Trending now

សកម្មភាពខុសច្បាប់អន្តរជាតិរបស់ចិននៅសមុទ្រខាងកើត៖ តើមានគ្រោះថ្នាក់ប៉ុណ្ណា? និងតើធ្វើដូចម្តេចដើម្បីឲ្យប្រយ័ត្ន?

14:25 | 19/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ចាប់តាំងពីដើមឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ននេះ ខណៈពេលដែលមនុស្សជាតិកំពុងតស៊ូនឹងសត្រូវដែលមានគ្រោះថ្នាក់ខ្លាំង (ត្រូវបានគេស្គាល់តាមឈ្មោះផ្សេងៗគ្នាដូចជាកូរ៉ូណាវីរុស កូវិដ១៩ ... ) ប្រទេសចិននៅតែអនុវត្តសកម្មភាពជាច្រើន ដែលធ្វើឲ្យស្ថានភាពនៅសមុទ្រខាងកើតកាន់តែតានតឹងដោយមានការអភិវឌ្ឍស្មុគស្មាញ។

រូបថតមួយសន្លឹកដែលថតក្នុងឆ្នាំ ២០១៤ បង្ហាញពីនាវាចិនដែលកំពុងធ្វើសកម្មភាពសំណង់ខុសច្បាប់នៅតំបន់ថ្ម Chu Thap (Fiery Cross Reef) ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម។ (ប្រភព៖ CSIS/AMTI)

ភាពមិនសមហេតុផលនិងខុសច្បាប់អន្តរជាតិ

ប្រទេសចិនកំពុងកៀងគរនាវានេសាទនិងនាវាស៊ីវិលដើម្បីឡោមព័ទ្ធនិងគំរាមកំហែងនៅជុំវិញកោះ Thi Tu (Thitu Island) ក្នុងប្រជុំកោះ Truong Sa (Sparty Island) នៃប្រទេសវៀតណាមដែលបច្ចុប្បន្នកាន់កាប់ដោយហ្វីលីពីន។

ការប្រកាសអំប្រតិបត្តិការនៃស្ថានីយ៍ស្រាវជ្រាវវិទ្យាសាស្ត្រចំនួនពីរនៅលើថ្ម Subi (Subi Reef) និង តំបន់ថ្ម Chu Thap (Fiery Cross Reef) ចំណុះប្រជុំកោះ Truong Sa។

រៀបចំសមយុទ្ធប្រឆាំងនាវាមុជទឹកនៅសមុទ្រខាងកើត។

ការនាំយកនាវានេសាទនិងនាវាឆ្មាំឆ្នេរសមុទ្រមួយចំនួនធំបានរំលោភលើដែនទឹកភាគខាងជើងនៃកោះ Natuna នៃប្រទេសឥណ្ឌូនេស៊ី។

បង្កើនការឃោសនានិងបង្កាច់បង្ខូចថា៖ «នាវានេសាទវៀតណាមបង្កើនការឈ្លានពានចូលក្នុងដែនសមុទ្ររបស់ចិន» «នៅសមុទ្រខាងកើតជម្លោះមួយទៀតបានកើតឡើង នាវាឆ្មាំឆ្នេរសមុទ្រវៀតណាមបានបង្កចំពោះនាវាពិឃាតចិន»។

គួរកត់សម្គាល់ថាថ្មីៗនេះ ប្រទេសចិនបានប្រកាសអំពីការបង្កើតអ្វីគេហៅថាជាអង្គភាពរដ្ឋបាលថ្នាក់ស្រុកនៅក្នុងប្រជុំកោះ Hoang Sa (Paracel Island) និងប្រជុំកោះ Truong Sa (Spratly Island) ខណៈពេលដែលផ្លាស់ក្រុមនាវា Haiyang Dizhi 8 នៅភាគខាងត្បូងនៃសមុទ្រខាងកើត។ ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមហើយបច្ចុប្បន្នកំពុងលេចចេញនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ម៉ាឡេស៊ី ព្រុយណេ ឥណ្ឌូនេស៊ី…

ការសម្រេចចិត្តរបស់ចិនក្នុងការបង្កើតអ្វីកែហៅថាអង្គភាពរដ្ឋបាលសម្រាប់ប្រជុំកោះ Truong Sa និង ប្រជុំកោះ Hoang Sa នៃវៀតណាមគឺជាការឃុបឃិតជាយូរមកហើយដែលចិនបានផ្សព្វផ្សាយភ្លាមៗនិងបង្កើនបន្ទាប់ពីគេការប្រើប្រាស់កម្លាំងដើម្បីកាន់កាប់ប្រជុំកោះ Hoang Sa ចាប់តាំងពីឆ្នាំ ១៩៧៤ និងកាន់កាប់កោះចំណុះប្រជុំកោះ Truong Sa នៅឆ្នាំ ១៩៨៨ ។

ពួកគេចង់ធ្វើឱ្យមានភាពស្របច្បាប់នូវអំពើហឹង្សាទាំងនោះ ដោយនឹងវិធានការរដ្ឋបាលស៊ីវិលនិងច្បាប់។ តាមពិតពួកគេបានបង្កើតអង្គភាពរដ្ឋបាលនៅទីនេះតាំងពីទសវត្សឆ្នាំ ១៩៩០ នៃសតវត្សរ៍ចុងក្រោយ បន្ទាប់ពីការបញ្ចប់ការកាន់កាប់ដោយយោធានៅក្នុងប្រជុំកោះទាំងពីរនេះ។

ក្នុងឆ្នាំ ២០១២ ប្រទេសចិនបានប្រកាសបង្កើតនូវអ្វីដែលគេហៅថា «ទីក្រុង Sansha» ដើម្បី «គ្រប់គ្រង» កោះ Nansha (ត្រវជាប្រជុំកោះ Truong Sa នៃប្រទេសវៀតណាម) កោះ Xisha (ត្រូវជាប្រជុំកោះ Hoang Sa នៃវៀតណាម) និងកោះ Zhōng​shā ​Qúndǎo (Macclesfield Bank)។ កាលពីខែកញ្ញាឆ្នាំ ២០១៧ ពួកគេបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីមួយដែលមានឈ្មោះថា «ការទាមទារ FourSha» ដោយទាមទារអធិបតេយ្យ លើកោះចំនួន ៤ ក្នុងនោះមានទាំង ៣ ក្រុមខាងលើនិងបន្ថែមកោះ DongSha (ជាប្រជុំកោះ Pratas ដែកបានគ្រប់គ្រងដោយតៃវ៉ាន់) ទាមទារសិទ្ធិ របស់តំបន់សេដ្ឋកិច្ចផ្តាច់មុខនៅជុំវិញ ៤ ក្រុមនេះ។

នេះគឺជាព្រឹត្តិការណ៍សំខាន់ៗមួយចំនួននៅក្នុងខ្សែសង្វាក់នៃសកម្មភាពរបស់ចិន ហើយរាល់ពេលដែលវៀតណាមក៏មានការជំទាស់យ៉ាងខ្លាំងផងដែរ។ លើកនេះចិនបានបន្តប្រកាសអំពីការអនុម័តបង្កើតអង្គភាពរដ្ឋបាលថ្នាក់ស្រុក ដោយធ្វើឱ្យប្រសើរឡើងនូវអង្គភាពរដ្ឋបាលដើម្បីធ្វើសកម្មភាពក្នុងនាមរដ្ឋាភិបាលចិន ដើម្បីគ្រប់គ្រងប្រជុំកោះ Hoang Sa​ និង ប្រជុំកោះ Truong Sa នៃប្រទេសវៀតណាម។

ចិនតែងតែអះអាងថាខ្លួនមាន«អធិបតេយ្យផ្នែកប្រវត្តិសាស្ត្រ» លើប្រជុំកោះទាំងពីរនេះ។ ពួកគេប្រើកំណត់ត្រាប្រវត្តិសាស្រ្តទាំងអស់ដើម្បីនិយាយថាជនជាតិចិនបានរកឃើញ គាស់រាន និងគ្រប់គ្រងប្រជុំកោះ Hoang Sa និង​ប្រជុំកោះ Truong Sa មុន​ពេល​ដែល​ព្រះ​គ្រិស្ដ។ ប៉ុន្តែតាមពិតពួកគេមិនបានផ្តល់ភស្តុតាងផ្លូវច្បាប់ទាក់ទងនឹង រដ្ឋចិនធ្លាប់បានរៀបចំអង្គភាពរដ្ឋបាលនៅទីនេះ។

ឯកសារចិនរហូតមកដល់ពេលនេះបង្ហាញថាផែនទីប្រទេសចិនគូរតែចុងខាងត្បូងនៃប្រទេសនៅខាងត្បូងនៃកោះ Hainan។ ប្រទេសចិនខ្វះភ័ស្តុតាង ដូច្នេះឥឡូវនេះចិនកំពុងបន្ថែមចន្លោះប្រហោងនិងចំណុចខ្មៅនៅក្នុងឯកសារស្របច្បាប់របស់ខ្លួនដោយពង្រឹងថែមទៀតនូវការទាមទារអធិបតេយ្យ។ បើគ្មានអធិបតេយ្យលើប្រជុំកោះ Hoang Sa និង Truong Sa ហើយការអះអាងរបស់ចិនអំពីការបង្កើតស្រុកដើម្បីគ្រប់គ្រងប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa គឺពិតជាមិនសមហេតុផលនិងខុសច្បាប់អន្តរជាតិ។

តើមានគ្រោះថ្នាក់យ៉ាងណា?

ដោយមើលឃើញពីអ្វីដែលកំពុងកើតឡើងនៅសមុទ្រខាងកើតក្នុងកំឡុងពេលនៃជំងឺរាតត្បាតកូវិដ១៩ ដែលប្រទេសចិនអាចមានទិសដៅត្រួសត្រាយផ្លូវសម្រាប់មតិសាធារណៈក្នុងការរៀបចំសម្រាប់ការដាក់ពង្រាយយុទ្ធនាការមួយទៅកាន់ភាគខាងត្បូងនៃសមុទ្រខាងកើតនៅក្នុងរយៈពេលក្រោយ កូវិដ១៩ យោងតាមសេណារីយ៉ូដែលប្រទេសចិនបានគ្រោងទុក ៖

ទី១៖ បង្កើតនិងពង្រឹងមូលដ្ឋានច្បាប់សម្រាប់ការក្លែងបន្លំ ដើម្បីពបញ្ជាក់ឲ្យ សកម្មភាពដែលចិនមានបំណងពង្រាយក្នុងយុទ្ធនាការវាយលុកថ្មី ឬតាមរយៈ «ការវាយប្រហារទន់» ឬ ដោយ «ការវាយប្រហាររឹង» អាស្រ័យលើការវិវត្តនៅក្នុងស្ថានភាពក្នុងតំបន់និងអន្តរជាតិ ដែលទាក់ទងទៅនឹងភាពខ្លាំងនិងជំហររបស់រដ្ឋដែលពាក់ព័ន្ធ។

ទី ២៖ ស្វែងយល់ពីប្រតិកម្មរបស់សហគមន៍ក្នុងតំបន់និងអន្តរជាតិ។ ជាពិសេសមហាអំណាចដូចជាអាមេរិក រុស្ស៊ី អឺរ៉ុបខាងលិច ជប៉ុន អូស្ត្រាលី ឥណ្ឌា…។

ទី ៣៖ ការបង្កើតនិងរៀបចំទីតាំងដើម្បីអនុវត្តតាមបែបផែនប្រពៃណី ឧទាហរណ៍ «ទៅ​ស្ទូចត្រីក្នុងទឹកពពក» ដោយបង្កើតជម្លោះ បែងចែកផ្ទៃក្នុងសហគមន៍និងតំបន់និងអន្តរជាតិ បំបែកសាមគ្គីភាពរបស់គូប្រជែងដើម្បីឈ្នះយ៉ាងងាយស្រួល; ឬ «ផ្តល់កមនិតខុស» កំពុងឆ្ពោះទៅខាងត្បូងសមុទ្រខាងកើតប៉ុន្តែអាចវាយប្រហារតំបន់ផ្សេង...

ទី ៤៖ បង្កើតស្ថានភាព «រឿងត្រូវបានបញ្ចប់ហើយ» នៅតាមតំបន់ដែនសមុទ្រ ឆ្នេររបស់ទ្វីប ដែលក្នុងតំបន់មានអធិបតេយ្យ សិទ្ធអធិបតេយ្យ និងសិទ្ធចាត់ចែង របស់បណ្តាប្រទេសនៅសមុទ្រខាងកើត។ សូម្បីតែរួមបញ្ចូលទាំងរចនាសម្ព័ន្ធភូមិសាស្ត្រពាក់កណ្តាលលិចទឹក ពាក់កណ្តាលអណ្តែត មួយចំនួននៅក្នុងប្រជុំកោះ Truong Sa ដែលគ្រប់គ្រងដោយវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ... ដើម្បី បង្ខំឲ្យ ប្រទេសនានាអនុវត្តគោលនយោបាយ «ផ្អាកជម្លោះ ធ្វើរុករកជាមួយគ្នា» ដែលពិតជាប្រែក្លាយតំបន់ដែលមិនមានជម្លោះទៅជាតំបន់មានជម្លោះ។

រដ្ឋាភិបាលថ្នាក់ខេត្តនិងក្រុងលើកទឹកចិត្តឱ្យអ្នកនេសាទរក្សាសកម្មភាពផលិតធម្មតាក្នុងដែនសមុទ្ររបស់វៀតណាម។ (រូបថត៖ Tran Mai)

ការប្រយ័ត្ន

ដូច្នេះនាពេលខាងមុខនេះ ជាពិសេសបន្ទាប់ពីជំងឺរាតត្បាតកូវិដ១៩ ចិននឹង​អនុវិត្ត៖

ទី​ ១៖ ប្រើអំណាចដើម្បីកាន់កាប់អង្គភាពភូមិសាស្ត្របន្ថែមទៀត ឬបង្កបាតុភូត «រឿងត្រូវបានបញ្ចប់ហើយ» នៅក្នុងតំបន់នៃប្រជុំកោះ Truong Sa និងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងឆ្នេររបស់ទ្វីបរបស់បណ្តាប្រទេសនៅជុំវិញសមុទ្រខាងកើតដើម្បីធ្វើឲ្យ «ខ្សែបន្ទាត់ ៩ ត្រា» ស្របតាមច្បាប់ បង្ខំឱ្យប្រទេសនានាទទួលយកការទាមទារមិនសមហេតុផលរបស់ពួកគេ។

ទី ២៖ បន្តវិនិយោគសាងសង់មូលដ្ឋានយោធាលើប្រជុំកោះ Hoang Sa និង Truong Sa ដោយលាក់ខ្លួននៅក្រោមទម្រង់ស៊ីវិលដូចជា៖ បង្គោលភ្លើងហ្វារ ស្ថានីយ៍ស្រាវជ្រាវវិទ្យាសាស្ត្រសេដ្ឋកិច្ចសមុទ្រ ... មិនត្រឹមតែបម្រើគោលបំណងប៉ុណ្ណោះទេប៉ុន្តែថែមទាំងបម្រើគោលដៅអំពីនយោបាយ សេដ្ឋកិច្ច ច្បាប់... ដូចជា៖

-ការសូកប៉ាន់ ការបំភាន់មតិសាធារណៈ លាក់សកម្មភាពខុសច្បាប់រអន្តរជាតិរបស់ពួកគេ។ បញ្ជាក់សកម្មភាពរបស់ពួកគេគឺសមហេតុផលសមហេតុផលសម្រាប់គោលបំណងមនុស្សធម៌សម្រាប់ជីវិតសហគមន៍ ... ;

-បន្តបង្កើតមូលដ្ឋានដើម្បីបង្ហាញថាអង្គភាពដែលពួកគេបានកានកាប់គឺសមស្របសម្រាប់ជីវិតមនុស្សនិងជីវិតសេដ្ឋកិច្ចរបស់ពួកគេ ដូច្នេះមានសិទ្ធិពង្រីកជួរនៃសមុទ្រ «ជាប់គ្នា» និង « ពាក់ព័ន្ធ» ទៅ ២០០ ម៉ាយល៍។

- រកវិធីដើម្បីដណ្តើមធនធានសមុទ្រគឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងឆ្នេររបស់ទ្វីបនៃបណ្តាប្រទេសនៅជុំវិញសមុទ្រខាងកើត យោងតាមគោលនយោបាយ «អធិបតេយ្យរបស់ចិន ការផ្អាកជម្លោះនិងការធ្វើអជិវកម្មរួម» ... ; លុបបំបាត់ដៃគូដែលជាក្រុមហ៊ុននៃប្រទេសនានាដែលកំពុងធ្វើសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំបន់…;

-បណ្តាលឱ្យបរិយាកាសអាជីវកម្មនិងផលិតកម្មមិនស្ថិតស្ថេរដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់ទន់ខ្សោយ ដូច្នេះពួកគេអាចកេងចំណេញបានយ៉ាងងាយស្រួលដើម្បីបង្ខំពួកគេឱ្យពឹងផ្អែកលើប្រទេសចិនខាងសេដ្ឋកិច្ច និងនយោបាយ សន្តិសុខនិងការពារជាតិ ...៕

ប្រទេសវៀតណាមមានភ័ស្តុតាងច្បាប់គ្រប់គ្រាន់ដើម្បីបញ្ជាក់អធិបតេយ្យរបស់ខ្លួនជាមួយប្រជុំកោះ Hoang Sa និង​ Truong Sa។ ប្រសិនបើវាជាទឹកដីនៅក្នុងប្រទេសមានអធិបតេយ្យភាព ហើយប្រទេសនោះមានសិទ្ធិបញ្ចូលគ្នា បំបែក និងរៀបចំអង្គភាពរដ្ឋបាល ដែលសមស្របទៅនឹងភូមិសាស្ត្រ ចំនួនប្រជាជនរបស់ខ្លួនក្នុងវិសាលភាពនៃអំណាចរបស់ខ្លួន និងប្រទេសវៀតណាមក៏មានសិទ្ធនេះដែរ។ ចាប់តាំងពីសម័យបុរាណក្នុងសម័យសក្តិភូមិនេះ រាជវង្ស Nguyen បានបង្កើតអង្គភាពរដ្ឋបាលនៅប្រជុំកោះ Hoang Sa ​និង Truong Sa ដែលគ្រប់គ្រងដោយរាជវង្ស Nguyen។

ក្នុងសម័យបារាំងក៏មានការអះអាងអធិបតេយ្យនៅប្រកោះ Hoang Sa និង​ Truong Sa ផងដែរ។ សម្តេច Bao Dai នៅឆ្នាំ ១៩៣៨ ក៏បានសម្រេចបំបែក Hoang Sa ពី​ខេត្ត Quang Ngai និងបញ្ចូនទៅខេត្ត​ Thua Thien។ នៅពេលដែលវៀតណាមមានឯកភាព រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានសំរេចបង្កើតអង្គភាពរដ្ឋបាល ជាពិសេសនៅឆ្នាំ ១៩៨២ ប្រទេសវៀតណាមបានបង្កើតស្រុក Truong Sa និង Hoang Sa ឥឡូវនេះស្រុក Hoang Sa ចំណុះខេត្ត Da Nang និងស្រុក Truong Sa ចំណុះខេត្ត​ Khanh Hoa និងបន្តបង្កើតអង្គភាពតូចជាង។


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ