ប្រភព៖ គេហទំព័ររបស់គណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភា)

សូមជម្រាបថា​ នាថ្ងៃទី៩ មេសា (តាមម៉ោងសហរដ្ឋអាមេរិក) ក្រសួងការពារជាតិសហ រដ្ឋអាមេរិកបានចេញសេចក្ដីថ្លែងការណ៍ដោយថ្កោលទោសអំពើរបស់ចិនក្នុងការបុកឲ្យលិចនាវានេសាទរបស់វៀតណាមនៅតំបន់សមុទ្រស្ថិតនៅក្នុងប្រជុំកោះ Hoang Sa (Paracel Islands) របស់ វៀតណាមនៅសមុទ្រខាងកើត។

សេចក្ដីថ្លែងការណ៍បានសម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះព័ត៌មានស្ដីពីការដែលនាវាឆ្មាំសមុទ្រចិនបានប៉ះពាល់ហើយ បុកឲ្យលិចនាវានេសាទមួយគ្រឿងរបស់វៀតណាមនៅតំបន់សមុទ្រជិតនឹងប្រជុំកោះ Hoang Sa របស់វៀតណាម។ សេចក្ដីថ្លែងការណ៍បានលើកច្បាស់ថា “អំពើរបស់ចិនបានប្រព្រឹត្តដោយបញ្ច្រាសនឹងចក្ខុវិស័យរបស់អាមេរិកអំពីមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយសេរីភាព ក្នុងនោះប្រទេសទាំងអស់មិនថាធំឬតូចក៏ដោយ សុទ្ធសឹងតែធានាអធិបតេយ្យភាពដោយ មិនបង្ខំចិត្ត ហើយមានសិទ្ធិអភិវឌ្ឍសេដ្ឋកិច្ចស្របទៅតាមគោលការណ៍ និងស្ដង់ដារអន្តរជាតិនានាផងដែរ។ សហរដ្ឋអាមេរិក នឹងបន្តគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង ដោយសំដៅធានាសេរីភាពនាវាចរណ៍និងកាលានុវត្តភាពនៃវិស័យសេដ្ឋកិច្ចក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកទាំងមូល”ផងដែរ។

បើយោងតាមសេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិកក៏បានចាត់ទុកថាជំងឺឆ្លងកូវីដ១៩ បានសរឲ្យឃើញយ៉ាងច្បាស់ថែមទៀតនូវសារសំខាន់នៃ សណ្ដាប់ធ្នាប់អន្តរជាតិដោយឈរលើច្បាប់ ដោយសារវាបង្កលក្ខណៈឲ្យ យើងដើម្បីរួមគ្នាដោះស្រាយការគំរាមកំហែងរួមប្រកបដោយតម្លាភាព ប្រមូលផ្ដុំនិងប្រសិទ្ធភាព។ សហរដ្ឋអាមេរិកក៏បានអំពាវនាវឲ្យភាគីទាំងអស់ អត់ធ្មត់ កុំឲ្យមានសកម្មភាពដែលបង្កឡើងអស្ថិរភាពក្នុងតំបន់ ដែលអាច បង្វែរកិច្ចខិតខំប្រឹងប្រែងសកលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ឬបង្ក ឡើងគ្រោះអាសន្នមិនចាំបាច់ដែលនាំទៅការខូចខាតខាងមនុស្សនិងទ្រព្យសម្បត្តិ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Morgan Ortagus (រូបថត៖ CNN)

មុននេះ នាថ្ងៃទី ៦ មេសា (តាមម៉ោងនៅហាណូយ) ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះសកម្មភាពរបស់នាវាកងឆ្មាំឆ្នេរសមុទ្រចិនរារាំងនិងបុកឲ្យលិចនាវានេសាទវៀតណាម នៅក្នុងដែនទឹកចំណុះប្រជុំកោះ Hoang Sa (Paracel Island) របស់វៀតណាមនៅសមុទ្រខាងកើត។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Morgan Ortagus បានថ្លែងថា៖ “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មាននៃសាធារណរដ្ឋប្រជាមានិតចិនដែលបានរារាំងនិងបុកឲ្យលិចនាវានេសាទវៀតណាម នៅតំបន់ជិកប្រជុំកោះ Hoang Sa (Paracel Island) នៅសមុទ្រខាងកើត។ នេះគឺជាសកម្មភាពចុងក្រោយនៅក្នុងសកម្មភាពជាបន្តបន្ទាប់របស់ប្រទេសចិនដើម្បីអះអាងពីការប្រកាសតាមសមុទ្រដែលខុសច្បាប់ និងបង្កការខូចខាតដល់ប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍នៅក្នុងសមុទ្រខាងកើត។

ចាប់តាំងពីការផ្ទុះឡើងជាសកលនៃការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ (COVID-១៩) ទីក្រុងប៉េកាំងក៏បានប្រកាស “ស្ថានីយ៍ស្រាវជ្រាវ” ថ្មីលើមូលដ្ឋានយោធាដែលខ្លួនបានសាងសង់នៅលើ ប្រះទឹក Chu Thap (Fiery Cross Reef) និងប្រះទឹក Xubi (Subi Reef) (ចំណុះប្រជុំកោះ Truong Sa (Spratly Island) នៃប្រទេសវៀតណាម) និងចុះចតយន្តហោះយោធានៅលើប្រះទឹក Chu Thap។ ប្រទេសចិនក៏បន្តពង្រាយកងជីវពលនៅតាមសមុទ្រជុំវិញប្រជុំកោះ Truong Sa (Spratly Island) ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា “នៅក្នុងខែកក្កដាឆ្នាំ ២០១៦ អ្វីដែលហៅថា “ខ្សែបន្ទាត់ ៩ ត្រេ” ត្រូវបានតុលាការអាជ្ញាកណ្តាលរបស់អង្គការសហប្រជាជាតិចាត់ទុកជាការទាមទារអធិបតេយ្យភាពខុសច្បាប់ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) និងរដ្ឋាភិបាលសហរដ្ឋអាមេរិកចែករំលែកទស្សនៈនេះ” ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់