Trending now

វៀតណាមអះអាងពីអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa (Paracel Islands) និង Truong Sa (Spratly Islands)

14:16 | 01/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់ថារាល់សកម្មភាពណាមួយនៅប្រជុំកោះ ប្រជុំកោះ Hoang Sa (Paracel Islands) និង Truong Sa (Spratly Islands) របស់វៀតណាមដោយគ្មានការអនុញ្ញាតពីវៀតណាមបាត់ចាត់ទុកជាអំពើរំលោភបំពានលើអធិបតេយ្យភាពជាពុំខានឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

នាថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានវៀតណាមនិងបរទេសមួយចំនួនអំពីប្រតិកម្មរបស់វៀតណាមចំពោះព័ត៌មានថាចិនធ្វើសមយុទ្ធយោធាដោយមានការបាញ់មីស៊ីល នៅសមុទ្រខាងកើតនៅប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖“ គោលជំហរឥតងាករេរបស់វៀតណាមចំពោះសមយុទ្ធចិននៅតំបន់សមុទ្រខាងកើត ត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមកាលពីថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២០។ ទស្សនៈមុននិងក្រោយរបស់វៀតណាមបានថារាល់សកម្មភាពណាមួយនៅប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាមដោយគ្មានការអនុញ្ញាតពីវៀតណាមបានចាត់ទុកថាជាអំពើរំលោភអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរនេះ ពីព្រោះវាគ្មាប្រយោជន៍សម្រាប់សុខ សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព សេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅលើសមុទ្រ ខាងកើតនោះឡើយ»៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស