Trending now

សិក្ខាសាលាពិភាក្សាស្តីពីសមុទ្រខាងកើត៖ ចាំបាច់កសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC)

11:32 | 15/01/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ៖គណៈកម្មការរៀបចំសិក្ខាសាលានេះបានសង្កត់ធ្ងន់លើការពិភាក្សាស្តីពីការវិវឌ្ឍន៍ទូទៅនៃជម្លោះអធិបតេយ្យភាព នៅសមុទ្រខាងកើត សារៈសំខាន់នៃការបង្កើតក្រមប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (COC) ។

នាថ្ងៃទី ១៣​ ខែមករា ​អង្គការ World Future TV បានរៀបចំសិក្ខាសាលាមួយ ក្រោមប្រធានបទ​“សមុទ្រខាងកើត៖ COC គឺជាឧបករណ៍មួយ​ដើម្បីដោះស្រាយជំលោះ”នៅរដ្ឋធានីKula Lumpur ។

ក្រៅពីវាគ្មិនសំខាន់ៗទាំងបី រួមមាន៖ លោក សាស្ត្រាចារ្យ Carly Thayer មកពីវិទ្យាស្ថាន​ការពារ​ជាតិអូស្ត្រាលី អ្នកស្រាវជ្រាវជាន់ខ្ពស់ លោក​សាស្រ្តាចារ្យ​ Bun Nagara នៃវិទ្យាស្ថាន​ស្រាវជ្រាវ​យុទ្ធសាស្ត្រនិងអន្តរជាតិម៉ាឡេស៊ី (ISIS) និង​អ្នកស្រាវជ្រាវជាន់ខ្ពស់ លោក Ang Chin Hup នៃវិទ្យាស្ថានស្រាវជ្រាវម៉ារីនម៉ាឡេស៊ី (MIMA) ។​អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះក៏មានតំណាងនាយកដ្ឋានសមុទ្រនៃក្រសួងការបរទេសម៉ាឡេស៊ី​ តំណាងនៃ​ស្ថានទូត​បណ្តា​ប្រទេស​អាស៊ាន​ អាមេរិក រុស្ស៊ី ជប៉ុន ឥណ្ឌា អង់ក្លេស សហភាព អឺរ៉ុប … អ្នក​ជំនាញ អ្នក​ស្រាវជ្រាវ​មកពី​​សកលវិទ្យាល័យមួយ​ចំនួន នៅប្រទេសម៉ាឡេស៊ី និងអ្នកយកព័ត៌មាន អ្នកកាសែតផ្សេងៗទៀត។

កោះ An Bang ស្ថិតក្នុង​ប្រជុំកោះ Truong Sa។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងសុន្ទរកថាបើកសិក្ខាសាលានេះ គណៈកម្មការ​រៀបចំសិក្ខាសាលានេះ​បានសង្កត់ធ្ងន់​ថា សិក្ខាសាលានេះ​ផ្តល់គំហើញរួម​​នៃ​ជម្លោះ​អធិបតេយ្យភាព​ នៅសមុទ្រខាងកើត សារៈសំខាន់​នៃការបង្កើត​ក្រមប្រតិបត្តិរបស់ភាគីនានា នៅ​សមុទ្រកើត (COC) ។ ។

លោកសាស្ត្រាចារ្យ Carly Thayer ជាអ្នកជំនាញ​ឈានមុខគេ​ម្នាក់ចំពោះ​បញ្ហា​សមុទ្រខាងកើត​បានផ្តល់ចំណេះដឹងទូទៅអំពីសមុទ្រខាងកើត ជម្លោះអធិបតេយ្យភាព​នៅក្នុងតំបន់សមុទ្រ​នេះ​និងច្បាប់សមុទ្រអន្តរជាតិសម្រាប់ការដោះស្រាយ​ក្នុងនោះមានអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ។

នៅពេលពិនិត្យឡើងវិញនូវការវិវឌ្ឍន៍សំខាន់ៗនៅសមុទ្រខាងកើត ចាប់ពីឆ្នាំ ១៩៩២ រហូតមក​ដល់​បច្ចុប្បន្ន​ អ្នកជំនាញមកពី​មហាវិទ្យាល័យ​ការពារ​ជាតិអូស្ត្រាលី លោក Carly Thayer បានវាយ​តម្លៃខ្ពស់​ចំពោះការកសាងសេចក្តីប្រកាស​ពី​ប្រព្រឹត្តរបស់ភាគីនានា នៅ​សមុទ្រខាងកើត (DOC) ។ ទន្ទឹមនឹងនោះ​លោក​ក៏បានជំទាស់ទៅនឹងសកម្មភាពដែលធ្វើឱ្យស្មុគស្មាញនិង​កែប្រែ បង្កើនភាពតានតឹង​នៅសមុទ្រខាង​កើត របស់​ប្រទេសចិន។

ទាក់ទងនឹង COC អ្នកជំនាញមកពី​មហាវិទ្យាល័យ​ការពារជាតិអូស្ត្រាលី លោក Carly Thayer បាននិយាយថា អាស៊ាននឹង​ក្លាយ​ជា​កម្លាំង​មួយ ​ដើម្បី​ជំរុញ​ដំណើរការចរចារ​ក្រមប្រតិបត្តិនេះ។ ក្នុងនោះ​អាស៊ានត្រូវការពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង។

ប្រទេសចិននិងអាស៊ានចាំបាច់ពង្រឹងវិធានការណ៍ដើម្បីបង្កើតការជឿទុកចិត្ត ជំរុញវិធានការការទូត​និងបង្កើតយន្តការនូវដំណោះ​ស្រាយជំលោះដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជា​ការ​អត់ធ្មត់​ដោយខ្លួនឯង មិនបង្កើន​ ភាពតានតឹង​នៅ​សមុទ្រ​ខាងកើត។

សាស្រ្តាចារ្យ Bun Nagara អ្នកជំនាញដ៏មាន​កិត្យានុភាព​ នៅ ISIS បានមានប្រសាសន៍ថា​ដំណើរការចរចានិងការចុះហត្ថលេខាលើ COC នឹងបន្តអូសបន្លាយ​ក្នុងរយៈពេល​យូរជាង។ ​ជាពិសេស​ក្នុងបរិបទនៃការប្រកួតប្រជែង​ រវាងអាមេរិក - ចិនបាន​វិវឌ្ឍន៍យ៉ាង​ស្មុគស្មាញ។

យោងទៅតាមអ្នកជំនាញនេះ COC ចាំបាច់​កំណត់នូវការប្រតិបត្តិសម្រាប់គ្រប់ស្ថានភាព ​កំណត់ការយល់ដឹងរួម​នៃស្ថានភាព ​លើកឡើង​ដំណើរការអនុវត្ត​ ជួយបែងចែក​សកម្មភាព​ដោយ​អចេតនា​ និង​ចេតនា។ ព្រមទាំង​កាត់បន្ថយ​ហានិភ័យមកពី​មកពីកង្វះនៃការយល់ដឹង​ទស្សនា​និងការ​យោគយល់​គ្នា​ ក៏ដូចជាវិធាន​ការ​កសាង​ការជឿទុក​ចិត្តនិងផលប្រយោជន៍រួម។

អ្នកជំនាញ Ang Chin Hup បាន​វិភាគ​អំពី​ទិដ្ឋភាព​សេដ្ឋកិច្ចនៃជម្លោះអធិបតេយ្យភាពនៅសមុទ្រខាងកើត។ អ្នក​ជំនាញ​ជាន់ខ្ពស់នេះ​បាន​សង្កត់ធ្ងន់​ថា សមុទ្រចិនខាងត្បូងមានសារៈសំខាន់ មិនត្រឹមតែ​សម្រាប់តំបន់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់​ពាណិជ្ជកម្ម​ពិភពលោក​ដោយផ្ទាល់ផងដែរ។

ក្នុង​សិក្ខាសាលានេះ ប្រតិភូនិងភ្ញៀវជាច្រើន​ក៏បានលើកឡើងថា ដើម្បីកសាង COC ជាស្រេច​ ការឯកភាព​ផ្ទៃក្នុង​និងសាមគ្គីភាពក្នុង​អាស៊ាន ចាំបាច់ត្រូវពង្រឹង​ក៏ដូចជា​វាយតំលៃខ្ពស់​អំពីតួនាទីនិងកិត្យានុភាពរបស់វៀតណាមដែលជាទទួលតំណែងជាប្រធានអាស៊ាន ២០២០ ។

ក្រៅពីនេះ សាមគ្គីភាព​និង​ចែក​រំលែកព័ត៌មាន​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មានសារៈសំខាន់ និង​ជៈឥទ្ធពល​យ៉ាង​ផ្ទាល់​ដល់​​ដំណើរការកសាង​ក្រម COC ផងដែរ៕

(ប្រែសម្រួលដោយឌីណា)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់